ភាគ២៦

581 37 0
                                    



បន្ទាប់ពីនិយាយគ្នាត្រូវរ៉ូវហើយជុងគុកក៏អោយថេយ៉ុងលាបថ្នាំមួយគ្រាប់ហើយសម្រាកព្រោះតែខ្លួនគេក្តៅ ឯខ្លួនក៏ធ្វើការងារផ្ទះបន្តិចបន្តួចរសៀលបន្តិចទើបទៅធ្វើម្ហូបខ្លះព្រោះនឹងបានឲ្យថេយ៉ុងញាំល្មមពេលងើបពីគេងវិញ។
កំពុងតែធ្វើម្ហូបតិបតុបៗតែម្នាក់ឯងនៅក្នុងផ្ទះបាយ ជុងគុកឆ្លៀងច្រៀងរាំតែឯងដើម្បីកម្សាន្តអារម្មណ៍ តែក៏ធ្វើឲ្យភ្ញាក់ព្រឺតពេលមានដៃធំៗមួយគូលូកអោបចង្កេះខ្លួន។
«វ៉ាយ!!!ក្បាលអាថេយ៍!»ជុងគុក ស្រែកវ៉ាសក្រញ៉េងក្រញ៉ាងដៃជើងនៅក្នុងរង្វង់ដៃរបស់ថេយ៉ុង។
«ថេយ៍បងធ្វើឲ្យខ្ញុំភ័យស្លាប់ហើយ»ជុងគុក ងាកមើលមុខអ្នកកម្លោះហើយដកដង្ហើមធំរឹតទ្រូង។
«ភ្ញាក់មែនឬបន្លំជេបង?»ថេយ៉ុង ខាំមាង់ខ្នក់ខ្នាញ់នឹងអាល្អិតនេះមែនទែនប៉ុន្មានថ្ងៃនេះឧស្សាហ៍ជេគេណាស់។
«ភ្ញាក់មែនតើស»ជុងគក ញញឹមមិនសូវសមហើយច្បិចថ្ពាល់ថេយ៉ុងលេងបន្លប់។
«ធ្វើអីនឹងឈ្ងុយណាស់»ថេយ៉ុង បន្តអោបចង្កេះរាងតូចពីក្រោយផ្តេកក្បាលលើស្មាហើយបន្លំស្រូបក្លិននៅកញ្ចឹងករបស់ជុងគុក។
«ម្ហូបនៅត្រង់នេះមិនមែននៅនឹងទេ»ជុងគុក យកមុខខ្លួនឯងគៀកមុខថេយ៉ុងចេញពីខ្លួនព្រោះដៃជាប់ចូកឆាទៅហើយ។
«អានេះក្រអូបជាង»ថេយ៉ុង នៅតែរឹងទទឹងថើបញីញក់លើស្មានិងកញ្ចឹងកជុងគុកមិនឈប់។
«ហឹម ថេយ៉ុងខ្ញុំធ្វើម្ហូបកុំលេង»ជុងគុក ប្រឹងរេគេចយ៉ាងណាក៏មិនផុតរហូតធ្វើម្ហូបរួចក៏បិតភ្លើងចង្ក្រានហើយងាកមកសម្លក់ថេយ៉ុង ដែលធ្វើចរិកដូចកូនក្មេងរំខានគេមិនឈប់។
«មើលបងអញ្ចឹងធ្វើអី មុខបងស្អាតពេកឬ?»ថេយ៉ុង ធ្វើមិនដឹង មិនលឺ មិនឃើញទឹកមុខសម្លក់សែនក្នាញ់របស់ជុងគុកមកលើខ្លួន ហើយប្រឹងផ្គើនឈ្មុឈ្មុលថើបថើថ្ពាល់ទន់រលោងមិនឈប់។
«អ្អឹម កាថេឈប់ទៅ»ជុងគុក ប្រឹងប្រើកណ្តាប់ដៃតូចៗរបស់ខ្លួនទប់ទ្រូងរាងខ្ពស់កុំឲ្យលូកលាន់ពេក តែនៅតែមិនឈ្នះត្រូវគេក្រញិចឡើងក្រហមមុខអស់។
«សុំមួយមោ ខានយូរហើយ»សុខៗស្រាប់តែថេយ៉ុងខ្សឹបតិចៗដាក់ត្រចៀកជុងគុកធ្វើឲ្យគេព្រឺសម្បុរខ្ញាក បើកភ្នែកធំៗថ្ពាល់ផ្កាឈូកព្រឿងៗខ្មាសអៀននឹងសម្តីឈ្លើយៗគ្មានកេរ្តិ៍ខ្មាសរបស់អ្នកកម្លោះ។
«និយាយស្អីក៏មិនដឹង ឈប់ទៅ»ជុងគុក ទះទ្រូងគេមួយដៃដោយអឹមអៀនអោនមុខចុះមិនហ៊ានមើលចំ តែត្រូវរាងក្រាស់ផ្ងើយចង្កាឡើងវិញមើលភ្នែកទល់ភ្នែក។
«បងនិយាយពិតមែន សឺត»ថេយ៉ុង អោបថើបមួយខ្សឺតថើៗលើថ្ពាល់សែនក្រអូបត្រជាក់ជន់ចិត្ត បង្អូសទៅកញ្ចឹងកដូចបណ្តូលចេកពង្រាយស្នាមថើបជាច្រើនមុននឹងបោះត្រាជាកម្មសិទ្ធិ។
