«Appa!!!»ជុន រត់ចេញពីមាត់ទ្វាសាលាទៅរកជុងគុក ពេលនេះគឺម៉ោងចេញពីរៀន
«អឹប!!!រត់លឿនម្លេះតិចដួល»ជុងគុកលើកកូនពរហើយថើបចុះឡើងពេញផ្ទៃមុខក្នាញ់អាល្អិតនេះមែនទែន។
«ថ្ងៃនេះកូនមានរឿងប្រាប់Appaច្រើនណាស់» អាល្អិត និយាយទាំងលោតចុះឡើងលើដៃជុងគុកមើលទៅសប្បាយចិត្តណាស់
«ពិតមែន?ចឹងចាំនិយាយប្រាប់តាមផ្លូវ»ជុងគុក និយាយហើយពរកូនចូលឡាន។
«ទៅផ្ទះទៅបងមីន»ជុងគុកប្រាប់ទៅអ្នកបើកឡាន
«បាទ»
«Appa ដឹងទេថ្ងៃនេះកូនឆ្លើយសំណួរអ្នកគ្រូច្រើនណាស់» ជុន និយាយហើយទះដៃ
«អូ ឆ្លើយត្រូវទេកូន?»ជុងគុក ប្រឹងធ្វើឲ្យភ្ញាក់ផ្អើលឲ្យកូនសប្បាយចិត្ត
«ហឹម អត់ទេ»អាល្អិតទម្លាក់ទឹកមុខភ្លាមហើយក្រវីក្បាលធ្វើឲ្យជុងគុកនិងមីនសើចគិលតែម្តង
«ហើយខំអួតសប្បាយអរនឹងឆ្លើយមិនត្រូវទេហីកូន?»ជុងគុក ច្របាច់ថ្ពាល់ប៉ោងៗលេង
«ហឹស កុំសើចកូននៅមានរឿងមួយទៀតប្រាប់»
«និយាយមោ»
«កូនបានលេងហ្គេមជាមួយមិត្តភក្តិ អូនលេងប៉ាវសុីងស៊ុង អ្នកណាឈ្នះថើបអ្នកចាញ់»ជុន និយាយចប់ជុងគុកបើកភ្នែកធំៗមើលកូន
«ហា៎កមិចចឹងកូន ហើយអ្នកណាបង្រៀនលេងចឹងនោះ ហើយកូនឯងបាវឈ្នះទេ?»
«ឈ្នះ ហើយកូនថើបអុីៗកូនចិននោះអូបៗ»ជុន សើចហើយយកដៃខ្ទប់មាត់ធ្វើដូចឯងអៀន
«ឱកូនប្រុសមាសម្តាយ»ជុងគុក ក្នាញ់ពេកក៏ចាប់ក្រញិចសើចពេញឡាន។
«ដល់ហើយអ្នកប្រុស» មីនប្រាប់ទៅជុងគុកពេលបើកឡានដល់ផ្ទះ
«ថ្ងៃស្អែកខ្ញុំអត់ទៅក្រុមហ៊ុនទេបងមិចបាច់មកទេចាំខ្ញុំមានការខ្ញុំនឹងតេហៅ»
«បាទ» ជុងគុកក៏ចុះពីឡានដោយមានជុនពរនឹងដៃ
«Appaមិញនិយាយថាស្អែកអត់ទៅធ្វើការមែនទេ?»
«ត្រូវហើយមិនទៅទេ appaនឹងនៅជាមួយកូនពេញមួយថ្ងៃ»
«យ៉ាយ ល្អណាស់»ជុន ទះដៃយ៉ាងរំភើបព្រោះបាននៅជាមួយប៉ាខ្លួន
«អូ ជុងគុកលោកមកវិញហើយ»ថេយ៉ុង
«អឹម ហៅខ្ញុំជុងគុកធម្មតាបានហើយតាមលឺលោកបងខ្ញុំទេ»ជុងគុក និយាយជាប់ដោយស្នាមញញឹម
«បាទ»
«អុះ មេឃភ្លៀង»ជុងគុក មើកតាមបង្អួចទៅក្រៅពេលនេះស្រាប់តែធ្លាក់ភ្លៀងខ្លាំង។
«លោកចង់ទៅផ្ទះមែនទេ?»ជុងគុក សួរព្រោះឃើញថេយ៉ុងស្ពាយកាតាបហើយ
«ពិតមែនហើយ»
«ខ្ញុំមិនឃើញលោកជិះអីមកទេ បងមីនទៅផ្ទះបាត់ហើយ លោកគេងទីនេះទៅមើលទៅមិនងាយរាំងទេ»ជុងគុក ប្រាប់ព្រោះតាមឃើញព្រឹកមិញថេយ៉ុងប្រហែលជាជិះឡានក្រុងឬដើរមកទេ
«ប៉ុន្តែ....»ថេយ៉ុងរាងស្ទាក់ស្ទើព្រោះគិតថាវាមិនសូវសម បើទើបតែធ្វើការថ្ងៃដំបូងក៏គេងផ្ទះគេទៅហើយ
«មិនអីទេណា មោះខ្ញុំនាំទៅរកបន្ទប់ ជុនទៅងូតទឹកទៅកូនចាំAppa ទៅតាមក្រោយ»ជុងគុក ដាក់ជុនចុះឲ្យគេដើរទៅបន្ទប់ ខ្លួនក៏នាំថេយ៉ុងទៅរកបន្ទប់គេង
«នេះជាបន្ទប់លោក វាទុកយូរអាចជាមានធូលីបន្តិចហើយ»
«បាទ មិនអីទេអរគុណឯងច្រើនហើយ»ថេយ៉ុង និយាយព្រោះតែជុងគុកមានអាយុប្អូន។
«ខ្ញុំសុំទៅសម្អាតខ្លួនហើយ លោកក៏ដូចគ្នារួចហើយទៅញុំបាយជាមួយគ្នាណា»
«បាទ» ថេយ៉ុង ងក់ក្បាលហើយក៏ចូលបន្ទប់ ជុងគុក៏ទៅសមអាតខ្លួនដែ។
![Single Appa [ចប់]](https://img.wattpad.com/cover/242099800-64-k191982.jpg)