ភាគ២៨

613 40 0
                                        




ព្រឹកឡើង
ជុងគុក ជុន និងថេយ៉ុងកំពុងតែរៀបចំខ្លួនដើម្បីទៅមើលអុីននី ហើយនឹងនាំឪពុកម្តាយរបស់នាងឲ្យទៅទទួលនាងមកវិញផង។
«សួស្តី លោកអ៊ំ»ជុងគុក អោនគោរពមនុស្សចាស់ទាំងពីរដោយការគួរសម។
«បាទ/ចា៎» ពួកគាត់មិនហ៊ាននិយាយអ្វីច្រើនព្រោះតែខ្លាចរអាចិត្តរបស់ជុងគុកខ្លាំងមែនទែន ព្រោះមុននឹងឈានជើងមកដល់សេអូលនេះគាត់បានដឹងរឿងរ៉ាវទាំងអស់ដែលកូនស្រីគាត់បានប្រព្រឹត្តរួចទៅហើយពីមាត់ម្តាយរបស់ថេយ៉ុង។
«ឲ្យអ៊ំសុំទោសផងណាកូន» ម៉ាក់របស់អុីននី សុខចិត្តអោនក្បាលដាក់មនុស្សមានវ័យក្មេងជាងដើម្បីកូនស្រី ព្រោះនឹងទង្វើរបស់កូនដែលបានធ្វើណាស់
«កុំចឹងអី ខ្ញុំមិនប្រកាន់នាងឡើយ»ជុងគុក កាន់ដៃគាត់ឲ្យងើបមុខវិញទាំងរអា ទោះជានាងធ្វើខុសក៏ដោយប៉ុន្តែម៉ាក់ប៉ារបស់នាងគ្មានចំណែកពាក់ព័ន្ធក្នុងរឿងនេះ មិនគួរឲ្យគាត់មកទទួលជំនួសនាងឡើយ។
«អ៊ំអរគុណហើយ ចឹងនាំអ៊ំទៅមើលនាងចុះ» លោកកាង និយាយឡើង ប្រញាប់តែយកកូនទៅវិញឲ្យលឿនៗប៉ុណ្ណោះព្រោះមិនចង់ខ្មាសគេជាងនេះ។
បើកបររយៈពេលមិនយូរទាំងអស់គ្នាក៏មកដល់ក្នលែងដែលគេយកនាងមកទុក វាជាពេទ្យមួយនៅជាយក្រុង។
«ខ្ញុំមកជួបអ្នកជំងឺឈ្មោះកាង អុីននី»ជុងគុក ប្រាប់ទៅអ្នកផ្តល់ព័ត៌មានដើ្បឲ្យគេឆែករកអោយ ដោយថេយ៉ុងជឆអ្នកពជុនឈចាំជាមួយម៉ាក់ប៉ាអុីននី។
«ចា គឺនៅជាន់ទីពីរ បន្ទប់លេខ៣០ទៅដល់នឹងមានគ្រូពេទ្យនៅយាមហើយចា»
បន្ទាប់ពីស្គាល់លេខបន្ទប់រួចអ្នកគ្រប់គ្នាក៏ទៅតាមកន្លែងដែលនាងប្រាប់ មកដល់មុខបន្ទប់ក៏មានគ្រូពេទ្យពីរ បីនាក់នៅឈរខាងមុខនោះ។
«សួរស្តីខ្ញុំមកជួបអ្នកជំងឺ»ជុងគុក និយាយប្រាប់ដើម្បីឲ្យគេបើកទ្វាឲ្យ។
«ពួកលោកហ៊ានចូលទេ ព្រោះអ្នកជំងឺម្នាក់នេះខ្លាំងណាស់»គ្រូនិយាយប្រាប់ដោយភាពញញឺត ព្រោះថានាងគឺសាហាវខ្លាំងណាស់។
«បាទ មិនអីទេ»ជុងគុកញញឹមតបទើបពួកគេព្រមបើកទ្វាឲ្យលោកកាង និង អ្នកស្រីកាង ក៏ជាអ្នកចូលទៅឯជុងគុក ថេយ៉ុងនិងជុនមិនបានចូលទៅរំខានឡើយ ទុកឲ្យគាត់និយាយជាមួយនាង។
«ប៉ា ម៉ាក់?»អុីននី ងើបមុខឡើងមើលអ្នកមានគុណទាំងពីរ ទឹកមុខនាងបង្ហាញពីភាពភ័យខ្លានមានពិរុទ្ធមែនទែន។
«ហ៊ើយ យើងមិនស្មានថាឯងមិនកែចរិកចឹងសោះ»លោកកាង ដកដង្ហើមធំមើលមុខនាងយ៉ាងអស់សង្ឃឹមព្រោះតែគាត់ខំបញ្ជូននាងឲ្យមករៀននៅទីនេះសង្ឃឹមថានាងនិងកែខ្លួនខំប្រឹងរៀនវិញ តែនេះវារឹតតែខ្លាំងជាមុនទៅទៀត។
«ហឹក ម៉ាក់ប៉ា កូនសុំទោស»អុីននី ទ្រហោយំស្ទុះទៅអោបម្តាយ។
«ហេតុអីកូនមិនកែហើយរឹតតែធ្វើខុសទៀត?»អ្នកជាម្តាយអង្អែលក្បាលកូនដោយក្តីអាណិតអាសូ មិនគួរណានាងក្លាយជាមនុស្សចឹង។
«កូនសុំទោស យកកូនទៅផ្ទះវិញណាកូនមិនចង់នៅទីនេះទេ»អុីននី យំសស្រាក់និយាយអង្វរកម្តាយឲ្យយកខ្លួនទៅវិញ។
