ភាគ២៤

596 39 0
                                        



ជុងគុកនិងជុន នាំគ្នាចូលផ្ទះបិតទ្វាជិត មិនអស់ចិត្តនៅឆ្លៀតទាញវាំងននបាំងថែមទៀត គ្មានស្តាយស្រណោះដាច់ធម៌មេត្តាសម្រាប់មនុស្សម្នាក់ដែលនៅលុតជង្គង់ខាងក្រៅផ្ទះ។
«Appaបងថេយ៍ពិតជានៅលុតជង្គង់ដល់មួយថ្ងៃមែនឬ?»ជុន សួរតាមរបៀបក្មេងចង់ចេះចង់ដឹង
«ប្រហែលជាអត់ទេមើលទៅរាងនេះនោះ មួយម៉ោងដំបូងក៏ប្រហែលជាទៅបាត់ហើយ»ជុងគុក ឆ្លើយហ្អីៗទាំងដែលការពិតខ្លួនក៏មិនប្រាកដចិត្តដែរ គឺគ្រាន់តែឆ្លើយឲ្យតែបានៗប៉ុណ្ណោះ។
«ហឹម មើលទៅគាត់ក៏គួរឲ្យអាណិតដែរ»ជុន ធ្វើមុខអាណោចអាធម៌ដល់អ្នកខាងក្រៅកាលដែលនឹកដល់ទឹកមុខគេអម្បាញ់មិញ។
«គេមិនស្លាប់ទេជឿAppaទៅ កូននៅក្មេងមានចិត្តអាណិតបែបនេះគឺត្រឹមត្រូវហើយ កុំធ្វើដាក់អ្នកផ្សេងដូចAppaធ្វើដាក់ថេយ៉ុងអី ព្រោះកាលដែលAppaធ្វើទៅនេះគ្រាន់តែចង់ផ្តល់មេរៀនឲ្យគេប៉ុណ្ណោះ»ជុងគុក ពន្យល់អប់រំកូនវិញព្រោះមិនចង់ឲ្យកូនធ្វើរឿងមិនល្អ ឬធ្វើបាបអ្នកផ្សេងពេលដែលធំដឹងក្តីឡើង។
«បាទ កូនយល់ហើយ»ជុន លើកមេដៃឡើងហើអោបកអ្នកជាប៉ាជាប់ ជុងគុកក៏អង្អែលក្បាលកូនថ្នមៗហើយសម្លឹងមើលទៅខាងក្រៅ ចិត្តគេក៏ស្ទាក់ស្ទើបន្តិចដែរដែលធ្វើបែបនេះ តែកាលដែរធ្វើព្រោះកំហឹកឆាបឆេះខ្លួនមួយឆាវមិនបានគិតវែងឆ្ងាយ តែពេលដែលធ្វើមែនក៏មានចិត្តស្តាយតិចតួចដែរ។
ជុងគុកពជុនដាក់លើគ្រែថ្នមៗពេលដែលអាល្អិតនោះដេកលក់ទន់កលើស្មា។គេដាក់កូនប្រុសស្រួលបួលហើយសណ្តប់ភួយត្រឹមកថើបថ្ងាសតូចៗមួយខ្សឺតស្រាលហើយដើរចេញទៅក្រៅបន្ទប់ហើយដើរទៅជិតៗទ្វាផ្ទះក្បែរវាំងននក្រវែលៗលួចបើកមើលអ្នកខាងក្រៅមើលថាគេទៅបាត់ឬនៅ?តែជាការភ្ញាក់ផ្អើលថេយ៉ុងនៅលុតជង្គង់ងក់ក្បាលមិនព្រមងើបធ្វើឲ្យជុងគុកខាំមាត់រំភើបចិត្តលាយឡំនឹងការស្ទាក់ស្ទើចង់តែឲ្យគេងើបវិញ។
«ហ៊ើយ សមមុខហើយប្រុសល្ងង់»ជុងគុក ដកដង្ហើមធំហើយបិតវាំងននវិញទាំងតានតឹងចិត្តមុននឹងលួចជេតិចៗចុងមាត់។
ឯងាកមកមើលរាងក្រាស់មុខក៏ក្រាស់គីម ថេយ៉ុងវិញលុតជង្គង់ទាំងងាងក ងងុយក៏ងងុយ ជង្គង់ក៏ចុករោយ ចង្កេះឈឺដូចជាគេស៊កដែរ មូសខាំគេដូចជាចំណី តែគេនៅតែរឹងក្បាលមិនងើបតស៊ូដើម្បីយកឈ្នះ ព្រោះខ្លួនជាអ្នកខុសពិតមែន។

