ភាគបញ្ចប់

1.3K 78 3
                                    


«វ៉ាវ ឯងហៅប៉ូលិសតាំងពីពេលណាមិចក៏បងមិនដឹង?»ថេយ៉ុង ងាកសួរជុងគុកទាំងភ្ញាក់ផ្អើល។
«ពេលណាមិនសំខាន់ ដែលសំខាន់គឺឲ្យវាដេកគុកមួយអាទិតលេងទៅ»ជុងគុក រលាក់ជុនដែលកំពុងយំសស្រាក់ក្នុងដៃព្រោះតែភ័យនឹងហេតុការណ៍អម្បាញ់មិញ។
«កុំយំណាកូន អូ៎ៗ» ជុងគុក អង្អែលក្បាលកូនប្រុសតិចជាប់ទ្រូងកុំឲ្យកូនភ័យទៀត។
«ហ្អឹក អ្អឹក»ជុន ក្តាប់អាវជុងគុកជាប់ យំអណ្តឺតអណ្តកមិនឈប់។
«ឈប់យំទៅណាកូន អស់អីហើយ បើឈប់យំAppaទិញការ៉េមឲ្យ» គ្រាន់តែលឺភ្លាមអាល្អិតកំហូចបាត់យំឈឹងហើយងើបមុខពីទ្រូងជុងគុកមើលគេម៉ក់ៗ។
«បាត់ហើយ»ជុន លើកដៃជូតទឹកភ្នែកហើយញញឹមស្ញេញដាក់គេតាមចរិកកូនក្មេងមិនដឹងអី។
«ហាហា ក្បាលខូច»ថេយ៉ុង សើចហើយញីសក់ជុនលេង។
«ទៅទិញការ៉េមឲ្យកូន»ជុងគុក ងាកចង្អុលដាក់ថេយ៉ុងដែលធ្វើមុខស្អុយព្រោះគេប្រើទៀតហើយ។
«បងទៀតហើយ»ថេយ៉ុង ធ្វើមុខជូចង្អុលខ្លួនឯងហើយក៏ទាញសោឡានទៅ ធ្វើឲ្យជុងគុកសើចក្រវីក្បាល។
«ជុន Appaមានរឿងសំខាន់ចង់ប្រាប់កូន»ជុងគុក ពកូនទៅអង្គុយលើសាឡុងហើយវែកសក់ដែលសើមដោយញើសនោះចេញពីថ្ងាសជុន។
«បាទ មានរឿងអី?»ជុន ងៀងកសួរ។
«ជុន គិតថាបងថេយ៍ជាមនុស្សល្អទេ?»ជុងគុក សួរបណ្តើធ្វើជាវែកសក់ជនបណ្តើដើម្បីបន្លប់ភាពស្ងាត់ស្ងៀម។
«ហ្អឹម បងថេយ៍ជាមនុស្សល្អគាត់ទៅទិញការ៉េមឲ្យជុន»ជុន យកចង្អុលដៃគោះតិចៗលើចង្កាហើយធ្វើដូចជាគិតមុននឹងនិយាយចេញមកសឹងតែធ្វើឲ្យជុងគុកសើចទៅហើយ ក្មេងអើយក្មេងគេសួរសាច់ការបែរជាឆ្លើយសាច់កាប់ទៅវិញ។
«មិនមែនមានន័យចឹងទេ មិនមែនល្អដោយសារតែទិញអ្វីឲ្យកូន តែចរិកបងល្អ ស្រឡាញ់កូនអីបែបនះ»ជុងគុក ព្យាយាមពន្យល់កូនតាមដែលអាចធ្វើបាន។
«អឹម បងថេយ៍ជាមនុស្សល្អ គាត់ស្រឡាញ់កូន គាត់មុជទឹកឲ្យកូន»ជុន ងក់ក្បាលហើយអោបខ្លួនជុងគុក។
«គិតយ៉ាងមិចបើសិនជា....បានបងថេយ៍មកជំនួសកន្លែងប៉ាកូន?»ជុងគុក ដាច់ចិត្តសួរហើយចាំមើលមុខនិងចម្លើយរបស់ជុន។
«ប៉ា???Appaនិងបងថេយ៍ ស្រឡាញ់គ្នាឬ?»ជុន បើកភ្នែកធំៗដូចជាភ្ញាក់ផ្អើលណាស់ធ្វើឲ្យជុងគុកសើច។
«បាទ ត្រូវហើយAppaនិងបងថេយ៍ស្រឡាញ់គ្នា តើជុនគិតយ៉ាងមិច?ហឹម?»ជុងគុក ច្បិចថ្ពាល់ជុនលេងហើយចាំចម្លើយ។
«កូនមិនថាអី...តែ បើAppaស្រឡាញ់បងថេយ៍ ស្រឡាញ់ជាងAppaស្រឡាញ់កូនទៀតឬ?» ជុន លេងជាយអាវខ្លួនឯង ហើយអោនមុខចុះ ធ្វើឲ្យជុងគុកជាអ្នកស្រឡាំងកាំងវិញម្តង ការពិតកាលដែលហាមឃាត់មិនចង់ឲ្យថេយ៉ុងមកស្និទ្ធស្នាលជាមួយខ្លួនព្រោះតែខ្លាចខ្លួនស្រឡាញ់ថេយ៉ុងជាងឬ? ឱកូនអើយកូនមិចក៏គិតយ៉ាងនេះ។
«ព្រះអើយ កូនសម្លាញ់មិចក៏និយាយចឹង Appaដែលទៅស្រឡាញ់អ្នកណាជាងជុនទៅបាននោះ មួយជិវិតនេះមានតែជុនម្នាក់ប៉ុណ្ណោះដែលAppa ស្រឡាញ់ខ្លាំងជាងគេ កុំគិតចឹងណាកូន ទោះជាAppaមានថេយ៉ុងឬមានកូនទៀតក៏Appaនៅតែស្រឡាញ់ជុនដូចដើម»ជុងគុក ថើបច្រមុះជុនមួយខ្សឺតហើយក្តោបថ្ពាល់តូចច្រមិចនឹងដៃ។
«កូនក៏ស្រឡាញ់Appaដែរ បើAppaសម្រេចចិត្តយ៉ាងមិចកូនក៏ដូចគ្នា»ជុន និយាយដូចជាមនុស្សធំដឹងក្តីធ្វើឲ្យជុងគុកមានមោទនភាពចំពោះកូនប្រុសជាខ្លាំង ដែលចិញ្ចឹមកូនបានល្អយ៉ាងនេះក៏ព្រោះតែមានការឆ្លងកាត់ទុក្ខលំបាកជាច្រើនពីមុនមក។
«គួរឲ្យស្រឡាញ់ដល់ហើយកូនសម្លាញ់ បើចឹងទៅហើយជួយAppaរឿងមួយណា»
«រឿងអីទៅ?»
«ថ្ងៃស្អែកជាខួបកំណើតរបស់បងថេយ៉ុង Appaចង់រៀបចំការsurpriseដោយឲ្យកូនព្រមទទួលគាត់ជាលោកប៉ាថ្មីរបស់កូន យល់ព្រមទេ?»ជុងគុក និយាយគំនិតដែលខ្លួនចង់ធ្វើប្រាប់ដល់ជុនដើម្បីរៀបចំផែនការជាមួយគ្នា។
«អូខេ បាទ»ជុន លើកមេដៃបញ្ជាក់ហើយសើចជាមួយជុងគុក។

You've reached the end of published parts.

⏰ Last updated: Oct 17, 2020 ⏰

Add this story to your Library to get notified about new parts!

Single Appa [ចប់]Where stories live. Discover now