Part 25
ឮសំនួរនោះហើយនាយតូចប្រកែកភ្លាមៗតែម្ដង
មិនមែនទេៗ!«
ហឹសហឹ! មិនមែនក៏មិនមែនទៅខ្ញុំមានបានថាអីឯណា«នាយកម្លោះសើចនិងទឹកមុខរាងតូចមើលចុះនាយសួរធម្មតាសោះ ក្មេងម្នាក់នេះភ័យម្លេះ គួរអោយចាប់អារម្មណ៍មែន
គឺ ខ្ញុំមិនចង់អោយលោកយល់ច្រលំ«នាយតូចតបទៅនាយកម្លោះទាំងមិនហ៊ានមើលមុខចំ
បាទ មិនយល់ច្រលំទេ«នាយក៏ញញឹមបន្តិចមិនយូររថយន្តក៏បើកមកដល់ក្រុមហ៊ុនលោកមីន ជុន នាយសង្ហា ហូសុក ក៏នាំនាយតូចជីមីនចូលទៅក្នុង ក្រោមក្រសែរភ្នែកមើលមករាងតូចគ្រប់ៗគ្នា ជីមីនធ្វើខ្លួនមិនត្រូវដូចគ្នាពេលមានគេសម្លឹងមកខ្លួនបែបនេះ ហូសុកក៏ឈប់បែរមកគ្រប់គ្នាដែលសម្លឹងមកនោះរួចក៏ទាញជីមីនមកខាងមុខខ្លួន
អ្នកទាំងអស់គ្នានេះ គីម ជីមីន ជំនួយការរបស់មីន យ៉ុនហ្គី ក្មួយរបស់ខ្ញុំ សូមជួយមើលថែគេផង«នាយ
កម្លោះហូសុក ណែនាំជីមីនទៅបុគ្គលិកដោយស្នាមញញឹមព្រោះធម្មតានាយរួសរាយបែបនេះស្រាប់
សួស្តី បងៗទាំងអស់គ្នា«នាយតូចអោនបន្តិចជាការគោពរតែគ្មានអ្នកមាត់កអ្វីក្រៅពីញឹមៗ ទើបហូសុកនាំចូលទៅអូហ្វីស បងប្រុសខ្លួនដែលមានយ៉ុនហ្គីនៅក្នុងនោះស្រាប់ តែមិនបាច់មើលមុខដូចទៅជួបសត្រូវជួរជាតិមកចឹង
បងប្រុស យ៉ុនហ្គី «ហូសុក ចូលមកដល់ក៏ហៅឈ្មោះអ្នកដែលមានវត្តមាននៅក្នុងនោះឯនាយតូចក៏អោនគោរពបន្តិច តែពេលប៉ះចំកែវភ្នែកនាយ
កម្លោះយ៉ុនហ្គីធ្វើអោយមានអារម្មណ៍ភ័យឡើងមក
(ព្រះអើយ ! ប្រុងហែកសាច់ខ្ញុំសុីរឺយ៉ាងមិច ណាគ៎)ជីមីនគិតក្នុងចិត្ត
លោកប៉ាគិតថាអ្នកណា«យ៉ុនហ្គីក្រោយបានពិនិត្យទិន្នន័យបន្តិចក៏សួឡើង
ប៉ាក៏មិនដឹងថាជាអ្នកណាព្រោះនៅទីនេះប៉ាក៏គ្មានសត្រូវមកពីណាដែល«លោកមីន គិតបន្តិចទើបនិយាយ គាត់មកនៅទីគ្មានសត្រូវមកពីណាទេមានតែសត្រូវនៅទីនោះ(កូរ៉េ)
ខ្ញុំគិតថាអាចមានរណុកក្នុង«នាយសង្ហាហូសុកបន្លឺឡើង
មិចក៏ពូគិតបែបនេះ«
ព្រោះពួកវាដឹងគ្រប់កន្លែងនៅទីនេះសូម្បីកាំមេរ៉ាសុវត្តិភាពក៏វាបំផ្លាញ់ អ៊ឹចឹងវាជាមនុស្សនៅទីនេះច្បាស់ណាស់«ហូសុក
មានអីចង់និយាយមែនទេជីមីន«នាយសង្ហាយ៉ុនហ្គី ងាកទៅនាយល្អិតដឹងថានាយតូចចង់និយាយអីទើបសួរតែម្ដង
គឺ តាមគំនិតរបស់ខ្ញុំបើឯកសារនោះពិតជាមនុស្សខាងក្នុងយកទៅមែន យើងគួរតែប្រើឯកសារមួយទៀតជំនួសថាជារបស់ពិត ហើយរបស់ដែលពួកគេយកទៅជារបស់ក្លែងក្លាយ ពួកគេនិងមកលួចវាម្ដងទៀត«ជីមីន
ធ្វើយ៉ាងមិចទៅ«លោកមីន
គឺ ......
