ភាគ១៩

599 40 0
                                        


ពេលព្រឹកព្រលឹមស្រងៗ ខ្យល់ត្រជាក់បក់ចូលតាមបង្អូចកាត់ប៉ះរាងកាយអ្នកទាំងបីដែលគេងលើគ្រែជាមួយគ្នា ថេយ៉ុងអោបជុងគុកពីក្រោយជាប់ ឯជុនក៏រួញខ្លួនចូលក្នុងប្រអប់ទ្រូងកក់ក្តៅរបស់Appa។
«ត្រជាក់ណាស់»ជុន រអ៊ូង៊ូវៗហើយបើកភ្នែកឡើងរុញទៅអោបជុងគុកជាប់ប៉ុន្តែក៏ភ្ញាក់ពេលដែលរាវប៉ះដៃធំៗរបស់អ្នកផ្សេងដែលមិនមែនជាAppaខ្លួន។
«បងថេ?»ជុន ងើបមើលក៏ឃើញថេយ៉ុងដេកអោបជុងគិក ចង្កាដាក់លើក្បាលជុងគុករុំគេជាប់ដូចភួយ។
«ហឹម ភ្ញាក់ហើយហ្អីកូន?»ជុងគុក ភ្ញាក់ទាំងមមីមមើប្រឹងរើពីរង្វង់ដៃថេយ៉ុង។
«បងថេមោតាំងពីអង្កាល?»ជុន ហក់ទៅអង្គុយលើចង្កេះថេយ៉ុងធ្វើឲ្យគេភ្ញាក់មកដែរ។
«មកតាំងពីយប់ កូនគេងលក់ហើយ»ជុងគុក អង្អែលខ្នងកូន
«ហើយមកគេងអោបAppaរបស់ខ្ញុំចឹង ជនឆ្លៀតឱកាស»ជុន ច្បិចច្រមុះរបស់ថេយ៉ុងទាំងការខឹងដែលមកហ៊ានដេកអោបAppaគេឆ្លៀតពេលកូនគេមិនដឹង។
«ឆឹស លើសពីអោបទៀតណោះ»ថេយ៉ុង និយាយតិចៗល្មមលឺតែពីរនាក់ជុងគុក។
«អាបុិឆ្កួត!»ជុងគុក វៃភ្លៅគេមួយដៃហើយសម្លក់ដែលមាត់គ្មានគម្រប មិនចេះខ្មាសកូន។
«ទៅមុជទឹកទៅកូន»ជុងគុក បង្គាប់កូនព្រោះអាងនឹងបានចាត់ការអាមនុស្សចាស់ក្បាលកំហូច ច្រលឺសបឺស។
«បាទ!»ជុន រត់ចុះពីលើគ្រែហើយចូលបន្ទប់ទឹក ជុងគុកក៏ឆ្លៀកវៃថេយ៉ុងមួយដៃទៀត។
«អួយ ម៉ែអាអូនវៃខ្លាំងម្លេះបងឈឺ»ថេយ៉ុង អង្អែលដៃញាប់ឆ្មេរ ធ្វើមុខត្អួញត្អែររំអួយដាក់ជុងគុក។
«មាត់នឹងកុំគ្មានគម្របពេក ច្រលឺមគួរឲ្យចង់វៃ»ជុងគុក ច្បិចថ្ពាល់គេលេងទៅមក។
«តែឯងក៏ស្រឡាញ់»ថេយ៉ុង យកការពិតមកនិយាយលេងធ្វើឲ្យជុងគុកអៀនខ្វាច់មួយរំពេច
«បានហើយទៅមុជទឹកទៅអាងនឹងធ្វើអីឲ្យកូនញ៊ាំ»ជុងគុក បង្វែរសាច់រឿង ថេយ៉ុងក៏ចាប់បីគេទៅបន្ទប់មួយទៀតដែលខ្លួនគេងរាល់ដង។
