Ep:28

339 61 30
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ក្រលេកមកមើលជុងវ៉ុនដែលត្រូវជេយ៍អូសជិះឡានជាមួយវិញអង្គុយស្ងៀមមិនហ៊ានកម្រើកហើយទាំងជេយ៍និងជុងវ៉ុនមិននិយាយអ្វីទាំងអស់និយាយរួមស្ងាត់ជ្រៀបអ្នកតឹងទ្រូងបំផុតគឺអ្នកបើកឡានដែននិងឯង

"ចៅហ្វាយទៅណាដែលបាទ"ដែនសួរទៅជេយ៍ដែលនៅអង្គុយខាងក្រោយទាំងខ្លាចព្រោះមុខជេយ៍មាំខ្លាំងណាស់

"ទៅក្រុមហ៊ុនបន្ទាប់មកទៅវិមានយើងវិញ"ជេយ៍តបទាំងសម្លេងមាំ

"បើលោកទៅក្រុមហ៊ុននិងវិមានលោកយកខ្ញុំទៅធ្វើអីជូនខ្ញុំត្រឡប់ទៅវិមានខ្ញុំវិញភ្លាម"ជុងវ៉ុនដែលស្ងាត់ជាយូរនោះក៏និយាយទៅកាន់ជេយ៍ទាំងខឹងគេមិនទាន់បាត់ខឹងរឿងដែលជេយ៍ធ្វើបាបកូនចៅគេផង

"អាដែនបើកអោយលឿនៗយើងប្រញាប់"ជេយ៍ឮជុងវ៉ុននិយាយហើយក៏មិនមាត់តបបែរជាទៅនិយាយជាមួយដែនវិញ

"បាទ..."ឯដែនបានត្រឹមលេបទឹកមាត់ប្រឹងបន្ថែមល្បឿនទៅក្រុមហ៊ុនភ្លាមតាមបញ្ជាចៅហ្វាយ

"ន៎ែលោកខ្ញុំនិយាយជាមួយលោកមានឮទេហា៎"ជុងវ៉ុននិយាយជាមួយជេយ៍ស្រែកទាំងខឹង

"ស្ងាត់ទៅ!!!!"ជេយ៍ក៏ស្រែកទាំងខឹងតបទៅជុងវ៉ុនវិញមុននិងងាកទៅមើលទៅទេសភាពក្រៅបង្អួចដើម្បីបន្ធូរអារម្មណ៍កុំអោយធ្វើអីផ្ដេសផ្ដាសទៅលើជុងវ៉ុនជាងនេះឯជុងវ៉ុនគេក៏បែរទៅមើលទេសភាពម្ខាងទៀតទាំងមុខស្រពោនគេអន់ចិត្តគេស្អប់នៅពេលជេយ៍ស្រែកដាក់គេណាស់គេស្អប់គ្រប់ពេលមាននរណាម្នាក់ស្រែកដាក់គេបែបនេះធ្វើអោយគេនឹកដល់អតីតកាលដែលគេមិនអាចជួយបងគេបានពីការស្រែកជេរនិងម៉ាកងាយពីពួកទាំងនោះហើយបងគេគ្មានអ្នកណាក្រៅពីស៊ុននូនោះទេព្រោះដូចដឹងស្រាប់កាលវិទ្យាល័យគេរៀនសាលាជាមួយគ្នាហើយមានរឿងដូចគ្នាបើមិនច្បាស់ទៅអានភាគមុនបាន

"ចៅហ្វាយដល់ហើយបាទ"ដែនដែលអង្គុយមើលទាំងតឹងទ្រូងយ៉ាងយូរនោះទីបំផុតគេក៏មកដល់ក្រុមហ៊ុនបានសម្រេចឯជេយ៍ឮហើយក៏ចុះដើរទៅម្ខាងទ្វារមួយទៀតហើយវាជាទ្វារបស់ជុងវ៉ុនហើយអូសដៃជុងវ៉ុនចុះពីឡានទាំងជុងវ៉ុនមិនចង់ចុះមិនចង់ចូល

អំណាចគ្រួសារWhere stories live. Discover now