«បាន យើងមកយកកូនទៅវិញហើយ»លោកកាង និយាយហើយក៏នាំគ្នាចេញពីក្រៅ ជួបជុងគុក ជុន និងថេយ៉ុងដែលនៅឈរចាំ។
«បងថេយ៍»អុីននី ហៅខ្សឹបៗអោបមុខមិនហ៊ានមើលគេព្រោះខ្មាសអៀននឹងទង្វើដែលខ្លួនធ្វើជាខ្លាំង រហូតមិនហ៊ានប្រឈមមុខ។
«សង្ឃឹមថាអូននឹងកែខ្លួន»ថេយ៉ុង ដើរមកអង្អែលសក់នាងស្រាលៗហើយបម្រុងនឹងដើរចេញជាមួយជុងគុកទៅហើយតែ....
«ជុងគុក!»អុីននី ស្រាប់តែហៅជុងគុកធ្វើឲ្យគេឈប់ដំណើរហើយងាកក្រោយមើលនាង។
«ខ្ញុំ...សុំទោស»អុីននី និយាយទាំងទឹកភ្នែកហើយក៏អោនមុខចុះមិនហ៊ានសម្លឹង។
«មិនអីទេ ខ្ញុំអត់ទោសឲ្យនាង»ជុងគុក ញញឹមស្រាលតបហើយក៏ដើរបន្តទៅទៀត។
«ហ៊ើយ រឿងវាចប់ហើយធូរចិត្តណាស់»ជុងគុក ផ្តេកក្បាលនឹងពូកឡានហើយរអ៊ូ។
«ដល់ម៉ោងដើរលេងហើយ»ជុន ស្រែកឡើយដោយក្តីរំភើបទះដៃផាច់ៗហក់លោតពេញឡាន។
«ប្រាប់តៃកុងឡាន់ទៅAppaមិនដឹងទេ»ជុងគុក បូញមាត់ទៅថេយ៉ុងដែលជាអ្នកកាន់ចង្កូតឡាន។
«បងថេយ៍ណា....ទៅដើរលេងណា៎»ជុន រំអុកង៉ូវៗខ្លាចគេមិនជូនទៅដើរលេង។
«ហឹម គិតមើលសិន មានអីដោះដូរទេ?»ថេយ៉ុង ធ្វើចរិកមេពេលជុងគុកបើកដៃ ធ្វើបាបអាល្អិតនេះខ្លះ។
«ហឹម ដោះដូ...»ជុន លើកដៃទ្រចង្កាធ្វើដូចជាគិតមើល
«ត្រូវហើយ ខ្ញុំមានរបោដោះដូរឲ្យតែបងថេយ៍សន្យាថាជូនអូនដើរលេង»ជុន ដល់លក្ខខណ្ឌហើយចង្អុលមុខថេយ៉ុងដូចជាខ្លាចគេកុហក។
«បាទ មិនកុហកទេមានអ្វីដោះដូរដែរបាទ?»ថេយ៉ុង ជ្រើមចិញ្ចើមពេបមាត់។
«គឺថាបងថេយ៍និងAppaអោនថើបថ្ពាល់ជុនម្នាក់ម្ខាងទៅឲ្យព្រមគ្នាណា»ជុន ញញឹមហើយយកដៃចង្អុលថ្ពាល់តូចច្រមិចរបស់ខ្លួនបង្ហាញ។
«ចង់ធ្វើអីហាលោកកូន?»ជុងគុក លើកចិញ្ចើមឆ្ងល់និងគំនិតប្លែកៗរបស់កូនប្រុស។
«ធ្វើតាមកូនសិនទៅ»ជុន អង្រួនដៃគេទៅមក
«បានៗ»ជុងគុកងក់ក្បាលទើបជុនញញឹមហើយហុចថ្ពាល់ឲ្យ។
ជុងគុក និង ថេយ៉ុង ក៏អោបចុះព្រមគ្នាដើម្បីថានឹងថើបអាល្អិតនោះទៅហើយ ប៉ុន្តែអ្នកណាទៅដឹងថាអាល្អិតនោះក្បាលខូចលួចដកមុខចេញធ្វើឲ្យអ្នកទាំងពីរថើបមាត់ទល់មាត់។
ជុងគុកបើកភ្នែកធំៗសម្លឹងមើលថេយ៉ុងដែលមើលមកខ្លួនដូចគ្នា ទើបប្រញាប់ដកមាត់ចេញទាំងអៀនខ្មាសហើយងាកសម្លក់កូនប្រុសថ្មែរ។
«ពេញចិត្តរង្វាន់ទេបងថេយ៍?»ជុន ញាក់ចិញ្ចើមដាក់ថេយ៉ុងដោយរឹតពរច្រលឺសបឺសធ្វើឲ្យជុងគុកអត់ខ្នាញ់មិនបាន ចាប់ទាញមកអង្គុយលើភ្លៅ។
«ពេញចិត្តណាស់ចង់ទៅណាក៏បានដែរ»ថេយ៉ុង ញញឹមស្រស់ហើយមិចភ្នែកដាក់វិញត្រូវដងត្រូវផ្លែគ្នាសម្បើមណាស់។
«ច្រលឺមទាំងពីរហើយណ៎»ជុងគុក ខាំមាត់ហើយទះគូថជុនផាច់។
«ហាហា តោះចេញដំណើរ» ថេយ៉ុង សើចហើយបញ្ជាឡានទៅមុខ។


To be continue

Single Appa [ចប់]Место, где живут истории. Откройте их для себя