ជុងគុកអង្គុយភ្លឹកម្នាក់ឯងនៅក្នុងអូហ្វិសការងារ គេមកអង្គុយលើកៅអីមិនធ្វើអីមួយព្រឹកហើយ ការងារនៅទុកចោលមួយគរលើតុក៏គេមិនខ្ចីយកភ្នែកមើលដែរ។
ក្រឺង
សម្លេងទូរស័ព្ទបន្លឺឡើង ជុងគុកភ្ញាក់ព្រឺតទើបលើកមកមើលលេខថាអ្នកជាអ្នកតេ តែពេលដែលមើលហើយទើបរឹតតែភ្ញាក់ទៅទៀត នេះជាម៉ាក់ថេយ៉ុងដែលតេមក។
«អ្នកម៉ាក់!»ជុងគុក បន្លឺខ្សឹបៗម្នាក់ឯងសម្លឹងមើលកញ្ចក់អេក្រង់ដែលលោតលេខនោះយ៉ាងយូរគិតថាគួរលើកឬអត់ តើគាត់សុខៗមិចក៏ស្រាប់តែតេមកឬមួយថេយ៉ុងប្រាប់គាត់?
«ហាឡូ អ្នកម៉ាក់»ជុងគុក ក៏សម្រេចចិត្តចុចទទួលព្រោះយ៉ាងណាគេមានរឿងជាមួយថេយ៉ុង គាត់មិនបានដឹងរឿងឡើយណាមួយគាត់ជាមនុស្សចាស់មិនគួរខ្វះសុជីវធម៌ដាក់គាត់ឡើយ។
[អាឡូ ជុងគុកនេះម៉ាក់ណា]គាត់និយាយប្រាប់ព្រោះតែខ្លាចជុងគុកចំណាំមិនបាន
«បាទ ខ្ញុំដឹងហើយ អ្នកម៉ាក់មានការអី?»ជុងគុក ប្រឹងនិយាយឲ្យដូចធម្មតាបំផុត ពេលនេះគេគ្មានអារម្មណ៍និយាយជាមួយអ្នកណាទាំងអស់។
[កូនកើតអីមែនទេ មានសម្លេងប្លែកដល់ហើយ]
«មិនអីទេម៉ាក់..»ជុងគុក ប្រឹងលាក់ឲ្យដល់ទីបំផុតគេមិនចង់ឲ្យគាត់ដឹងរឿងឡើយ
[មានរឿងអីប្រាប់ម៉ាក់បាន ឈ្លោះជាមួយថេយ៉ុងឬ?]
«គឺ....»
បន្ទាប់ពីនោះជុងគុកចំណាយពេលនិយាយជាមួយម៉ាក់របស់ថេយ៉ុងប្រហែលជាមួយម៉ោង មិនដឹងថានិយាយអ្វីខ្លះប៉ុន្តែមើលទៅទឹកមុខរបស់ជុងគុកដូចជាគ្រាន់បើជាងមុនមិនសូវជាស្មុគស្មាញដូចពីមុន។
«ប៉ុណ្ណឹងចុះអ្នកម៉ាក់»ជុងគុក ដកដង្ហើមធំ
[ចា កុំភកលេចសម្តីម៉ាក់និយាយកុំប្រកាន់ថេយ៉ុងអី]គាត់និយាយតែប៉ុណ្ណឹងក៏ចុចបិតទៅ។
ជុងគុកទុកទូរស័ព្ទក្នុងហោប៉ៅហើយក៏បើកទ្វាអូហ្វិសចេញទៅ គេទៅដើរលំហែកាយតែម្នាក់ឯងដើម្បីកុំឲ្យស្មុគស្មាញខ្លាំងពេក រហូតដល់ម៉ោងដែលជុនចេញពីរៀនទើបបើកឡានទៅយកដោយខ្លួនឯងតែម្តង។
«Appaកូនបានចំណាត់ថ្នាក់លេខមួយ»ជុន សប្បាយអរហុចសៀវភៅតាមដានមកឲ្យAppa ខ្លួនទាំងទឹកមុខញញឹមពព្រាយ។
«កូនរបស់Appaពូកែដល់ហើយមើលចង់បានការដូអី?»ជុងគុក លើកជុនអង្គុយលើភ្លៅហើយវែកសក់កូនចេញពីមុខ។
«ហឹម ចង់ដើរលេងជាមួយAppa ហើយនឹងទិញposter iron manថ្មីដែលទើបនឹងចេញ»ជុន និយាយហើយទះដៃដោយក្តីរំភើបជុងគុកក៏សើចតាមពេលឃើញកូនសប្បាយចិត្ត។
«ហឹម ប្រកដជាបានណា ប៉ុន្តែកូនត្រូវតែជួយAppa រឿងមួយសិន»ជុងគុក ញញឹមចុងមាត់ដាក់ជុនដូចជាតួក្បត់កំពុងតែមានល្បិចកលយ៉ាងអញ្ចឹង។
«អ្វីទៅAppa ?»ជុន បើលភ្នែកភ្លឹសៗមើលប៉ាខ្លួនទាំងងឿងឆ្ងល់។
«អោនមកនេះ»ជុងគុក បក់ដៃហៅឲ្យជុនអោបឲ្យជិតនឹងបានខ្សឹបប្រាប់តែពីរនាក់។
«យល់ហើយឬនៅ?»ជុងគុកសួរបន្ទាប់ពីខ្សឹបប្រាប់រួច។
«យល់ប៉ុន្តែ...ធ្វើចឹងធ្វើអី?»ជុន ធ្វើមុខជូហើយមើលជុងគុក
«កូនចង់សងសឹកស្រីម្នាក់ដែលវៃកូនទេ?»ជុងគុក លើកចិញ្ចើមដាក់ជុន
«ចង់តើស»ជុន ឆ្លើយយ៉ាងលឿន
«ចឹងក៏ធ្វើតាមAppa ប្រាប់ទៅ»ជុងគុក និយាយហើយក៏បើកឡានទៅផ្ទះ។
![Single Appa [ចប់]](https://img.wattpad.com/cover/242099800-64-k191982.jpg)