ភាគ១៤

355 28 0
                                        



«ក្រោកឡើងmommy»សម្លេងធ្ងន់ៗខ្សឹបក្នុងត្រចៀករបស់អ្នកមេម៉ាយដែលកំពុងលង់លក់ឲ្យភ្ញាក់ឡើងជួបជាមួយមុខមាត់សង្ហាដូចទេវបុត្ររបស់មនុស្សប្រុសដែលជាគូស្នេហ៍ខ្លួនទើបនឹងសារភាពប្រាប់គ្នាថ្មីៗនេះឯង ហើយក៏ទើបតែធ្វើឲ្យគេអន់ចិត្តពីយប់មិញនេះដែរ។
«ថេយ៉ុង» ជុងគុកហៅឈ្មោះអ្នកកម្លោះស្រាល លើកដៃអោប.កគេសម្លេងមើលមុខគ្នាមួយសន្ទុះទើបថេយ៉ុងថើបថ្ពាល់ជុងគុកមួយខ្សឺត។
«ប្រយ័ត្នហួសម៉ោងធ្វើការ ប្រញាប់ក្រោកឡើង»ថេយ៉ុងញល់ច្រមុះស្រួចដូចម្ជុលរបស់ខ្លួននឹងជុងគុកធ្វើឲ្យគេញញឹមឡើង។
«អឹម»ជុងគុក ក្រហឹមហើយរុញថេយ៉ុងចេញពីខ្លួនងើបអង្គុយដើរទៅបន្ទប់ទឹក។
«Appaកូនមានរឿងចង់ប្រាប់»ពេលជុងគុកដើរទៅដល់តុបាយភ្លាមជុនក៏ហក់មករកតែម្តង។
«មានអីកូន?»ជុងគុក ពជុនឡើងទៅអង្គុយលើកៅអីជាមួយគ្នា
«អ្នកគ្រូឲ្យហៅប៉ាម៉ាក់កូនសិស្សទៅសាលាគ្រប់គ្នា នេះក្រដាសអ្នកគ្រូឲ្យ»ជុន ហុចក្រដាសស្រោមសំបុត្រពណ៌.សមួយឲ្យទៅជុងគុក គេហែកមើលយកមកអានស្ងាត់ៗ ឯថេយ៉ុងដួសបាយដាក់ក្នុងចានទុកខាងមុខគេ។
«ថ្ងៃស្អែកនេះហើយ»ជុងគុក និយាយខ្សឹបៗម្នាក់ៗខាំមាត់មើលទៅថេយ៉ុងចង់បបួលគេទៅជាមួយ។
«ថេយ៉ុងស្អែកទំនេរទេ?»ជុងគុក ដាច់ចិត្តសួរធ្វើឲ្យថេយ៉ុងញញឹម
«ទំនេរតើស មិនដែលរវល់ស្រាប់ហើយ»
«ទៅជាមួយគ្នាបានទេ?»
«ប្រាកដជាបានណា ញ៊ាំបាយទៅ»
«យេ »ជុន ទះដៃលោតលើភ្លៅជុងគុកសប្បាយចិត្តបានគេយល់ព្រមទៅ។
«ញ៊ាំបាយទៅកូន»ជុងគុក ជុងគុក ញញឹមអង្អែលក្បាលកូន គេក៏សប្បាយចិត្តខ្លួនឯងដែរបានមានពេលជាមួយថេយ៉ុងវិញ។