ដៃធំៗរបស់អ្នកកម្លោះដែលទំលើចង្កេះតូចរបស់អ្នកមេម៉ាយក៏បង្អូសទៅអង្អែលលើភ្លៅននោលគោកព្រោះតែជុងគុកស្លៀកខោខ្លី អង្អែលថ្នមៗហើយក៏លួចច្របាច់ម្តងម្កាលដោយការខ្នាញ់។
ថេយ៉ុងលើកដៃរបស់ជុងគុកដែលដាក់លើទ្រូងនោះមកព័ទ្ធលើកញ្ចឹងករបស់ខ្លួនវិញ មុននឹងលើកជើងទាំងសងខាងរបស់ជុងគុកពាក់នឹងចង្កេះលើកដាក់លើខោនធ័រ។ រាងក្រាស់ស្ទៀបអង្អែលសព្វសាច់ប្រាណរបស់ជុងគុក មុខសង្ហាថើបបង្អូសពីកញ្ចឹងកមកផ្ទប់នឹងចន្លោះភ្លៅរបស់រាងតូច ដៃស្រឡូនស្រៅរបស់ជុងគុកស៊កចូលសសៃសក់ទន់រលាស់រលោងរបស់ថេយ៉ុងដែលកំពុងតែថើបថ្នមៗលើភ្លៅរបស់ខ្លួន អ្នកទាំងពីររៀបនឹងចូលឈុតឆាកក្តៅគគុកទៅហើយតែ....
«Appa!!!»សំឡេងជុនស្រែកហៅឡើងខ្ទពេញផ្ទះធ្វើឲ្យគូស្នេហ៍ដែលរៀបនឹងឡើងឋានសួរគ៌ទាំងពីរភ្ញាក់ព្រឺតដកខ្លួនចេញពីគ្នាដូចឆក់ខ្សែរភ្លើង។
ជុងគុកបើកភ្នែកមើលកូនប្រសរបស់ខ្លួនស្ពាយកាតាបធំជាងខ្លួនសម្លឹងមើលគេនឹងថេយ៉ុងដោយមុខស្មឿកៗចង់យំ ក៏ប្រញាប់បែរខ្លួនទោម្ខាងហើយបិតឡេបអាវដែលថេយ៉ុងបានប្រឡេះបីគ្រាប់ខាងលើមុននឹងលោតចុះពីខោនធ័រស្របពេលជុនរត់មករកល្មម។
«មិញបងថេយ៍ចង់ធ្វើអីAppa ?»ជុន រត់ត្រុយមកអោបចង្កេះជុងគុកហើយចង្អុលសួរថេយ៉ុងដែលឈរធ្វើមុខស្មៀកព្រោះដឹងថាខ្លួនឯងនឹងដាច់របបទៀតហើយព្រោះតែជុនមកផ្ទះទៅហើយ។
«គ្មានធ្វើអីទេ បងអត់បានធ្វើអីផង»ថេយ៉ុង ប្រកែកញាប់ឆ្មេរលើកដៃឡើងដូចអ្នកទោសសឹងធ្វើឲ្យជុងគុកសើចចេញមកប៉ុន្តែខំទប់។
«ជុន ហេតុអីក៏ចេញម៉ោងនេះកូន?»ជុងគក ខំប្រឹងធ្វើជាសួរកូនដើម្បីបន្លប់ភាពអៀនខ្មាសរបស់ខ្លួ។
«មិនបាច់ខ្វល់ទេ សំខាន់គឺបងថេយ៍និងAppaមិញធ្វើអីជាមួយគ្នា?»ជុន និយាយយ៉ាងផ្តាច់ការ របៀបធ្វើយ៉ាងណាត្រូវតែយកចម្លើតឲ្យបានធ្វើឲ្យជុងគុកនិងថេយ៉ុងមើលមុខគ្នាហើយលេបទឹកមាត់។
«គ្មានអីទេជុន បងគ្រាន់តែចង់ហាត់(លើ)ប្រាណជាមួយជុងគុកប៉ុណ្ណោះ»ថេយ៉ុង រកឡេះភ្លៀវៗមិនសមរម្យមកបោកមុននឹងសើចហិហិបន្លប់។
«ប្រុសចម្កួត»ជុងគុក លួចជេប្រទិចចុងដង្ហើមពេលលឺពាក្យដោះសារឡប់ៗរបស់ថេយ៉ុង ឯមុខឡើងក្រហមព្រោះអៀននឹងកូនប្រុសពន់ពេក។
«ឆឹស ជឿបងសិនចុះហើយនៅឲ្យឆ្ងាយពីAppaផង ទុកចិត្តមនបានសោះ ឈូឈូ!»ជុន ពេបមាត់ពេបកហើយលើកដៃតូចល្អិតរបស់ខ្លួនម្ខាងអោបចង្កេះជុងគុកទាញឆ្ងាយពិថេយ៉ុង មុននឹងយកដៃម្ខាងទៀតធ្វើជាដេញថេយ៉ុងដូចឆ្កែ ឆ្មា ធ្វើឲ្យជុងគុកលើកដៃខ្ទប់មាត់សើចនឹងទឹកមុខជូចត់របស់ថេយ៉ុង ដាច់របបធម្យមងំកូនគេស្តីឲ្យទៀត។

To be continue

ស្លាញ់មេម៉ាយមែនស្រួលណា មើលកូនpozzគេផង🌚

Single Appa [ចប់]Where stories live. Discover now