ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
សុងហ៊ុននិងជេគកំពុងអង្គុយទល់មុខគ្នានៅនិងសាឡុងនៅក្នុងវិមានផ្កាបីទង"យប់មិញអូនទៅណាដឹងទេពួកបងបារម្ភពីពួកអូនសឹងអីហើយ"សុងហ៊ុនសួរទៅជេគទាំងមើលមុខជេគចំៗ
"ពួកខ្ញុំទៅណាក៏គ្មានអ្វីពាក់ព័ន្ធនិងពួកលោកដែលឯពួកលោកក៏គ្មានសិទ្ធិធ្វើបាបកូនចៅក្នុងវិមាននេះដែល"ជេគតបទាំងមុខមាំមើលទៅកាន់សុងហ៊ុន
"មកពីពួកវាមាត់រឹងមិនព្រមប្រាប់ថាពួកអូនទៅណាបងក៏ប្រដៅវាតិចទៅ"សុងហ៊ុន
"បើពួកគេមិនដឹងមែនអោយពួកគេឆ្លើយនិងពួកលោកបែបម៉េចលើកក្រោយលោកមិនបាច់មកទីនេះទៀតទេវិមានខ្ញុំមិនស្វាគមន៍ពួកលោកទៀតទេ"ជេគនិយាយទាំងមាំ
"ជេគកុំបែបនេះអីបងដឹងបងខុសតែអូនក៏មិនគួរបន្ទោសពួកបងដែលមកពីអូនខ្លួនឯងធ្វើអោយបងបារម្ភធ្វើអីតេទៅមិនលើកសារទៅមិនតបតម្រុយបន្តិចក៏គ្មានអ្នកណាមិនបារម្ភ"សុងហ៊ុននិយាយទាំងងើបទៅក្បែរជេគកាន់ដៃជេគហើយនិយាយទាំងស្រទន់
"លែងដៃខ្ញុំទៅ លោកសុងហ៊ុនលើកនេះខ្ញុំនិយាយប្រាកដប្រជាពួកយើងបានបែកគ្នាហើយរឿងរ៉ាវពួកយើងគ្រាន់តែជាអតីតទេសូមលោកបំភ្លេចចុះហើយទៅរស់នៅជីវិតមុនរបស់លោកឈប់តាមខ្ញុំទៀតទៅការភ្នាល់លើកនោះខ្ញុំសុំបញ្ចប់ត្រឹមនេះចុះ"ជេគងើបឈរនិយាយទៅកាន់សុងហ៊ុនទាំងសំឡេងតិចៗទឹកមុខវិញនៅតែមាំ
"ជេគនេះត្រឹមរឿងបងវាយកូនចៅអូនអូនដល់ថ្នាក់សុំផ្ដាច់ទំនាក់ទំនងនិងសុំចុះចាញ់បងៗដឹងបងខុសបងក៏បានសុំទោសអូនហើយអូនចង់បានអីទៀតហើយអូនអោយបងបំភ្លេចរឿងពីមុនរវាងពួកយើងងាយៗយ៉ាងម៉េចដឹងទេបងតាមរកអូនអស់2-3ឆ្នាំទម្រាំរកអូនឃើញបងដឹងកាលនោះអូនខូចចិត្តដោយសារម៉ាក់បងតែពេលនេះម៉ាក់បងយល់ព្រមហើយហេតុអ្វីក៏អូននៅតែដេញបងបែបនេះ"សុងហ៊ុននិយាយទាំងសំឡេងខ្សោយៗទៅកាន់ជេគគេខំនិយាយហេតុផលគ្រប់យ៉ាងថាគេមិនអាចបំភ្លេចជេគបានទេហេតុអីជេគមិនស្ដាប់គេបែបនេះ
YOU ARE READING
អំណាចគ្រួសារ
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