Ep:29

146 47 16
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
បន្ទាប់ពីយំអស់ចិត្តហើយជុងវ៉ុនគេសម្រេចចិត្តទៅបន្ទប់វិញជូតទឹកភ្នែកយ៉ាងស្អាតទៅបន្ទប់វិញទោះក្នុងទ្រូងគេឈឺពឺតៗក៏ដោយគេមិនអាចយំមិនអាចអោយជេយ៍ឃើញទឹកភ្នែកគេឡើយគេកើតក្នុងគ្រួសារធំមានអំណាចគេមិនអាចទន់ជ្រាយបែបនេះឡើយបងគេមិនធ្លាប់ឃើញគេយំផងសម្បិត្តិត្រឹមប្រុសម្នាក់ម៉េចនិងអាចឃើញនោះបើជេយ៍ស្រលាញ់គេព្រោះគេដូចសង្សាររបស់គាត់នោះគេនិងធ្វើអោយគាត់ឃើញថាចរិកគេនិងនាងខុសគ្នាមិនមែនជេយ៍អាចស្មានបានឡើយ
ឯជេយ៍វិញបន្ទាប់ពីអង្គុយរៀបរាប់ចិត្តប្រាប់ទៅរូបសង្សារចាស់ហើយក៏ដើរទៅបន្ទប់ដែលជុងវ៉ុនកំពុងនៅវិញគេមិនបានចាប់អារម្មណ៍ឬដឹងថាជុងវ៉ុនមកឡើយ

"ឯងរៀបខ្លួនទៅណានេះយប់ហើយណា"ជេយ៍ដើរមកដល់ឃើញជុងវ៉ុនកំពុងរៀបខ្លួនបាញ់ទឹកអប់ជេយ៍ត្រៀមចេញក្រៅជុងវ៉ុនស្លៀកពាក់សម្លៀកបំពាក់ថ្មីដែលគេប្រើដែនអោយទៅទិញអោយមិញនេះយ៉ាងស្រស់ស្អាតសម្លៀកបំពាក់ស្លៀកឃើញចង្កេះរាងតូចរបស់គេមួយក្ដាប់និងសាយភាយក្លិនឈ្ងុយចេញពីខ្លួនរាងតូចយ៉ាងឈ្ងុយ

"ទៅក្លឹបណាត់មិត្ត"ជុងវ៉ុនឆ្លើយជាមួយជេយ៍យ៉ាងធម្មតានិងមិនមើលមុខជេយ៍ទៀតគេនៅថែមក្រែមរលោងរបស់គេដែលគេដាក់វាតាមខ្លួនជានិច្ចនោះទៀតលើកសម្រស់គេមួយកម្រិតទៀត តែចម្លើយគេធ្វើអោយជេយ៍ដែលឈរក្រោយស្ដាប់គេជ្រួញចិញ្ចើមសម្លឹងទៅគេទាំងក្នុងចិត្តម៉ូវយ៉ាងខ្លាំង

"អ្នកណាអនុញ្ញាតអោយទៅ"ជេយ៍

"រាល់ដងខ្ញុំមិនដែលសុំអនុញ្ញាតពីបងខ្ញុំផងរឿងអីខ្ញុំត្រូវសុំលោកនោះជីវិតខ្ញុំតើ"ជុងវ៉ុនបែរមុខមកមើលគេទាំងញញឹមចុងមាត់ឆ្លើយទៅជេយ៍

"តែនេះវិមានយើងមិនមែនវិមានឯងគ្មានការអនុញ្ញាតពីយើងឯងគ្មានសិទ្ធិឈានជើងចេញទេ"ជេយ៍និយាយទាំងមុខមាំមើលទៅជុងវ៉ុន

"លោកអ្នកយកខ្ញុំមកខ្លួនឯងតើខ្ញុំមិនបានចង់មកទេកុំអាងខ្លួនជាម្ចាស់វិមានចង់ឃុំខ្ញុំនោះខ្ញុំប្រាប់លោកចុះតែខ្ញុំថាចង់ទៅហើយទោះលោកឬកូនចៅលោកមួយវិមានទៀតក៏មិនអាចឃាត់ខ្ញុំបានដែលខ្ញុំស្អប់បំផុតអ្នកឃាត់ខ្ញុំ"ជុងវ៉ុនដើរមកជិតជេយ៍និយាយយ៉ាងមាំ

You've reached the end of published parts.

⏰ Last updated: 15 hours ago ⏰

Add this story to your Library to get notified about new parts!

អំណាចគ្រួសារWhere stories live. Discover now