     ម៉ោង6:30នាទីព្រឹក
     ដំណក់ទឹកផ្កាឈូកស្រក់រាប់រយដំណក់លើសាច់សខ្ចីរបស់ស្រីមាឌស្តើង ដៃស្រឡូនលើកដុះដៃជើងនឹងពពុះសាប៊ូថ្នមៗមុនមឹងលាងសម្អាតនឹងទឹកស្អាតបិតទឹកើយទាញរូបឃ្លុំមកស្លៀក អុីននីដើរចេញពីបន្ទប់ទឹកដោយកន្សែងតូចមួយទៀតជូតសក់សើមតិចៗដើរទៅបើកវាំងននបង្អួចឲ្យពន្លឺថ្ងៃចូលមក។ នាងងាកមើលទូរស័ព្ទដែលដាក់ចោលលើតុមុននឹងញញឹមហើយទាញយកមកចុចតេទៅថេយ៉ុង។
          ៚ថេយ៉ុង[ ] , អុីននី«»
[អាឡូអីននី] គ្រាន់តែលឺសម្លេងអ្នកខាងណោះភ្លាមធ្វើឲ្យនាងញញឹមភ្លាម បបូមាត់ស្តើងហើបមាត់និយាយតបត។
«បងប្រុស»នាងហៅតែប៉ុន្នេះក៏ឈប់សិនពេលមិនទាន់រកនឹងនិយាយឃើញ
[តេមកបងមានការអីមែនទេ?]
«ក៏តេទៅលេងនឹងណា អូនមានរំខានឬអត់?បងថេមានការរវល់មែនទេ?«ទឹកមុខញញឹមស្រស់ក៏ប្រែវិញពេលលឺសម្តីឆ្លើយតបបន្ទាប់របស់ថេយ៉ុង
[ពេលនេះមិនទាន់ទេប៉ុន្តែម៉ោង8បងនឹងជុងគុកទៅកម្មវិធីជួបជុំឪពុកម្តាយនៅសាលារបស់ជុន]
      ដៃស្រឡូនក្តាប់ទូរស័ព្ទណែនដល់ថ្នាក់ញ័រដៃ កែវភ្នែកឡើងក្រហមពោពេញដោយភាពកំណាចការស្អប់គុំគួនក្នុងនេត្រា ដៃម្ខាងទៀតខ្ញាំពួកខ្លាំងប្រឹងទប់កំហឹងក្នុងខ្លួនកុំឲ្យបញ្ចេញពេលនេះឲ្យបងប្រុសជាទីស្រឡាញ់បានដឹង។
[អុីននី?? អុីននីលឺបងនិយាយទេ?]បនទាប់ពីមិនលឺការឆ្លើយតបថេយ៉ុងក៏ហៅនាងពីរ បីដង
«ចា បងប្រុស»
[ហេតុអីមិនឆ្លើយនឹងបងមានរឿងអី?]
«គ្មានអីទេបង បើបងរវល់ចឹងប៉ុណ្ណឹងចុះអូនក៏រៀបចំខ្លួនទៅរៀនដែរ» អុីននី បិតទូរស័ព្ទទាំងដៃញ័រទទ្រឺតភ្នែកសម្លក់ទៅជញ្ជាំងដែលមិនដឹងដូចជាមានគំនុំនឹងគ្នាពីយូរយារណាស់ ហើយគប់ទូរស័ព្ទទៅលើពូកមួយទំហឹង។
«ជួបជុំប៉ាម៉ាក់ស្អី ខ្ញុំមិនឲ្យបងទៅជាមួយវាទេ»អុីននី ស្រែកម្នាក់ឯងដូចឆ្កួតហើយរត់ទៅរើសខោអាវពីក្នុងទូរមកស្លៀកប្រញាប់ប្រញាល់រៀបចំសៀវភៅដាក់ការតាបទាញទូរស័ព្ទចេញពីបន្ទប់។
«ធ្វើយ៉ាងមិចទៅ!»នាងដើរចុះឡើងមុខបន្ទប់គិតរកវិធីឃាត់មិនឲ្យថេយ៉ុងទៅបាន។
«ត្រូវហើយ» នាងយកដៃទះក្បាលខ្លួនឯងបន្តិចពេលនឹងឃើញវិធីល្អ នាងទញទូរស័ព្ទចេញពីកាតាបចូលទៅកន្លែងតេចេញចូលលុបលេខប៉ាម៉ាក់ និងអ្នកស្គាល់គ្នាចោលទាំងអស់ទុកតែលេខថេយ៉ុងម្នាក់គត់ នាងកាន់តែញញឹមពេលដែលលឺសម្លេងដូចជាមានមនុស្សកំពុងតែឡើងជណ្តើឡើងមក អុីននីសម្លឹងមើលកាំជណ្តើច្រើនកាំហើយដកដង្ហើមធំពេញពោះ ដៃក្តាប់ទូរស័ព្ទជាប់មុននឹងទម្លាក់ខ្លួនចុះពីលើកាំជណ្តើ។
«អាយ!!!»មនុស្សស្រីពីរនាក់ដែលទើបនឹងឡើងមកដល់ស្រែកភ្លាត់សម្លេងពេលរាងកាយមនុស្សម្នាក់ធ្លាក់ទៅលើក្បែរជើងពួកគេ។