«ថេ ខ្ញុំមានរឿងសួរបង»ជុងគុក និយាយខណៈខ្លួននិងថេយ៉ុងនៅត្រាំក្នុងអាងទឹកជាមួយគ្នា។
«សួរមោ»ថេយ៉ុង កាន់ដៃជុងគុកលេងជាមួយម្រាមដៃរបស់គេ។
«អុីននីពីដើមមកមានចរិកយ៉ាងមិចដែរ?»ជុងគុក ភ័យតិចៗពេលដែលសួរឡើង ពេលថេយ៉ុងផ្អាកសកម្មភាពមួយភ្លែតតែក៏ធម្មតាវិញ។
«នាងជាក្មេងស្លូតបូតកាលពីបងនៅទីនោះជាមួយនាងតាំងពីតូច អុីននីជាក្មេងស្រីល្អស្រគត់ស្រគំមិនសូវចេះរាប់មិត្ត នាងអៀនច្រើនមិនចេះរករឿង ធ្វើបាបអ្នកណាទេ តែក៏ចេះលេងសើចពេលដែលចាប់ផ្តើមចូលរៀនវិទ្យាល័យ»ថេយ៉ុង រៀបរាប់ពីចរិកប្អូនស្រីជីដូនមួយរបស់ខ្លួនឲ្យជុងគុកស្តាប់ បើតាមវិភាគមើលដូចជាស្និទ្ធិគ្នាខ្លាំងស្គាល់គ្នាច្បាស់ទៀតផង។
«ហឹម!!»ជុងគុក គ្មានពាក្យអីនិយាយតទៀតក៏គ្រាន់តែងក់ក្បាលទតួលដឹង ហើយក៏មុជទឹកសម្អាតខ្លួន។
«ចាំបងធ្វើម្ហូប»ថេយ៉ុងប្រាប់ជុងគុក គេងក់ក្បាលហើយដើរទៅមើលជុនស្លៀកពាក់ឲ្យកូន មុននឹងនាំគ្នាអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ ឯថេយ៉ុងនៅធ្វើម្ហូបនៅផ្ទះបាយ។
តីង តុង
សម្លេងកណ្តឹងផ្ទះបន្លឺឡើង ជុងគុកលើកកូនចេញពីលើភ្លៅហើយដើរទៅបើកទ្វា មិនបានរំពឹងថានឹងបានជួបប្អូនជីដូនមួយរបស់ថេយ៉ុងនៅខាងមុខឡើយ។
«បងជុងគុក»នាងអោនគោរពជាទម្លាប់ ទុកជាការគួរសមលាក់បាំងធាតុពិតរបស់នាង។
«អុីននី យួរអីមកនឹង ឲ្យបងជួយទេ?»ជុងគុក ប្រឹងញញឹមទោះជាមិនពេញចិត្តនឹងវត្តមានរបស់នាងនៅទីនេះក៏ដោយ តែក៏បង្ខំទទួល ឃើញដៃនាងកាន់បានតែម្ខាងក៏សុំជួយ។
«មិនអីទេ ខ្ញុំចូលបានទេ?»អុីននី ញញឹមក្លែងក្លាយដាក់ជុងគុកតែធាតុពិតលួចពេបជ្រាយលាយនឹងខឹងសម្បារពេលស្នាមជាំនៅលើករបស់ជុងគុក នាងដេងច្បាស់ណាស់ថាវាជារបស់ថេយ៉ុងជាអ្នកបន្សល់ទុក គ្រាន់តែនឹងឃើញដៃក៏ក្តាប់ថង់ណែន។
«ចូលមក»ជុងគុក ខំជៀសផ្លូវឲ្យនាងចូលប៉ុន្តែនៅបែរជានៅតែដើរគៀសស្មាគេឲ្យទាល់តែបានធ្វើឲ្យជុងគុកថយក្រោយមួយជំហ៊ាន។
