ភាគ២៥

647 41 0
                                        



បន្ទាប់ពីជួយគ្នាយកថេយ៉ុងមកដាក់លើគ្រែស្រួលបួលហើយ ជុងគុកក៏បានឲ្យមីនជូនជុនទៅសាលារៀន ឯខ្លួនក៏មិនបានទៅធ្វើការងារដែរព្រោះជាប់ប្រុសល្ងង់ម្នាក់នេះទៅហើយ។
ជុងគុកដាំទឹកក្តៅមួយចានដែកលាយឲ្យល្មមមុននឹងយកទៅជូតខ្លួនឲ្យថេយ៉ុងព្រោះខ្លួនគេក្តៅស្ទីង ស្នាមមូសខាំឲ្យពេញខ្លួន នេះហើយលទ្ធផលដែលគេសាងពេលនេះទទួលវិញវាល្មមហើយ។
«ហឹម កោតតែជឿស្រីគម្រក់នោះទៅរួច ហ៊ើយ តែបន្ទោសបងក៏មិនត្រូវមកពីនាងប្រែដោយខ្លួនឯង»ជុងគុក ជូតខ្លួនឲ្យថេយ៉ុងបណ្តើនិយាយបណ្តើនឹកគិតដល់សម្តីរបស់ម៉ាក់ថេយ៉ុងដែលបាននិយាយជាមួយគេកាលពីប៉ុន្មានថ្ងៃមុនអំពីរឿងរបស់អុីននីដែលថេយ៉ុងមិនបានដឹងពីនាងពេលដែលចាកចេញពិស្រុកជិតមួយឆ្នាំ។
«ជុងគុក....បងសំទោស....»ថេយ៉ុងដេកមមើរចាប់ដៃរបស់ជុងគុកធ្វើឲ្យគេដកដង្ហើមធំ។
«ងើបឡើង»ជុងគុក អង្រួនស្មាគេតិចៗបំណងដាស់ឲ្យងើបបាននិយាយគ្នា។
«ជុងគុក!»ទីបំផុតថេយ៉ុងក៏បើភ្នែកឡើងហើយហៅឈ្មោះមាឌតូចខ្សោយៗកាន់ដៃគេជាប់មិនលែងដូចជាខ្លាចគេរត់ទៅណាក៏មិនដឹង។
«ហៅធ្វើអី ឃ្លានបៅឬ?»ជុងគុក សម្លក់ហើយប្រុងទាញដៃមកវិញតែថេយ៉ុងមិនលែងធ្វើឲ្យជុងគុកសម្លឹងមុខគេមិនដាក់ភ្នែក។
«នៅខឹងបងទៀតមែនទេ?»ថេយ៉ុង និយាយមិនចង់លឺរបៀបអ្នកអស់ខ្យល់ព្យាយាមឲ្យជុងគុកអាណិត។
«អ្នកណាមិនខឹង?បើត្រូវមនុស្សខ្លួនស្រឡាញ់ ទុកចិត្តទះមួយកំផ្លៀង ហើយនិយាយស្តីមើលងាយមិនទុកចិត្តខ្លួន»ជុងគុក និយាយដោយក្តីឈឺចាប់ពេលដែលនឹកឃើញរូបភាពគ្រោតគ្រាតទាំងនោះ។
«បងសុំទោស បងពិតជាមិនដឹង បងល្ងង់» ថេយ៉ុង ស្តីបន្ទោសខ្លួនទឹកមុខដូចកូនឆ្មាធ្លាក់ទឹក កល់ទឹកភ្នែកចង់យំ។
«ត្រូវហើយបងល្ងង់ ល្ងង់ខ្លាំងទៀតផង»ជុងគុក វាយដើមទ្រូងអ្នកកម្លោះឌឹបៗពេលដែលគេទាញយកទៅអោប។
«ឈប់ខឹងបងទៅណា ឲ្យបងធ្វើអីក៏បាន ចង់កាប់ចង់សម្លាប់ស្រាច់តែចិត្តតែបងទ្រាំនឹងភាពសោះកក្រោះ ព្រងើយកន្តើយរបស់ឯងមកលើបងមិនបានទេ»ថេយ៉ុង អោបរាងតូចកាន់តែណែនផ្អឹបដើមទ្រូង នឹកភាពកក់ក្តៅពីរាងកាយតូចនេះជាយូរហើយ ក្លិនក្រអូបជាប់ច្រមុះ សម្តីផ្អែមល្ហែម កាយវិការទន់ភ្លន់
ស្នាមញញឹមស្រស់បំព្រងតែងតែផ្តល់ឲ្យគេរាល់ថ្ងៃ ពេលនេះគេទទួលបានមកវិញហើយ។
«ខ្ញុំយល់ហើយ ខ្ញុំអត់ទោសឲ្យបងខ្ញុំនិយាយជាមួយអ្នកម៉ាក់រួចហើយ រឿងគឺមកពីអុីននីនាងពេលនេះមិនមែនជាប្អូនស្រីទន់ភ្លន់ ស្លូតបូតរបស់បងដូចពីមុនទេ» ជុងគុក ដកខ្លួនចេញពីការអោបមុននឹងនិយាយរឿងសំខាន់ប្រាប់ដល់ថេយ៉ុង់
