ភាគ២៣

595 34 0
                                        



ភាគ២៣

«អ្អឹក បង.....បងថេយ៍...»អុីននី គាំងឈប់មួយកន្លែងពេលដែលងាកទៅមាត់ទ្វាឃើញថេយ៉ុងឈរមើលនាងឡើងភ្លឹកភ្នែករបស់គេមានគោលដៅសម្លឹងមើលតែដៃរបស់នាងដែលប្រាប់ថាឈឺត្រូវឲ្យគេមើលថែនោះ។
«រឿងវាយ៉ាងមិចវិញ»ថេយ៉ុង នៅតែមិនទាន់ដកភ្នែកចេញពីដៃរបស់អុីននីដែលកំពុងតែក្តាប់ខ្នើយញ័រទទ្រឺតបង់រុំនៅជាប់នៅឡើយ។
«បងថេយ៍ អ្អឹក»អុីននី ធ្វើភ្នែកក្រឡេបក្រឡាប់ភ័យៗហើយលាក់ដៃដែលប្រាប់ថាឈឺនោះនៅក្រោយខ្នង។
«នេះជាស្អី ឯណាថាដៃឈឺ?»ថេយ៉ុង ស្រែកគំហ៊កយ៉ាងខ្លាំងលាន់លឺដល់ក្រៅបន្ទប់ ធ្វើឲ្យអុីននីញ័រខ្លួនទទ្រឺតធ្លាក់របស់នៅក្នុងដៃទៅលើឥដ្ឋ។
«គឺ...វា...គឺមិនដូចបងឃើញទេ»អុីននី ប្រកែកញ័របបូរមាត់ប៉ប្រប់ហើយអោបដៃជាប់នឹងខ្លួន។
«មិមដូច?មិនដូចយ៉ាងមិចហា៎!!! ឯងបោកប្រាស់បងរហូតមកថាឈឺដៃមែនទេ?»កំហឹងច្រាលពេញខួរធ្វើឲ្យថេយ៉ុងទប់មិនបានស្រែកខ្លាំងៗឡើងប៉ោងសសៃក
ឈរសម្លក់អុីននីក្រឡោតៗ។
«ហឹក អូន...សុំទោស...»អុីននី ទោះចង់រកពាក្យដោះសារក៏មិនបានមានតែពាក់មួយពីរម៉ាត់នេះ ហើយសម្រក់ទឹកភ្នែកធ្វើជាកម្សត់ណាស់។
«ហេតុអី?អុីននីពីមុនបាត់ទៅណា?ហេតុអីចំបាច់កុហកបង?»ថេយ៉ុងសម្លឹងមើលនាងដោយការអស់សង្ឃឹមនៅក្នុងកែវភ្នែក។
«ហុឹក ខ្ញុំ...មោខ្ញុំស្រឡាញ់បង ខ្ញុំមិនចង់ឲ្យបងទៅអាឆ្កួតនោះឡើយ វាមិនសមនឹងបងទេ»អុីននី ឈប់លាក់លៀមនិយាយទៀតហើយនិយាយតាមការគិតដែលលាក់លៀមទុកជាយូរនោះ ធ្វើឲ្យថេយ៉ុងឈរស្រឡាំងកាំងគ្មានពាក្យវាចារចេញ។
«ខ្ញុំចាំបងទៅស្រុកវិញហើយនឹងប្រាប់បងតែបងក៏យកវាទៅឲ្យលោកអ៊ំស្គាល់ បងស្រឡាញ់វាដោយងងឹតងងុលមើលមិនឃើញខ្ញុំដែលនៅជាមួយបងតាំងពីតូច ខ្ញុំមិនព្រម មិនព្រមឲ្យបងទៅវាដោយងាយៗទេ បងជារបស់ខ្ញំ»អុីននី ស្រែកឡូឡាទាមទាថេយ៉ុងដូចមនុស្សឆ្កួត ឯថេយ៉ុងមើលដោយការអណោចអធម មិនស្មានថាបែកគ្នាមួយឆ្នាំសោះនាងប្រែប្រួលដល់ថ្នាក់នេះ នាងធ្លាប់តែជាមនុស្សស្រីស្លូតបូតគួរឲ្យស្រឡាញ់ ប្រែមកជាមនុស្សស្រីលាក់ពុតពិសពុលគួរឲ្យស្អប់ខ្ពើម ខ្លាចរអា។
«ចឹងតាំងពីដើមមកឯងបោកប្រាស់បងរហូតមែនទេ និយាយប្រាប់បងមក»ថេយ៉ុង និយាយខ្សោយៗដូចមនុស្សអស់កម្លាំង។
