ភាគ 27

585 37 1
                                        


បន្ទាប់ពីញ៊ាំបាយល្ងាចហើយអ្នកទាំងបីក៏នាំគ្នាមុជទឹកសម្អាតខ្លួនហើយអង្គុយមើលទូរទស្សន៍ជាមួយគ្នានៅបន្ទប់ទទួលភ្ញៀវ។
«Appaស្អែកជាថ្ងៃសម្រាកយើងទៅដើរលេងបានទេ?»ជុន ដែលដេកកើយភ្លៅជុងគុកក៏សួរឡើយ។
«ប្រាកដជាបាន ពួកយើខានដើរលេងយូរហើយ»ជុងគុក អង្អែលក្បាលកូនប្រុសទាំងញញឹមពេលថេយ៉ុងកើយស្មាគេម្ខាងទៀត។
«ល្អខ្លាំងណាស់ យេ!!!»ជុន ទះដៃយ៉ាងសប្បាយធ្វើឲ្យជុងគុកសើចទៅតាមដែរ។
ក្រឺង
សំឡេងទូរស័ព្ទបន្លឺឡើយធ្វើឲ្យជុងគុកនិងថេយ៉ុងមើលមុខគ្នាព្រោះមិនដឹងថាជាទូរស័ព្ទរបស់អ្នកណា។
«ចាំបងទៅមើល»ថេយ៉ុង ងើបពីកន្លែងអង្គុយហើយដើរទៅលើតុដាក់ទូរទស្សន៍ដែលដាក់ទូរស័ព្ទក្បែរនោះដែរ។
«អ្នកណាគេ?»ជុងគុក ជ្រួញចិញ្ចើមចង់ភ័យពេលឃើញទឹកមុខថេយ៉ុងប្រែភ្លាមៗខណៈសម្លឹងមើលកញ្ចក់ទូរស័ព្ទហើយ។
«គឺ អុីននី»ថេយ៉ុង បង្វែទូរស័ព្ទដើម្បីឲ្យជុងគុកមើល។
«បងលើកទៅហើយបើកសំឡេងឲ្យខ្ញុំលឺផង»ជុងគុក លើកតេឡេទូរទស្សន៍ដើម្បីចុចបិតហើយប្រាប់ឲ្យថេយ៉ុងលើកទូរស័ព្ទ។
ថេយ៉ុងលេបទឹកមាត់ក្អឹក ដកដង្ហើមធមហើយក៏ចុចលើកមុននឹងបើកសំឡេងចេញមកក្រៅដើម្បីលឺទាំងអស់គ្នា ឯជុនក៏ស្ងាត់មាត់ឈឹព្រោះតែគេងលក់បាត់ទៅហើយ។
[បងថេយ៍...អ្អឹក]គ្រាន់តែចុចទទួលភ្លាមអុីននីនិយាយភ្លែតថែមទាំងសំឡេងញ័រដូចជាយំ មិនដឹងថានាងមានល្បិចអីទៀតទៅហើយទេ។
«មានការអី?»ថេយ៉ុង ឆ្លើយយ៉ាងគំរោះគំរើយព្រោះមិនចង់ជ្រលក់មាត់ជាមួយមនុស្សដែលបោកបង្វិលក្បាលគេឲ្យខ្លាចជាមនុស្សល្ងង់នោះឡើយ។
[អូនសុំទោសណា ត្រឡប់មករកអូនវិញមក ហ្អឹក!»អុីននី ចាប់ផ្តើមយំហើយអង្វកដើម្បីឲ្យថេយ៉ុអាណិត អ្វើឲ្យជុងគុកញញឹមចុងមាត់ព្រោះថាស្តាប់ដឹងពីសម្តីមានល្បិចរបស់នាង ចំណែកឯថេយ៉ុងក៏មិនបានឆ្លើយតបទៀតទើបនាងនិយាយបន្ត។
[មករកអូនវិញមកណា អូនមិនចង់នៅម្នាក់ឯងទេអូនខ្លាច អ្អឹក អូនសុំអង្វរ]អុីននី យំរឹតតែខ្លាំងរឹតតែធ្វើឲ្យជុងគុកជ្រេញជាខ្លាំងសឹងតែបោកទូរស័ព្ទនឹងចោលភ្លាម។