«មានន័យយ៉ាងមិច?អ្នកម៉ាក់និយាយអីខ្លះ?»ថេយ៉ុង សួរយ៉ាងអន្ទះសារចង់ដឹងជាខ្លាំង។
«អ្នកម៉ាក់បានតេមករកខ្ញុំក្រោយថ្ងៃដែលមានរឿងមួយថ្ងៃ គាត់ព្យាយាមសួរខ្ញុំព្រោះតែគាត់មានអារម្មណ៍ប្លែក ខ្ញុំក៏ប្រាប់រឿងទាំងអស់ឲ្យគាត់បានដឹង ហើយគាត់បានប្រាប់វិញថាអុីននីបានប្រែប្រួល ការពិតពីមុននាងមិនអញ្ចឹងទេនាងគឺដូចជាបងប្រាប់ខ្ញុំអញ្ចឹងប៉ុន្តែក្រោយពេលបងមកនៅទីក្រុងនាងបានចូលប្រែ នាងលួចទាក់ទងជាមួយមនុស្សប្រុសពេលនៅរៀនថ្នាក់ទី១២ហើយជ្រុលជ្រួសជាមួយគ្នារហូតមានកូន ពេលដែលប៉ាម៉ាក់នាងដឹងក៏ឲ្យយកចេញហើយប្តូរមករៀននៅទីក្រុងវិញបែបនេះ»ក្រោយពីជុងគុកនិយាយចប់ថេយ៉ុងមានទឹកមុខផ្ញាក់ផ្អើលមែនទែន អាចនិយាយបានថាតក់ស្លុតច្រើនជាង មិនស្មានអុីននីប្រែប្រួលច្រើនដល់ម្លឹង។
«បងមិនស្មានថាមានរឿងដល់ម្លឹងសោះ»ថេុយ៉ុង ច្បូតមុខទាំងតានតឹង ជុងគុកក៏ទះស្មាគេតិចៗជាការលួងលោម។
«ស្តាយមនុស្សណាស់ នាងមិនសមចឹងសោះ»ជុងគុក ក្រវីក្បាលសោកស្តាយ អុីននីនាងស្អាតក៏ស្អាត លឺម៉ាក់ថេយ៉ុងប្រាប់ថាពីមុនរៀនពូកែទៀត មិនគួរណាមានចរិកអញ្ចឹងសោះ។
ក្រឹង ក្រឹង
សំឡេងទូរស័ព្ទបន្លឺឡើង ថេយ៉ុងងាកទៅមើលខាងឆ្វាងដៃមើលទូរស័ព្ទរបស់ខ្លួននៅលើតុក្បែរគ្រែមុននឹងលើកមើល។
«អ្នកណា?»ជុងគុក ជ្រិមចិញ្ចើមសួរកាលបើឃើញថេយ៉ុងមានទឹកមុខមិនស្រួល។
«អុីននី»ថេយ៉ុង និយាយតិចៗហើយផ្អៀងទូរស័ព្ទឲ្យគេមើល។
«ឲ្យមោខ្ញុំ»ជុងគុកទាញទូរស័ពទពីដៃថេយ៉ុងហើយចុចទទួល
(បងថេយ៍ បងនៅឯណា) គ្រាន់តែចុចលើកភ្លាមអ្នកខាងណោះទាន់ហន់សួរយកតែម្តង។
«នៅផ្ទះប្រពន្ធណាប្អូនស្រី!»ជុងគ និយាយធ្វើដូចជាសម្លេងថេយ៉ុងហើយញញឹមខិល។
(ឯង!!!ឯណាបងថេយ៍?ហេតុអីឯងលើកទូរស័ព្ទគាត់?)អុីននី សួរទាំងក្តៅក្រហាយអន្ទះអន្ទែងក្នុងខ្លួនស្រែកសឹងតែបែកប្រព័ន្ធទូរស័ព្ទទើបជុងគុកបើកឲ្យលឺដល់ក្រៅឲ្យបានលឺដល់ថេយ៉ុងដែរ។
«ជានិស្សិតឆ្នាំទីមួយមិនគួរល្ងង់យ៉ាងនឹងទេ បើទូរស័ព្ទនៅទីណាម្ចាស់ប្រាកដជានៅទីនោះហើយ»ជុងគុក និយាយឌឺដងកាន់តែបញ្ឆេះស្រីម្ខាងទៀត។
(ឯង....ឲ្យគាត់ជួបយើងភ្លាម យើងមិនចង់និយាយជាមួយឯងទេ)
«ល្ងង់មែន បើគេចង់ជួបគេជួបតាំងពីដំបូងហើយមិនមែនឲ្យយើងលើកទេ»ជុងគុក ដាក់ឲ្យផាំងៗមិនទុកចាំស្អែកធ្វើឲ្យថេយ៉ុងទាញជាយអាវគេកុំឲ្យលេងខ្លាំងៗពេកតែជុងគុកមិនព្រមថែមទាំងសម្លក់យ៉ាងកាចឆ្នាស់ធ្វើឲ្យថេយ៉ុងបិតមាត់វិញ។