     ជុងគុកកំពុងរៀបចំខ្លួនឲ្យកូនទាំងស្នាមញញឹមនៅលើមុខព្រោះសង្ឃឹមថាថ្ងៃនេះនឹងបាននៅជាមួយគ្នាពេញមួយថ្ងៃចងចំណងឲ្យវាតឹងជាងមុនកុំឲ្យវាចេះតែធូររលុងគ្រាន់តែមានគេទាញបន្តិច។
«កូនសង្ហាទេAppa?»ជុន បង្វិលខ្លួនឲ្យជុងគុកមើលមួយជុំធ្វើឲ្យជុងគុកសើច
«កូនប៉ាសង្ហាគ្រប់ពេលនឹង»ជុងគុក ច្បិតថ្ពាល់តូចច្រមិចហើយពទៅក្រៅបន្ទប់ដើម្បីចេញដំណើរព្រោះដល់ម៉ោងហើយ។
«ហើយឬនៅលោកម្ចាស់ទាំងពីរ?»ថេយ៉ុង ដែលឈរចាំនាក់ទាំងពីរនៅមុខបន្ទប់សួរ
«រួចហើយបាទ»ជុន លើកមេដៃឡើងបញ្ជាក់ទៀត
«ចឹងតោះទៅ»ថេយ៉ុង ពជុនពីដៃជុងគុកហើយដើរចេញពីផ្ទះជុងគុកក៏ដើរទៅតាមក្រោយទាំងញញឹមជាប់។
     ថេយ៉ុង ពរជុនដាក់នៅកៅអីខាងមុខរង់ចាំជុងគុកមកតាមក្រោយ ទូរស័ព្ទនៅក្នុងហោប៉ៅខ្លួនរោទិ៍។
«ហាឡូអុីននី?»
[....] មិមដឹងថាអ្នកខាងណោះនិយាយអ្វីខ្លះប៉ុន្តែធ្វើឲ្យថេយ៉ុងមាទឹកមុខភ្ញាលក់ផ្អើលស្រឡាំងកាំងមួយកន្លែងធ្វើឲ្យជុងគុកភ័យ
«ថេមានរឿងអី?»ជុងគុក កាន់ដៃថេយ៉ុងដែលនៅកាន់ទូរស័ព្ទនៅឡើយ។
«បាន ខ្ញុំនឹងទៅឥលូវនេះ»ថេយ៉ុង និយាយប្រាប់អ្នកខ្សែម្ខាងទៀតមុននឹងចុចបិតហើយងាកមើលជុងគុកដោយកែវភ្នែកមានកំហុស
«ជុងគុកបងមិនបានទៅទេ អុីននីធ្លាក់ពីលើជណ្តើបងត្រូវទៅមើលនាង»ថេយ៉ុង និយាយទាំងឬកពារស្លន់ស្លោធ្វើឲ្យជុងគុកសឹងតែហូរទឹកភ្នែក ទីបំផុតក៏នៅតែអត់ដដែល។
«មិនអីទេ បងទៅចុះខ្ញុំទៅពីរនាក់ជុនបានចាំរួចរាល់ខ្ញុំនឹងទៅមើល»ជុងគុក កាន់ដៃថេយ៉ុងប្រាប់ថាមិនអីប៉ុន្តែក្នុងចិត្តគេវាឈឺទៅហើយយ៉ាងណាមនុស្សមានគ្រោះថ្នាក់គេមិនគួរអន់ចិត្តឡើយ។
«សុំទោសផង បងទៅហើយ»ថេយ៉ុង អង្អែលក្បាលជុងគុកលើកចុងក្រោយហើយរត់ចេញទៅ។
«Appaបងថេអត់ទៅទេ?»ជុន សួរសំលេងតូចៗគេក៏អន់ចិត្តដែរ។
«បងអុីននីមានគ្រោះថ្នាក់ បងថេត្រូវទៅជួយកុំតូចចិត្តអីកូនមានAppaទៅជាមួយហើយ»ជុងគុក និយាយលួងកូនទាំងខ្លួនឯងក៏មិនលើសកូនប៉ុន្មានដែរ។
«ហឹម បាទ»ជុន ងក់ក្បាលជុងគុកក៏តេឲ្យមីនមកបើកឡានជូនគេនឹងជុនទៅវិញ។
«អ្នកប្រុសមិនអីទេឬ?»មីន មើលតាមកញ្ចក់ឃើញសួរ។
«ខ្ញុំមិនអីទេ»ជុងគុក ប្រឹងធ្វើទឹកមុខធម្មតាទាំងក្នុងចិត្តវាឈឺខ្ទោកៗ គេមិនចង់គិតអវិជ្ជមានលើអុីននីឡើយ ព្រោះបើតាមគេឃើញនាងជាក្មេងស្លូតបូត ទន់ភ្លន់ រួសរាយមិនគួមានគំនិតចឹងឡើយ ទុកថារឿងដែលកើតឡើងទាំងនេះជាការចៃដន្យទៅចុះ។

To be continue

Single Appa [ចប់]Donde viven las historias. Descúbrelo ahora