ភាគ៩

538 36 0
                                        


      ជុងគុក ដេករើចុះឡើងពេលដែលមានអារម្មណ៍ថាគេងឆ្អែត តែមិនទាន់ចង់ងើបព្រោះវាអស់កម្លាំងយ៉ាងមិចមិនដឹងរហូតរើប៉ះអ្វីម្យ៉ាងបង្ខំឲ្យគេបើកភ្នែក។
«ហឹម ថេយ៉ុង?»ជុងគុក បើកភ្នែកមកឃើញមុខសង្ហាច្រត់កួយដៃនឹងពូកដេកសម្លឹងមើលគេទាំងញញឹមញញែម។
«ភ្ញាក់ហើយ គេងឆ្អែតឆ្អន់ហើយហេ៎?»ថេយ៉ុង
«អឹម ហឹម»ជុងគុក ងក់ក្បាលអៀៗពេលនឹកឃើញរឿងដែលកើតឡើងប៉ុន្មានម៉ោងមុននេះគេមិនប្រាកដថាជាការពិតឬយល់សប្តិ ប៉ុន្តែគេអោនមើលខ្លួនឯងក៏ឃើញថាមានសម្លៀកបំពាក់ឈុតថ្មី ឯចង្កេះក៏ចុករោយដែរចឹងមានន័យថា....?
«កើតអី?»ថេយ៉ុង ឃើញទឹកមុខជុងគុកមិនស្រួលក៏សួរ
«តើពួកយើង....អឺ យើងបាន....លោក....»ជុងគុក និយាយរដាក់រដុបរកពាក្យផ្គុំជាប្រយោគត្រឹមត្រូវស្តាប់បានមិនឃើញនៅត្រដិតនិយាយមិនចេញធ្វើឲ្យថេយ៉ុងយល់ក៏និយាយ
«ត្រូវហើយ ពួកយើងបានគេងជាមួយគ្នា ឲ្យខ្ញុំសុំទោសផងដែលទាញយកផលប្រយោជន៍ពេលជុងគិកគ្មានស្មារតី»ថេយ៉ុង លែងញញឹមចេញខាំមាត់ដឹងកំហុស មុននឹងធ្វើគេមិនបានគិតច្រើនព្រោះតែតណ្ហាបាំងមុខគិតអ្វីមិនចេញ គិតចេញរកក្តីសុខឲ្យខ្លួនឯងមួយមុខគត់មិនគិតពីអារម្មណ៍ជុងគុក។
«ហ៊ើយ ខ្ញុំតែងតែបែបនេះឆោតល្ងង់ ទើបមានជុនតាំងពីនៅរៀនហើយគ្មានអ្នកមកទទួលខុសត្រូវ»ជុងគុក និយាយចម្អកខ្លួនឯងគ្មានន័យបញ្ឈឺឬឌឺដងឲ្យថេយ៉ុងឡើយ ប៉ុន្តែវាក៏ធ្វើឲ្យថេយ៉ុងឈឺចាប់យ៉ាងខ្លាំងក៏ព្រោះតែគូរមុនគិតទើបចុងក្រោយបែបនេះ បើគេចេះទប់អារម្មណ៍ខ្លួនឯងតែបន្តិចវាក៏មិនចឹងដែរ។
«ខ្ញុំសុំទោស ខ្ញុំដឹងថាទោះនិយាយប៉ុន្មានដងក៏វាមិអាចលុបលាងបានប៉ុន្តែ....»