(ឯងកុំបានដៃពេក ឯងមានកូនគ្មានអ្នកទទួលស្គាល់ ត្រូវម៉ែឪទាត់ក្បាលចោលហើយនៅខ្លាំងទៀត?)អុីននី ជំទាលខ្លាំងៗតាមទូរស័ព្ទរំលើកយករឿងជូចត់ខោចឆ្សានៃជិវិតរបស់ជុងគុកមកវាយប្រហារគេ ធ្វើឲ្យជុងគុកញញឹមចុងមាត់ឯថេយ៉ុងវិញចង់ឲ្យជុងគុកបិតខ្លាំងណាស់ព្រោះមិនចង់ឃើញអ្នកណាមកមើលងាយពីជិវិតដ៏កំសត់កម្ររបស់ជុងគុកឡើយ។
«ត្រូវខ្ញុំមានកូនគ្មានឪពុក ប៉ាម៉ាក់កាត់កាលចោលតែខ្ញុំក៏តស៊ូចិញ្ចឹមកូនខ្ញុំឲ្យរស់ដល់សព្វថ្ងៃហើយក៏នៅតែមានប្រុសកម្លោះដូចជាបងប្រុសនាងមកសុំស្រឡាញ់ គ្រាន់បើជាងនាងមានកូនទាំងមិនដឹងថាឪពុកម្នាក់ណាព្រោះចាប់ប្រុសឲ្យដេកជាមួយគ្រប់គ្នាហើយក៏យកចេញត្រូវឪពុកម្តាយបញ្ជូនមករៀននៅសេអ៊ូលក៏មកចង់ទាក់បងខ្លួនឯងទំងដែលគេថាមានអ្នកស្រឡាញ់រួចតែគេក៏មិនយកភ្នែកមើលទៀត ថ្លៃថ្នូរណាស់កាង អុីននី»ជុងគុក និយាយយ៉ាងមានស្មារតីនឹងន មានទឹកមុខរៀបស្មើមិនរង្គោះរង្គើនឹងសម្តីឆ្កែឆ្មាព្រុសអត់ប្រយោជន៍ ធ្វើឲ្យថេយ៉ុងអង្គុយមើលគេឡើងចំហមាត់។
(អាយយយ ឯង...ឯងទៅដឹងរឿងនេះមោពីណាហាស?)
«ដឹងពីណាវាមិនសំខាន់ សំខាន់គឺយើងដឹង បើអស់ការអីហើយយើងបិត»ជុងគុក ចុចបិតភ្លាមៗមិនចាំនាងតបហើយបោះទូរស័ព្ទទៅម្ខាងងាកសម្លឹងមុខគ្នាជាមួយថេយ៉ុង។
«បងសុំទោសដែលនាងនិយាយបែបនឹង បងមិនដឹងសោះថានាងក្លាយជាបែបនេះតាំងពីពេលណា»ថេយ៉ុង កាន់ដៃស្រឡូនទាំងទ្វេអង្អែលថ្នមៗដោយក្តីដឹងខុស។
«មិនមែនជាកំហុសបងទេ ខ្ញុំមិនអីឡើយ»ជុងគុកញញឹមពេលថេយ៉ុងដាក់ក្បាលកើយភ្លៅរបស់ខ្លួន។
«សម្រាកចុះបងមិនបានគេគ្រប់គ្រាន់ទេ ខ្លួនក៏នៅក្តៅ»ជុងគុក អង្អែលសក់ក្បាលរាងក្រាស់ថ្នមៗដោយក្តីស្រឡាញ់ ពេញចិត្តនឹងពេលវេលាផ្អែមល្ហែមពេលនេះណាស់។
«តែថាជុនល្ងាចមិញអីក៏កាចសម្បើមម្លេះឯងបង្រៀនកូនឬ?»ថេយ៉ុង ងើយក្បាលសួររឿងកាល់ពីល្ងាចព្រោះមិនទាន់អស់ចិត្តនៅឡើយ។
«មិនបានបង្រៀន តែកូនខ្ញុំចេះមើលមនុស្សល្អមនុស្សអាក្រក់ ជាពិសេសមនុស្សល្ងង់ៗដូចបង»ជុងគុក ច្បិចថ្ពាល់នាយកម្លោះលេងយ៉ាងក្រឺតក្នាញ់។
«ល្ងាចមិញឯងគួរឲ្យខ្លាចណាស់ដូចបិសាចឆ្អឹងសអីចឹង ហើយបើព្រឹកមិញវិញណា៎...ដូចជាកីឡាកាស ដាក់មួយដៃវិលក្បុងតែម្តងហើយ»ថេយ៉ុង រៀបរាប់ទាំងគួរឲ្យខ្លាចពីជុងគុកនឹកឃើញរូបភពពីមក្សិលមិញ។
«តាមកាលទេស គុកស្របតាមបានទាំងអស់»ជុងគុក ញញឹមស្រស់ដាក់ថេយ៉ុង។

To be continue

Single Appa [ចប់]Donde viven las historias. Descúbrelo ahora