«បងបាននិយាយរូចហើយ ពួកយើងឈប់ពាក់ព័ន្ធគ្នាទៀត»ថេយ៉ុង និយាយដោយការទម្រុន ធុញទ្រាន់នឹងការងោចៗមិនបានការរបស់នាង។
[សុំអង្វរបងមកវិញមក បើបងមិនមកខ្ញុំ....ខ្ញុំនឹងសម្លាប់ខ្លួន]
លឺសម្តីមួយប្រយោគនេះធ្វើឲ្យថេយ៉ុងភ្ញាក់ខ្លួនព្រឺតសឹងតែបោកទូរស័ព្ទចោល ឯជុងគុកក៏ភ្ញាក់ផ្អើលមិនតិចដែរព្រោះថាសរសើរនាងហើយគ្រាន់តែប្រុសម្នាក់នាងហ៊ានដល់ម្លឹង។
ថេយ៉ុងក៏ដកទូរស័ព្ទចេញពីត្រចៀកហើយងាកមើលមុខគ្នាជាមួយជុងគុកព្រោះមិនដឹងថាត្រូវធ្វើយ៉ាងណាជាមួយស្រីអត់កេរ្តិ៍ខ្មាសម្នាក់នេះបន្ត។
«ប្រាប់នាងទៅថាបងនឹងទៅ»បន្ទាប់ពីគិតរួចជុងគុកក៏ឲ្យថេយ៉ុងឆ្លើយយល់ព្រមនឹងនាងដែលធ្វើឲ្យថេយ៉ុងងក់ក្បាលហើយធ្វើតាម។
«បាន កុំធ្វើអីផ្តេសផ្តាសចាំបងទៅ»ថេយ៉ុង និយាយប៉ុណ្ណេះក៏បិតទូរស័ព្ទហើយមើលមុខជុងគុក។
«បងត្រូវធ្វើតាមខ្ញុំ....»ជុងគុក សម្លឹងចំភ្នែកថេយ៉ុងហើយបញ្ជាគេយ៉ាងដាច់អហង្ការ
«ឲ្យបងធ្វើអី?»ថេយ៉ុង ធ្វើភ្នែកឡេងឡង់ព្រោះមិនយល់អី។
«ហុចទូរស័ព្ទបងឲ្យខ្ញុំ»ជុងគិក លាបាត់ដៃចំទទួលទូរស័ព្ទពីថេយ៉ុង មុននឹងយកមកចុចតេទៅលេខអ្នកណាក៏មិនដឹងដែលមិនបានសេវឈ្មោះ។
[ហាឡូ ទីនេះជាមន្ទីពេទ្យចិត្តសាស្រ្ត] ខ្សែរម្ខាងទៀតឆ្លើយតបភ្លាមៗពេលដែលចុចចូល។
«សួរស្តី គឺថាខ្ញុំមានការឲ្យពួកអ្នកជួយ»ជុងគុក និយាយដោយការគួរសមហើយសម្លឹងមើលថេយ៉ុងដែលមើលមកខ្លួនដូចគ្នានោះ។
«ហេតុអីតេទៅពេទ្យចិត្តសាស្ត្រ?»ថេយ៉ុង លួចខ្សឹបសួរជុងគុកតិចៗ។
«បងកុំចេះ»ជុងគុក ខាំមាត់សម្លក់ទើបថេយ៉ុងបិតមាត់វិញហើអង្គុយស្តាប់ជុងគុកនិយាយបន្តព្រោះចង់ដឹងខ្លាំងណាស់ថាហេតុអីក៏សុខៗជុងគុកតេទៅពេទ្យចិត្តសាស្ត្រទៅវិញ។
[ខាងលោកមានការអីដែរសូមនិយាយប្រាបពួកខ្ញុំមកចុះ]
«គឺថាចេះទេខ្ញុំមានប្អូនស្រីម្នាក់នាងមានជំងឺឆ្កួតឆ្កែ អាស់ច្រលំ!!!មិនមែនទេនាងមានជំងឺអ្វីក៏ខ្ញុំមិនដឹងតែពេលនេះនាងចង់សម្លាប់ខ្លួនតើអ្នកអាចជួយខ្ញុំបានទេ?»ជុងគុក និយាយធ្វើដូចជាកំសត់ដល់ហើយ ធ្វើឲ្យថេយ៉ុងបើកភ្នែកធំៗ ចឹងមានន័យថាជុងគុកតេទៅពេទ្យឆ្កួតដើម្បីឲ្យចាប់អុីននី???