ជុងគុកធ្លាក់ទឹកមុខតែក៏មិនបានគិតច្រើនគិតរាក់ៗត្រឹមថាជាឧបទេវហេតុឬចៃដន្យទៅចុះ ហើយក៏ដើរចូលទៅក្នុងតាមក្រោយ។
«អុីននី?នេះយួរស្អីមោនឹង?» ជុងគុកលឺសំឡេងពីក្នុងផ្ទះបាយមក ព្រោះអុីននីដើរមកក៏សំដៅរកថេយ៉ុងតែម្តង។
«Appaគាត់មកធ្វើអី?»ជុន សួរដោយសម្តីមិនពេញចិត្ត ដឹងស្រាប់ហើយជុនធ្លាប់និយាយថាគេមិនចូលចិត្តអុីននីឡើយ។
«បងមកលេងទេតើកូន កុំអសុជីវធម៌ដាក់មនុស្សចាស់ជាងអី ធ្វើជាក្មេងល្អមែនទេកូន?»ជុងគុក ទោះជាយ៉ាងណាក៏ត្រូវតែអប់រំកូនឲ្យល្អ គេមិឲ្យកូនធំឡើងគ្មាសីលធម៌ក្នុងខ្លួនឡើយ។
«បាទ»ជុន ទោះជាមិនពេញចិត្តក៏ព្រមងក់ក្បាលដែរ។
«ជុងគុក មកញាំបាយ»សំឡេងរបស់ថេយ៉ុងស្រែកហៅពីក្នុងផ្ទះបាយ ជុងគុកបិតទូរទស្សន៍ហើយពជុនទៅតុអាហារ នៅទីនោះមានអុីននីអង្គុយជិតថេយ៉ុងស្រាប់ ជុងគុកគេក៏ចាប់ផ្តើមសង្កេតដឹងថានាងប្រែខុសពីមុនហើយ នាងមិនែនស្លូតបូតដូចដែលថេយ៉ុងប្រាប់ កែវភ្នែកនាងប្រាប់ថាពិសពុល លាក់ពុត ជុងគុកអាចមើលដឹងបាត់ទៅហើយគ្រាន់តែគេមិនចង់បញ្ចេញកាយវិការ ឬកពារអ្វីច្រើន បណ្តោយឲ្យនាងមួយក្តារ។
«វ៉ាវ ឈ្ងុយណាស់»ជុន ហិតក្លិនម្ហូបហើយលាន់មាត់ លោតចុះពីដៃជុងគុក ត្រូវថេយ៉ុងទាញទៅអង្គុយើភ្លៅ ធ្វើឲ្យអុីននីលួចសម្លក់វាក៏ត្រូវជុងគុកមើលឃើញ ជុងគុកកាន់តែសង្ស័យហើយថានាងមានរឿងអី។
«ថ្ងៃនេះចាំបងបញ្ចុកណា»ថេយ៉ុង ដក់ជុនលើភ្លៅហើយដួសម្ហូបបញ្ចុក ជុងគុកញញឹមដាក់កូនើយក៏ញាំខ្លួនឯងដែរ អុីននីក៏មិនទាន់មាត់កអង្គុយឆ្កិះបាយដោយស្ងៀមស្ងាត់។
កន្លងទៅកន្លះម៉ោង ការបរិភោគក៏ចប់ អុីននីនៅអង្គុយនៅតុបាយដដែល ឯថេយ៉ុងគេប្រាប់ថាទៅបនទប់ទឹក ជុននិងជុងគុកនៅមើលទូរទស្សន៍ជាមួយគ្នា។
«Appa កូនទៅយកទឹកដោះគោហើយ»ជុន សម្រូតខ្លួនចុះពីលើភ្លៅជុងគុក
«ទៅចុះកូន»ជុងគុក ងក់ក្បាលហើយមើលទូរទស្សន៍ ជុនក៏រត់ចូលផ្ទះបាយ ចំពេលអុីននីក៏បើទូទឹកកកដែរ។