Skip
ជំរាបសួលោកយាយធំ «នាយកម្លោះសង្ហាចូលមកក្នុងភូមិគ្រិះធំរួចក៏ចូលទៅអោបរាងចំណាស់ដែលអង្គុយលើសាឡុង
អា! សុងហូ មកតាំងពីពេលណាមកចៅ«លោកយាយមីនអោបចៅវិញពេញដោយក្ដីនឹករឮក គាត់ស្រលាញ់សុងហូ មិនខុសពីយ៉ុនហ្គីដែល
គឺមកដល់មុននេះ ក៏មករកលោកយាយតែម្ដង សុំគេងអោបលោកយាយផងណា«សុងហូ និយាយព្រមទាំងអោបរាងចំណាស់ដោយការនឹករឭក
ល្អណាស់យាយក៏ចង់គេងអោបចៅកម្លោះយាយដែល «
បាទ ចុះប្អូនប្រុសនោះ ខ្ញុំឮថាគេមកដល់តាំងពីម្សិញមិញ«នាយដឹងរួចហើយតែធ្វើជាសួរ
មែនហើយ តែពេលនេះទៅក្រុមហ៊ុនអស់ហើយ«
បាទ«
ល្ងាចបន្តិចពួកគេក៏ត្រឡប់មកពីធ្វើការវិញដោយទឹកមុខម្នាក់ៗហាក់តានតឹង ចំណែកនាយតូចក៏ឡើងទៅខាងលើមុន ធ្វើអោយមានការមិនពេញចិត្តពីលោកស្រីមីនជាខ្លាំង
ធ្វើរឹកដូចម្ចាស់ផ្ទះ!«លោកស្រីមីន និយាយឮៗធ្វើឲ្យដំណើរនាយតូចអាក់ភ្លាមៗ ឃើញបែបនេះលោកមីនក៏និយាយ
បានហើយអូន ពួកគេហត់មួយថ្ងៃហើយ ឆាប់ទៅជីមីននិងអាលមកញាំបាយជុំគ្នា«លោកមីនថាអោយភរិយារួចក៏បែបនិយាយទៅនាយតូច
បាទ«ជីមីនគំនាបបន្តិចរួចក៏ឡើងទៅលើបាត់ទៅ
សួស្ដី !«សំលេងគ្មានក្បាលគ្មានកន្ទុយ បន្លឺពីខាងលើធ្វើអោយអ្នកនៅក្រោមមើលព្រមគ្នាBe continue...
YOU ARE READING
NEVER FORGET U ✨(មិនអាចបំភ្លេចអូន)
Short Storyស្នេហាមិនសមនិងកើតឡើងរវាងអ្នកជំនួញនិងក្មេងកំព្រា ត្រូវទទួលរងនិងសម្ដីមើលងាយព្រោះស្រលាញ់ភេទដូចគ្នា តែពួកគេនៅខំប្រឹងជម្នះ។ តើពួកយើង បន្តទៅមុខរួចទេយ៉ុន«ជីមីន អូនងងឹតអស់ហើយហឹកៗ«ជីមីន អត់ទេ ហឹកៗ មីន កុំទៅចោលបង ហឹកៗ បងមិនអាចរស់នៅដោយគ្មានអូនបានទេហឹកៗ មីន !!«...