ព្រឹកថ្ងៃថ្មី
ជុងគុកនិងជុនងើបពីព្រឹកម្នាក់ៗនាំគ្នារៀបចំខ្លួនប្រញាប់ៗដើម្បីតែចង់ទៅខាងក្រៅមើលថាអ្នកដែលត្រូវដាក់ទោសនោះនៅទៀតដែរឬអត់?
ក្រាក
«ជុងគុក»គ្រាន់តែបើកទ្វាភ្លាមមិនទាន់បានមើលស្រួលបួលផង សំឡេងហៅខ្សោយៗរបស់ថេយ៉ុងបន្លឺឡើងធ្វើឲ្យជុននិងជុងគុកបើកភ្នែកធំៗមើលមិនចង់ជឿ តែក៏ខំធ្វើចរិកថ្លថ្នូរវិញដូចមិនខ្វល់។
«ចូលក្នុងមក»ជុងគុក អោបដៃនិយាយធ្វើដូចមិនរង្គើចិត្តនឹងការតស៊ូលុតជង្គង់របស់ថេយ៉ុងពេញមួយយប់អីបន្តិច។
ថេយ៉ុង លួចញឺមដាក់ខ្លួនឯងបន្តិចហើយងើបឡើងម្តងបន្តិចៗព្រោះទន់ជង្គង់ខ្លាំងមែនទែន ដូចមនុស្សបាក់ជើងហើយក៏ដើរទៅក្នុងផ្ទះជាមួយជុងគុក។
«លោកចង់ឲ្យខ្ញំលើកលែងទោសឲ្យមែនទេ?»ជុងគុក ងាកក្រោយអោបដៃនិយាយដាក់ថេយ៉ុង ទឹកមុខស្មើៗគ្មានបញ្ចេញអារម្មណ៍អ្វីទាំងអស់។
«ត្រូវហើយ បងដឹងខុសហើយបងសុំទោស»ថេយ៉ុង និយាយមិនចង់លឺព្រោះកម្លាំងក្នុងខ្លួនគេសល់មិនច្រើនទេ ត្រូវលត់ជងង្គង់ពេញមួយយប់ដេកមិនបានគ្រប់គ្រាន់។
«ខ្ញុំគិតរួចហើយ ខ្ញុំអាចលើកលែងទោសឲ្យលោកបានតែ....»ជុងនិយាយ មិនអស់នៅទាក់ខាងចុងប្រយោគហើយសម្លក់សម្លឹងមើលថេយ៉ុងដូចចង់សុីសាច់ធ្វើឲ្យថេយ៉ុងលេបទឹកមាត់ក្អឹកផ្សើមបំពង់ក។
«តែអ្វី?»
ផាច់
មួយកំផ្លៀងពីដៃរបស់អ្នកមេម៉ាយទៅលើអ្នកកម្លោះធ្វើឲ្យគេដួលប្រុសសន្លប់តឹងនឹងកន្លែងភ្លាមៗតែម្តងគ្មាការរាប់ទឹកអ្វីទាំងអស់។
«ហ៎រAppaបងថេដួលហើយគាត់មិនអីទេឬ?»ជុន បើកភ្នែកធំៗភ័យស្លន់ស្លោពេលដែលឃើញថេយ៉ុងដួលាន្លប់នៅខាងមុខ។
«កុំភ័យពេកគេមិនស្លាប់ទេ ជួយAppaលើកគេចូលបន្ទប់ទៅ»ជុងគុក និយាយយ៉ាងស្ងប់ធម្មតាគ្មានការភ័យស្លន់ស្លោអីបន្តិច ហើយក៏ជួយគ្នាជាមួយជុនលើកថេយ៉ុងទៅដាក់លើគ្រែក្នុងបន្ទប់។

To be continue
មួយកំផ្លៀងសន្លប់តឺង🌚🔥

Single Appa [ចប់]Where stories live. Discover now