«បងគ្រាន់តែចង់ដេកជាមួយខ្ញុំធម្មតាែមនទេ?»ជុងគុក សួរសំណួរកាត់អ្វីដែលថេយ៉ុងចង់និយាយ
«ឯងនិយាយអី?»ថេយ៉ុង ជ្រួញចិញ្ចើមមិនយល់សម្តីជុងគុក
«បងគ្រាន់តែចង់ដេកជាមួយខ្ញុំ ហើយបងក៏ធ្វើធម្មតាតើមែនទេ?បងគ្មានអារម្មណ៍អ្វីជាមួយខ្ញុំមែនទេ?»ជុងគុក
«អត់ទេ ស្តាប់បងណា៎បងសុំទោសបើបងធ្វើឲ្យឯងគិតបែបនេះប៉ុន្តែ...បងស្រឡាញ់ឯង ស្រឡាញ់តាំងពីថ្ងៃដំបូងបងឃើញឯង សុំទោសដែរធ្វើរឿងនោះដោយគ្មានការអនុញ្ញាតពី....អឹម»បបូរមាត់ដែលកំពុងបូបាច់របស់ថេយ៉ុងត្រូវគ្រប់គ្រងដោយជុងគុកមិឲ្យមានពាក្យអ្វីនិយាយស្តីចេញតទៀតបាន។
«បងនិយាយច្រើនពេកហើយ»ជុងគិក ញញឹមើលទឹកមុខភ្ញាក់ផ្អើលរបស់ថេយ៉ុងពេលគេដកបូរមាត់ចេញ។
«បើដូចបងនិយាយមែន ខ្ញុំចង់ឲ្យយើងនៅស្វែងយល់ពីគ្នាយូរបន្តិចសិនព្រោះខ្ញុំក៏មិនទាន់ច្បាស់ពីអារម្មណ៍ខ្លួឯងដែរ មិនមែនមានន័យថាខ្ញុំមិនស្រឡញ់បងប៉ុន្តែគ្រាន់តែចង់ទុកពេលគិត សង្ឃឹមថាបងមិនចង់ដកថយ?»ជុងគុក សួរឲ្យច្បាស់ពីថេយ៉ុងព្រោះគេធ្លាប់ឈឺចាប់ម្តងរួចមកហើយវាក៏ពិបាកនឹងទទួលអ្នកថ្មីដែរ។
«ប្រាកដជាអត់ហើយ ឲ្យតែឯងព្រមបើកឱកាសឲ្យបង អរគុណ»ថេយ៉ុង អោបជុងគុកជាប់នឹងទ្រូងអង្អែលខ្នងគេស្រាលៗ
«ដល់ម៉ោងជុនចេញពីសាលាហើយ យើងទៅក្រៅទៅ»ជុងគុក ទាញចេញពីការអោបដើម្បីឲ្យថេយ៉ុងបីកេទៅបន្ទប់ទទួលភ្ញៀវ។
«បងធ្វើម្ហូបរួចរាល់ហើយ»ថេយ៉ុង និយាយរួចដាក់ក្បាលកើយភ្លៅរបស់ជុងគុកដែលកំពុងមើលទូរទស្សន៍
«ធ្វើអីនឹង?ប្រយ័ត្នជុនវៃទៅ»ជុងគុក សើចហើយដាក់ដៃលើក្បាលថេយ៉ុងលេងសក់ក្បាលទន់ៗរបស់គេ។
«កូនរបស់ឯងហួងហែងណាស់ ពិបាកបន្តិចហើយទាល់តែយកចិត្តកូនបន្តិចទើបបានAppaគេ»ថេយ៉ុង ងើយមើលមុខជុងគុកហើយសើចដាក់គ្នាជុងគុកក៏ដឹងថាកូនយ៉ាងមិច
«ជុនគេបារម្ភច្រើនចឹងហើយ គេមិនចង់ឲ្យខ្ញុំពិបាកចិត្ត»ជុងគុក ញញឹមពេលនឹកឃើញកូន មិនថាកើតអីឡើងកាលទេសណាក៏ដោយឲ្យតែមាននឹកឃើញជុនធ្វើឲ្យគេញញឹមបានជានិច្ច
«ហឹម សម្លេះ»ថេយ៉ុង ថើបភ្លៅដែលគ្មានសាចកំណាត់បិតបាំងរបស់ជុងគុកព្រោះគេស្លៀកខោខ្លី