«មែន ខ្ញុំកុហកបងខ្ញុំមិនបានធ្លាក់ពីលើជណ្តើតែខ្ញុំលោតចុះដោយខ្លួនឯងដើម្បីមិនឲ្យបងទៅចូលរួមកម្មវិធីជាមួយវា ខ្ញុំធ្វើជាឈឺដៃដើម្បីឲ្យបងនៅជាមួយខ្ញុំ ខ្ញំក៏បានថតរូបដែលខ្ញុំថើបបងនោះដើម្បីផ្ញើឲ្យដែរ យ៉ាងមិចពេញចិត្តនៅ?»អុីននី សារភាពខ្ទិចគ្មានសល់ធ្វើឲ្យថេយ៉ុងស្តាប់ឡើយចំហរមាត់ដូចមនុស្សល្ងង់ត្រូវនាងបោកតាំងពីដំបូង ធ្វើឲ្យជុងគុកឈឺចាប់ដោយមិនដឹងខ្លួន។
«ហ៊ើយ»ថេយ៉ុង ស្រែកយ៉ាងខ្លាំងមុននឹងទាត់តុមួយជើងយ៉ាងខ្លាំងហើយដែរចេញទៅដោយបិតទ្វាយ៉ាងខ្លាំង។
ថេយ៉ុងដើរតាមផ្លូវបណ្តើរខួរក្បាលក៏នឹកគិតបណ្តើរ ពេលនេះគេដឹងថាជុងគុកប្រាកដជានៅខឹងនឹកគេខ្លាំងណាស់ មើលតែព្រឹកមញក៏ដឹងដែរគេមិនចង់និយាយរកឡើយ ថេយ៉ុងពិតជាស្តាយក្រោយជាខ្លាំងដែលបណ្តោយឲ្យអុីននីបោកប្រាស់បានយ៉ាងងាយ មកនជឿលើមនុស្សដែលខ្លួនឯងស្រឡាញ់។
គេដើរយូរទៅកាន់តែយូរទៅមិនបានដឹងថាគោលដៅខ្លួនឯងនៅឯណាឡើយ រហូតងើបមុខឡើងម្តងទៀតខ្លួឯងក៏នៅខាងមុខផ្ទះរបស់មនុស្សដែគេយល់ច្រលំជាមនុស្សអាក្រក់ ជាមនុស្សដែលគេបានស្រែកគំហ៊គនឹងទះមួយកំផ្លៀងយ៉ាងគ្មានការគិត។
ថេយ៉ុងលើកដៃញ័រទទ្រឺតឡើងហើយចង់ចុចកណ្តឹងយ៉ាងស្ទាក់ស្ទើ ចង់ចុចបន្តិចអត់បន្តិច ខ្លាចថានឹងបើកទ្វាមោជុងគុកមិនមើលមុខគេ មិនព្រមនិយាយជាមួយគេ។
តីង តុង
ទីបំផុតថេយ៉ុងសម្រេចចិត្តចុចហើយបេះដូងក៏លោតរឹតតែញាប់ជាងមុន បិតភ្នែករង់ចាំអ្វីដែលនឹងកើតឡើងបន្ទាប់។
ក្រាក
ទ្វាបើកឡើង ជុងគុកពជុនជាប់នឹងដៃសម្លឹងមើលថេយ៉ុង ទឹកមុខរាបស្មើគួរឲ្យញញឺតខុសពីជុងគុកដែលគេស្គាល់ពីមុនដែលទន់ភ្លន់  និយាយផ្អែមល្ហែម មិនចេះរករឿងអ្នកណា។
«មានការអីដែរ លោកគីម ថេយ៉ុង?»ជុងគុក និយាយសង្កត់ចុងប្រយោគ កែវភ្នែកពិឃាតសម្លក់ថេយ៉ុងសឹងធ្វើឲ្យគេលិចនោមដាក់ខោ។
«ជុងគុក...បង....បងសុំទោស»ថេយ៉ុងនិយាយរដាក់រដុប ខាំមាត់ខ្លាចនឹងចរិកជុងគុកដែលសម្លក់គេត្មែរ។
«មិនទទួល»អាល្អិតដែលឋិតនៅលើដៃជុងគុកនិយាយដាច់អហង្កាថែមទាំងក្រវីដៃទៀតផង ធ្វើឲ្យថេយ៉ុងចុកមិនស្ទើ។
«បងខុសហើយ បងយល់ច្រលំលើឯង អភ័យទោសឲ្យបងផង»ថេយ៉ុង សឹងតែលុតជង្គង់សុំអង្វរជុងគុក ពេលដែលគេធ្វើកាចៗ។
«មិនបាច់និយាយរៀបរាប់ច្រើន បើចង់ឲ្យខ្ញុំអភ័យទោសលុតជង្គង់នៅមុខផ្ទះឲ្យគ្រប់មួយថ្ងៃ ចាំដល់ពេលនោះចាំខ្ញុំគិតមើល»ជុងគុក និយាយហ្អីៗរំភើយរលាស់សក់គ្មានទើសក្បាលអាណាមួយរៀល។
«បាន!»ថេយ៉ុង ឆ្លើយដោយមិនស្ទាក់ស្ទើហើយដើរចូលក្នុងរបងបិតទ្វាលុតជង្គង់ខាងមុខផ្ទះ ឯជុងគុកក៏ដើរចូលផ្ទះបាត់។


To be continue

Single Appa [ចប់]Место, где живут истории. Откройте их для себя