[ពេលនេះនាងកំពុងតែធ្វើអីពួកលោកអាចលួងលោមនាងបានទេរហូតដល់ពួកខ្ញុំទៅដល់?]
«មិនបានទេ នាងមិននៅជាមួយខ្ញុំទេ ប៉ុន្តែខ្ញុំអាចផ្ញើអសយដ្ឋានរបស់នាងឲ្យអ្នកបាន»ជុងគុក ងាកញញឹមជាអ្នកឈ្នះដាក់ថេយ៉ុង។
[បាន ពួកយើងនឹងធ្វើការងារឲ្យបានលឿនបំផុត]
«អរគុណហើយ»ជុងគុក ចុចបិតទូរស័ព្ទមុននឹងផ្ញើអសយដ្ឋានអាផាតមិនរបស់អុីននីនិងលេខបន្ទប់របស់នាងរួចើយក៏ហុចទូរស័ព្ទឲ្យថេយ៉ុងវិញយ៉ាងរំភើយ។
«ជុងគុក...តែ...ចុះបើនាងគិតខ្លីមែនគិតយ៉ាងមិច?»ថេយ៉ុង និយាយដោយការព្រួយបារម្ភព្រោះយ៉ាងណាក៏ដោយក៏នាងជាប្អូនស្រីរបស់គេ ធំឡើយជាមួយគ្នាមិនគួរណាចិត្តដាច់ម្លឹងទេ ចុះបើសិនជាការគិតនេះខុសនាងកើតអីគេប្រាកដជាបន្ទោសខ្លួនឯងមិនខាន។
«ជឿខ្ញុំទៅនាងប្រកដជាមិនហ៊ានសម្លាប់ខ្លួនទេ ពួកស្រីប្រភេទនេះខ្ញុំធ្លាប់ជួបហើយ ហើយក៏ព្រោះតែខ្ញុំធ្វើជាមនុស្សចិត្តទេវតាទើបខ្ញុំបាត់បង់ប៉ារបស់ជុនទៅ»ជុងគុក សម្លឹងមើលថេយ៉ុងហើនិយាយដោយប្រើអារម្មណ៍ពិតមកបរិយាយ ពីការឈឺចាប់ពេលមុន។
«បងសុំទោស»ថេយ៉ុង ខិតទៅទាញជុងគុកអោបជាប់ទ្រូវ អង្អែលសក់គេថ្នមៗ។
«មិនអីទេ ថ្ងៃស្អែកខ្ញុំនឹងតេប្រាប់ប៉ាម៉ាក់របស់នាងឲ្យមកយកនាងទៅវិញយប់នេះឲ្យនាងនៅទីនោះសិនទៅដើម្បីសុវត្ថិភាព»

អាផាតមិនរបស់អុីននី
ស្រីស្រស់ស្លៀករ៉ូបក្រហមឆេះមានដៃតូចឆ្មាបញ្ចេញដើមទ្រូង អង្គុយផាត់មុខផាត់មាត់លាបក្រមម្សៅនៅខាងមុខកញ្ចក់យ៉ាងយកចិត្តទុកដាក់ឲ្យបានស្អាត មុននឹងបន្ថែមក្រេមក្រហមទៅលើមាត់ស្តើងហើយញញឹមដាក់ខ្លួនឯងក្នុងកញ្ចក់។
«បងប្រាកដជាក្លាយជារបស់ខ្ញុំ»អុីននី ញញឹមពិសពុលមើលខ្លួនឯងក្នុងកញ្ចក់។
