ពីថ្ងៃក្រោយបន្ទាប់ពីថេយ៉ុងនាំជុងគុកនិងជុនដើរលេងគ្រប់កន្លែងអស់ចិត្តហើយកឲនាំគ្នាទៅវិញដោយជាប់មានអុីននីមកជាមួយផង។នាងបានចុះឈ្មោះចូលរៀន និងជួលកន្លែងសម្រាប់នៅរួចទៅហើយគឺយកតែខោអាវទៅប៉ុណ្ណោះ។
«ជម្រាបលាលោកតាលោកយាយទៅកូន»ជុងគុក ប្រាប់ជុនពេលពួកគេកំពុងតែរៀបចំចេញទៅផ្ទះវិញ។
«ជម្រាបលាលោកតាលោកយាយ ជុនទៅវិញហើយ»ជុន លើកដៃសំពះយ៉ាងមានរបៀបមានសុជីវធម៌សមជាកូនអ្នកមានឋានៈបានរៀនសូត្រមានការអប់រំល្អ អត់មិនបាននឹងធ្វើឲ្យមនុស្សចាស់ទាំងពីរញញឹម
«ចា៎ ចៅយាយសុខសប្បាយតាមផ្លូវ»លោកស្រីគីម អង្អែលក្បាលចៅថ្នមៗដោយក្តីស្រឡាញ់
«កុំភ្លេចឧស្សាហ៍មកលេងផង»លោកគីម បន្ថែម
«បាទ មានពេលនឹងមកលេងទៀត»ជុងគុក ញញឹមហើយពកូនឡើង
«ខ្ញុំលាទៅសិនហើយ»ជុងគុក អោនក្បាលបន្តិចទើបដើរទៅឡាន។
«ប៉ាម៉ាក់ខ្ញុំទៅវិញើយ»ថេយ៉ុង ដើរទៅអោបពួកគាត់ម្នាក់ម្តង
«ទៅចុះកូន» ពួកគាត់ងក់ក្បាល ថេយ៉ុងដើរទៅបើទ្វាឡានអង្គុយខាងមុខ ឯជុងគុករកថានឹងបើកទ្វាឡានអង្គុយក្បែរថេយ៉ុងទៅហើយប៉ុន្តែអុីននីក៏មកកាត់មុខ។
«អូ បងអងគុយទីនេះមែនទេ ខ្ញុំទៅក្រោយបាន»អុីននី ប្រុងនឹងដើរទៅបើកទ្វាក្រោយប៉ុន្តែជុងគុកឃាត់
«មិនអីទេនាងអង្គុតទៅខញុំអង្គុយក្រោយចុះស្រួល្យជុនគេងផង»ជុងគុក ញឹមៗបន្តិចដាក់នាងកាពិតក្នុងចិត្តគេក៏ស្រង៉ាកចិត្តដែរព្រោះថាគេត្រូវអង្គុយត្រង់នេះជិតថេយ៉ុងក្នុងនាមជាគូស្នេហ៍គ្នា ប៉ុន្តែបើនាងចង់អង្គុយទៅហើយក៏ណ្ហើយចះ។
«អរគុណបងហើយ»នាងញញឹមស្រស់មកកាន់ជុងគិករួចបើកទ្វាចូល ជុងគុកធ្វើមុខស្មើធម្មតាហើយដើរចូលអង្គុយខាងក្រោយ។
«រួចរាល់ហើយែនទេ?»ថេយ៉ុងសួរពេលគ្រប់គ្នាចូលក្នុងឡានអស់
«រួចហើយចាស លោកតៃកុងឡាន»អុីននី និយាយលេងសើចជាមួយថេយ៉ុង
«ចឹងទៅហើយណាបាទ»ថេយ៉ុង ញីសក់ក្បាលនាងលេងជុងគុកបែរមុខចេញបញ្ជៀសអារម្មណ៍អវិជ្ជមានចេញពីក្នុងខ្លួន កុំឲ្យគិតច្រើនអត់ប្រយោជន៍។
៚
ក្រោយពីធ្វើដំណារអស់រយះពេលជាយូរមកពួកគេក៏មកដល់គោលដៅដោយសុខសុវត្ថិភាព។
«ជុងគុកចាំក្នុងឡានសិនទៅ បងជួយកាន់របស់អុីននីទៅបន្តិច»ថេយ៉ុង ប្រាប់ទៅជុងគុកខ្លួនក៏បើកគូថឡានយកកាបូបខោអាវរបស់ប្អូនស្រីជីដូនមួយ
«នៅជាន់ទៅប៉ុន្មានដែរ?»ថេយ៉ុងសួរពេលដើរជាមួយអុីននីឡើងជណ្តើយន្ត
«ទី4បន្ទប់លេខ101»អុីននី ទាញសក់សៀតនឹងត្រចៀកហើយសម្លឹងមើលថេយ៉ុងភ្លឹសៗដូចជាមានរឿងចង់និយាយ។
«ចឹងបងនឹងបងជុងគុកទាក់ទងគ្នាមែនទេ?»នាងសួរថេយ៉ុងត្រង់ៗធ្វើឲ្យគេងាកមើលភ្លាមៗ
«អឹម ថាអញ្ចឹងក៏បានប៉ុន្តែពួកយើងមិនទាន់សម្រេចច្បាស់លាស់100%នៅឡើយទេ តែបងពឹងកុំឲ្យអូនប្រាប់ប៉ានិងម៉ាក់អី»ថេយ៉ុង គេនិយាយចឹងព្រោះគេបានប្រាប់នាងការពិតហើយថាគេនិងជុងគុកមិនែនជាមិត្តតែជាចៅហ្វាយនិងកូនចៅគេធ្វើការឲ្យជុងគុក។
«ទុកចិត្តខ្ញុំបានចា៎»នាងទាញយកសោបន្ទប់ពីកាបូបពេលដល់ជាន់ត្រូវទៅ នាកទាំងពីរដើរចេញពីជណ្តើយន្តទៅបន្ទប់អុីននីក៏ចាក់សោចូល
«អរគុណបងហើយ»
«មិនអីទេ បើមានការអីចាំតេមកបងចុះ»ថេយ៉ុងទម្លាក់កាបូបខោអាវនាងលើសាឡុងហើយដើរទៅមាត់ទ្វាវិញ។
«ចា!»អុីននី ងក់ក្បាលឈរមើលថេយ៉ុងដើរចេញទៅរហូតផុតពីភ្នែក
«មានទំនាក់ទំនងគ្នា?នឹងប្រុសមេម៉ាយកូនមួយម្នាក់នោះ?»អុីននី ប្រែពីញញឹមទន់ភ្លន់អម្បាញ់មិញមកជាមុខកាចដៃក្តាប់កន្លិះទ្វាណែនឡើង.សដៃនាងមើលទៅប្លែកពីឃើញដំបូងណាស់ មិនមែនជាអុីននីទន់ភ្លន់ពីមុនតែដូចជាមនុស្សម្នាក់ថ្មី
«ខ្ញុំចាំបងរាប់ឆ្នាំមិនមែនឲ្យបងមោយកអាមេម៉ាយម្នាក់នោះទទេៗឡើយ»អុីននី និយាយែប៉ុន្នេះក៏បិតទ្វាបន្ទប់យ៉ាងខ្លាំង។To be continue