«របស់ខ្ញុំទេ»ជុន ស្រែកប្រាប់ពេលអុីននីកាន់ដបទឹកសោះគោរបស់គេ នាងឈប់ឆ្ងក់ហើយមើលមុខក្មេងតូច។
«ប៉ុន្តែខ្ញុំយកមុនហើយ»នាងមិនខ្វល់ក៏បើកគម្របដបឡើង។
«ប្រាប់ថាជារបស់ខ្ញុំ»ជុន អង្រួនខ្លួននាងមិនឲ្យផេកបានធ្វើឲ្យទឹកដោះគោខ្ចាយលើខ្លួននាង អុីននីអោនសម្លក់ជុនដោយការខឹងសម្បាររួចក៏ទះមួយដៃលើខ្នងជុនយ៉ាងខ្លាំង។
«អា៎ ហឹកហឹក!»ជុន យកដៃខ្ទប់ខ្នងហើយយំយ៉ាងខ្លាំងធ្វើឲ្យលឺដល់ជុងគុកដែលកំពុងមើលទូរទស្សន៍ឲ្យរត់មកដែរ។
«ជុនកើតអីនឹងកូន»ជុងគុក លុតជងង្គង់ក្បែរកូន ក្តោបថ្ពាល់ដែលពៀបដោយទឹកភ្នែក។
«នាងវៃខ្ញុំ គាត់យកទឹកដោះគោរបស់កូនហើយកូនចង់យកវិញនាងវៃកូ»ជុន យំរៀបរាប់យកដៃជូតទឹកភ្នែកជុងគុកមើលនាងនិងដៃដែលនាងកាន់ទឹកដោះគោដោយការហួសចិត្ត នាងធំអាយុប៉ុណ្ណេះទៅហើយនាងនៅវៃក្មេងដោយសាររឿងអញ្ចឹង កូនគេជុងគុកថ្នមដូចកែវភ្នែកមិនហ៊ានប៉ះមួយដៃគេខឹងយ៉ាងណាក៏បានត្រឹមស្អីបន្ទោសកូនមិនដែលប៉ះមួយដៃ តែនាងជាស្អីដៃដល់ ថ្លើមធំហ៊ានទះខ្នងកូនរបស់គេឡើងក្រហមស្នាមម្រាមដៃ។
«អុីននីខ្ញុំថានាងគួរតែគិតឲ្យបានវែងឆ្ងាយជាងនេះមុនសម្រេចចិត្តធ្វើអ្វីមួយ»ជុងគុក ប្រឹងទប់កំហឹងដែលឆេះឆួលក្នុងទ្រូងើយមកនិយាយល្អជាមួយនាង
«វាជាក្មេងគ្មានការអប់រំ មនុស្សចាស់យកបានមុនតែវាដណ្តើម»អុីននីមិទទួលកំហុសនៅទម្លាក់ឲ្យទៅក្មេងមិនដឹងដៃ តម្លើងសសៃកដាក់ជុងគុកធ្វើឲ្យគេទ្រាំលែងបាន។
«នាងមានសិទ្ធិអីវៃកូនរបស់ខ្ញុំ នេះជាផ្ទះរបស់ខ្ញុំ សមទេនាងវៃក្មេងមិនដឹងខ្យល់អីដោយសារគេទាមទាទឹកដោះគោដែលនាងយកបានមុន?»ជុងគុក ស្រែកញ័រមាត់ទទ្រើត ខឹងឡើងញ័រដៃ អ្នកណាធ្វើអីលើគេក៏មិនមាត់តែនេះជាកូនគេ។
«គ្រាន់តែវៃប៉ុន្នឹងវាមិនស្លាប់ឯណា យកវិញទៅ» នាងប្រុងនឹងគប់ទឹកដោះគោលើខ្លួនជុងគុកទៅហើយប៉ុន្តែពេលឃើញថេយ៉ុងដើរមកក៏យកវាជះលើខ្លួនឯងហើយគប់ដបលើមុខធ្វើដូចជុងគុកជាអ្នកធ្វើ។