«ជន ជុងគុក ចាំមើលឯងខ្លាំងបានប៉ុន្មានទឹកទៀតបន្ទាប់ពីនាទីក្រោយ»អុីននី និយាយយ៉ាងជឿជាក់ព្រោះគិតថាខ្លួនឯងជាអ្នកឈ្នះដែលគិតថាថេយ៉ុងនឹកមករកខ្លួននៅក្នុងពេលបន្តិចទៀតនេះ។
«កើតមោពូកែសម្តែងវាពិតជាមានប្រយោជន៍»អុីននី ងើបពីកៅអីហើយដើរទៅយកថ្នាំងងុយដេកមួយកំប៉ុងមកកាន់នឹងដៃមុននឹងចាក់ដាក់មួយក្តាប់ដៃហើរដើរទៅបើកគន្លិះទ្វាទុកចោលដើម្បីឲ្យថេយ៉ុងបានចូលមកឃើញ។
តុក តុក
សម្លេងគោះទ្វាបន្លឺឡើងធ្វើឲ្យនាងប្រឹងធ្វើភ្នែកឲ្យក្រហមហើយហូរទឹកភ្នែកចាប់ផ្តើមការសម្តែងរបស់នាង។
តុក តុក
នាងនៅតែធ្វើជាមិនលឺ បន្ទាប់មកទ្វាបន្ទប់ក៏បើកឡើងមនុស្សស្រីបួនប្រាំនាក់រត់ចូលមកទាញកំប៉ុងថ្នាំចេញពីនាងហើយក្រវាសដៃដែលពោពេញដោយថ្នាំនោះចេញ។
«ពួកឯងជាអ្នកណា?»អុីននី ស្លន់ស្លោពេលឃើញមនុស្សមិនដែលស្គាល់មុនស្រាប់តែសម្រុកចូលបន្ទប់ខ្លួន។
«ពួកយើងមកជួយនាងទេ កុំភ័យអីទៅជាមួយយើងទៅ» ស្រីៗនាំគ្នាជួយគ្នាទប់នាងពេលដែលនាងព្យាយាមរើបម្រាស់ចេញ។
«ពួកឯងឆ្កួតទេឬយ៉ាងមិចយើងមិនទៅជាមួយឯងទេ»អុីននី ព្យាយាមប្រតាយប្រតប់ចេញពីការចាប់របស់ពួកគេតែមិនបានសម្រេចព្រោះទប់មិនឈ្នះនឹងគ្នាច្រើនជាង។
«បងប្រុសអ្នកនាងបានប្រាប់ពួកយើងរួចហើយ កុំខ្លាចអីយើងមិនធ្វើបាបអ្នកនាងទេយើងនឹងជួយអ្នកនាង»
«អ្នកណាប្រាប់?»អុីននី ស្ងៀមទ្រឹងពេលលឺចាបងប្រុស។
«គឺ..គាត់ឈ្មោះជន ជុងគុក»
«ជន ជុងគុក អាឆ្កួត អាយយយ លែងយើង»អុីននី ចាប់ផ្តើមរើកាន់តែខ្លាំងពេលនេះនាងដូចជាឆ្កួតមែនយ៉ាងអញ្ចឹង។
«ជួយយើងមោ»ស្រីប៉ុន្មាននាក់នោះក៏ហៅឲ្យប្រុសៗដែលចាំនៅខាងក្រៅជួយទប់មុននឹងចាប់នាងទៅដាក់ឡានបានសម្រេច។

To be continue

Single Appa [ចប់]Where stories live. Discover now