«នែ៎ កុំមកលូកលាន់គេ»ជុងគុកទះថ្ពាល់គេស្រាលៗមិនឲ្យឈឺពេលមនុស្សច្រលឺមលេងបន្លំ
«Appaជុនមកពីរៀនវិញហើយ»ជុន ស្រែកតាំងពីមាត់ទ្វាផ្ទះធ្វើឲ្យជុងគុកញញឹមរង់ចាំឲ្យកូនមកដល់នឹងបានចាប់ក្រញិច។
«Appa អេ៎....?»ជុន គាំងដំណើរឈប់រត់ឈរមើលរូបភាពចំពោះមុខ ជុងគុកអង្គុយដោយថេយ៉ុងដេកលើភ្លៅអង្គុយមើលទូរទស្សន៍ជាមួយគ្នាធ្វើឲ្យជុនមានមុខក្រញ៉ូវភ្លាម
«បងថេធ្វើអីទៀតហើយ កុំគេងលើភ្លៅAppa »ជុន រត់ត្រុយទៅស្តីឲ្យថេយ៉ុង
«កើតអីនឹងកូនបងគ្រាន់តែគេងតើស»ជុងគុក ញញឹមដាក់កូនមើលមុខតូចច្រមិចខឹងត្រង៉ប់ត្រងិលយ៉ាងគួរឲ្យខ្នាញ់
«កូនមិនចូលចិត្តបងថេងើប»ជុន ខ្ញាំសក់ថេយ៉ុងមួយដៃហើយប្រឹងបោចឲ្យគេងើប ប៉ុន្តែថេយ៉ុងចង់ឈ្នះក៏នៅដេក
«អួយឈឺជុនលែងសក់បងទៅ»ថេយ៉ុង ស្រែកយ៉ៃប្រឹងទាញដៃល្អិតៗនោះចេញប៉ុន្តែស្អិតដូចតុកកែមិនលែង
«កូនសម្លាញ់ លែងបងទៅកូនស្តាប់Appaនិយាយ» ជុងគុក ទាញដៃជុនចេញទើបគេព្រមលែង ជុងគុកក៏លើកជុនអង្គុយនៅភ្លៅម្ខាងទៀត។
«មើស ធ្វើមុខអីចឹងកម្លោះតូច»ជុងគុក ថើបខ្សឺតៗលើមុខដើម្បីកុំឲ្យអាល្អិតនោះខឹង។
«ដឹងទេថាមិចក៏Appa មានភ្លៅពីរសងខាងែបនេះ?»ជុងគុក មើលមុខកូនហើយសួរ ឯងជុនធ្វើមុខឆ្ងល់ព្រោះមិនដឹង
«អត់ទេ»ជុនក្រវីក្បាលទៅមក
«ព្រោះម្ខាងស្រាប់ឲ្យកូន ម្ខាងទៀតសម្រាប់ឲ្យបងថេនឹងហើយ«ជុងគុក ច្បិចថ្ពាល់កូនលេងប្រឹងកុហកឲ្យសម
«មែនឬ?»ជុន មើកភ្នែកខ្មៅក្រិបធំៗដែលកាត់រកជុងគុកមើលម៉ក់ៗ
«Appaដែរកុហកកូនទេ?»
«អត់ទេ»ជុនក្រវីក្បាលទៀត
«ចឹងគឺពិតហើយ កុំខឹងបងអីកូន»ជុងគុក ថើបក្បាលកូនមួយខ្សឺតទៀត។
«ហឹម បងថេសំណាងហើយបានAppaនិយាយកុំអី ជុននឹងបោចសក់បងឲ្យអស់»ជុន ទាញត្រចៀកថេយ៉ុងលេង
«បាទ លោកប្រុសតូចអរគុណហើយដែរមិនបោច»ថេយ៉ុង និយាយហើយក៏ទាញជុនមកដេកលើខ្លួនចាប់ក្រញិចអាល្អិត ជុងគុកអង្គុសើចពីរនាក់នេះមិនឈប់។

To be continue

Single Appa [ចប់]Onde histórias criam vida. Descubra agora