«ស្រថោកទាប»ជុងគុក ដឹងល្បិចរបស់នាងគេក៏មិនធ្វើអីក្រៅពីឈស្ងៀម ចាំមើលថាថេយ៉ុងជឿលើអ្នកណា។
«កើតរឿងអីនឹង អុីននីមិចក៏មានសភាពបែបនេះ?»ថេយ៉ុង ដើរទៅខាងអុីននីហើយមើលនាង នាងក៏ធ្វើជាពេបមាត់រកយំធ្វើមុខដូចជាតួឯក។
«បងជុងគុកខឹងខ្ញុំហើយគាត់ជះវាលើខ្ញុំ» នាងអោនមើលខោអាវខ្លួនឯងហើយលួចញញឹម ឯថេយ៉ុងក៏មើលមុខជុងគុកគេមិនទាន់និយាយអី។
«នាងគ្មានកេរ្តិ៍ខ្មាសឬយ៉ាងមិច ហា៎?»ជុងគុកស្រែកគំហ៊កដាក់នាង ថេយ៉ុងក្តាប់ដៃហើយមុខក្រហមដោយសារកំហឹង
«ជុងគុកឯងធ្វើស្អីនឹង?កុំហួសហេតុពេក»ថេយ៉ុង ស្រែកគំហ៊កចេញសសៃកដាក់ជុងគុក ឬកពាក្រហីក្រហើមិនដូចមុនធ្វើឲ្យជុងគុកមើលគេដោយកល់ទឹកភ្នែក។
«កុំមោស្រែកដាក់ខ្ញុំសួរប្អូនស្រីសំណព្វចិត្តរបស់លោកមើលទៅ»ជុងគុក សម្លឹងមើលស្រីលាក់ពិសដែលឈរនៅខាងមុខមិនដាក់ភ្នែក ដៃក៏ក្រសោបជុនដែលយំសស្រាក់នឹងទ្រូង។
«ខ្ញុំមិនបានធ្វើអីទេ»អុីននី ក្រវីក្បាលតតាត់តាំងខ្លួនស្អាតស្អំ
«មិនដឹងអី អូចុះអាដៃមិញនេះយ៉ាងមិចក្រែងឈឺមែនទេ?»ជុងគុក ខឹងដល់កំរិតស្ទុះទៅទាញដៃដែលកំពុងរុំបង់របស់អុីននីខ្លាំង នាងក៏បានឱកាសស្រែកយកៗទាញពិន្ទុពីថេយ៉ុង។
«អួយ ខ្ញុំឈឺ ហឹក!»អុីននី ស្រែកទ្រហោយំដូចគេចាក់ក ធ្វើយ
ផាច់
ថេយ៉ុង ទះជុងគុកមួយកំផ្លៀងហើយរុញគេដួលអុកគូថនឹងឥដ្ឋនៅក្បែរជុន។
«Appa»ជុនរត់ទៅត្រកងAppa ខ្លួន ជុងគុកអង្គុយសង្ងល់មួយភ្លែតលើកដៃអង្អែលថ្ពាល់ខ្លួនឯង ថេយ៉ុងលើកដៃខ្លួនឯងមើលទាំងការស្តាយក្រោយញ័រដៃទទ្រឺត។
«បកក្បាលចេញទាំងញីទាំងឈ្មោលពីផ្ទះខ្ញុំភ្លាម»ជុងគុក ងើបឡើងចង្អុលមាត់ទ្វាទាំងឈឺចាប់តែគេមិនស្រក់ទឹកភ្នែកសូម្បីតែមួយដំណក់ មិស្រក់ឲ្យស្រីថោកទាបនិងប្រុសល្ងង់ខ្លៅនេះឡើយ។

To be continue

Single Appa [ចប់]Donde viven las historias. Descúbrelo ahora