ភាគ១១

451 34 0
                                        


       បន្ទាប់ពីរៀបចំខោអាវដាក់កន្លែងត្រឹមត្រូវហើយថេយ៉ុងនិងជុងគុកក៏ចុះទៅក្រោមវិញដើម្បីជួយម៉ាក់របស់ថេយ៉ុងធ្វើម្ហូប។
«លោកប៉ានៅឯណាម៉ាក់?»ថេយ៉ុង សួរព្រោះតាំងពីមកដល់មិនទាន់ឃើញគាត់ទេ
«ទៅទិញជីមកដាក់ដំណាំ ប្រហែលបន្តិចទៀតមកដល់ហើយ»
«អរ បាទ»ថេយ៉ុង គ្រាន់តែងក់ក្បាលយល់ស្រប
«នាំជុងគុកទៅលេងនៅខាងក្រោយផ្ទះសិនទៅទម្រាំម៉ាក់ធ្វើម្ហូបហើយចាំញ៊ាំបាយជុំគ្នា»
«មិនកើតទេចាំខ្ញុំជួយ»ជុងគុក ប្រកែកព្រោះមិនអាចអង្គុយចាំញ៊ាំស្រួលៗវាមិនសម
«ហា៎ មិនអីទេជាភ្ញៀវទុកថាមកលេង»
«ក៏បាន»ជុងគុក ញញឹមដាក់គាត់បន្តិចក៏ដើរតាមថេយ៉ុងទៅក្រោយផ្ទះ ជុនគេទៅលេងជាមួយកូនអ្នកជិតខាងបាត់ទៅហើយមកដល់ក៏មានមិត្តតែម្តង។
«ហឹម មានអារម្មណ៍ថាស្រស់ស្រាយណាស់»ជុងគុក ជុងគុកដើរទៅអង្គុយលើបង់ដែលដាក់សម្រាប់អង្គុយលេងនៅក្រោយផ្ទះ
«បើអាចខ្ញុំមិនចង់ទៅទីក្រុងទេ នៅទីនេះប្រសើរជាងឆ្ងាយណាស់»ថេយ៉ុង អង្គុយជិតជុងគុកសម្លឹងមើលទៅទេសភាព
«ទីនេះគ្មានការងារទេឬ ទើបទៅរកដល់ទីក្រុង?»ជុងគុក បែរមើលថេយ៉ុង
«មានប៉ុន្តែបានប្រាក់ខែតិច មិនគ្រាន់នឹងសងគេផង»
«ត្រូវហើយ»ជុងគុក ងក់ក្បាលយល់ស្របព្រោះនៅស្រុកស្រែបែបនេះមិនសូវមានការងារនោះទេ ទោះជាមានក៏បានប្រាក់ខែតិចដែរព្រោះសេដ្ឋកិច្ចគឺខ្សោយជាងនៅទីក្រុង។
«បងសួរមួយបានទេ?»ថេយ៉ុង ងាកមើលជុងគុកដែលកំពុងសម្លឹងគេដូចគ្នា
«អឹម»ជុងគុក គ្រាន់តែក្រហឹមហើយងក់ក្បាលឲ្យដឹងថាគេកំពុងស្តាប់
«បើប៉ារបស់ជុនមកសុំត្រូវគ្នាវិញឯងយល់ព្រមទេ?»ថេយ៉ុង សួររាងខ្លាចចិត្ត តែយ៉ាងណាគេគ្រាន់តែចង់ដឹងឲ្យប្រាកដ បើគេស្រឡាញ់ជុងគុកពិតមែនតែជុងគុកមិនច្បាស់ហើយចំពេលប៉ារបស់ជុនមកសុំត្រូវគ្នាវិញហើយជុងគុកយល់ព្រមនោះគេទុកជាស្អីទៅ?
«ខ្ញុំធ្លាប់ប្រាប់រួចហើយ ថាមិនព្រម»ជុងគុក ឆ្លើយមុខស្មើមកកាន់ថេយ៉ុងធ្វើឲ្យគេមានអារម្មណ៍រអៀសខ្លួនដែរ ព្រោះសំណួរបែបនេះអាចទុកថាមិនទុកចិត្តជុងគុក។
«សុំទោសដែរសួរ បងគ្រាន់តែ...ចង់ឲ្យប្រាកដចិត្ត»ថេយ៉ុង សសៀដៃរបស់ខ្លួនទៅកាន់ដៃរបស់ជុងគុកដែលដាក់នៅក្បែរខ្លួន
«មិនអីទេខ្ញុំយល់ ខ្ញុំគ្រាន់តែចង់ប្រាប់បងថាខ្ញុំក៏ចង់...សាកចាប់ផ្តើមជាមួយបង»ជុងគុក ផ្តល់ចម្លើយឲ្យថេយ៉ុង ទោះមិនមែនពាក្យថាស្រឡាញ់តែប៉ុន្នេះក៏បញ្ជាក់បានថាជុងគុកមិនស្អប់គេ ជុងគុកបើកឲ្យឱកាសឲ្យពួកគេទាំងពីរ។
«បងអរគុណហើយ»ថេយ៉ុង លោទៅអោបជុងគុកទាំងក្តីរំភើបជុងគុកក៏ញញឹមហើយអង្អែលខ្នងថេយ៉ុងស្រាលៗ
«ទុកពាក្យអរគុណហើយបង្ហាញចិត្តស្មោះរបស់បង កាមើលថែយកចិត្តទុកដាក់ ផ្តល់ក្តីសុខឲ្យខ្ញុំនិងជុនគឺគ្រាប់គ្រាន់ហើយ»
«បងនឹងព្យាយាមធ្វើឲ្យបាន»ថេយ៉ុង ទាញចេញពីការអោបលើដៃជុងគុកឡើងហើយថើបលើខ្នងដៃគេបន្តិច។
«បានហើយទៅវិញទៅ»ជុងគុក
«អឹម តោះ»ថេយ៉ុង ដាក់ដៃលើខ្នងជុងគុកដើរទៅក្នុងផ្ទះវិញជាមួយគ្នា។
«វ៉ាក់អឺ បងថេ»សំឡេង ស្រស្រិះដូចកញ្ចែបន្លឺឡើងចេញពីកន្លៀតណាមិនដឹងមកពញ្ញាក់គូរស្នេហ៍មួយគូនេះឲ្យភ្ញាក់ព្រឺត។
«អុីននី?»ថេយ៉ុង យកដៃរឹតទ្រូងហើយហៅឈ្មោះស្រីមាឌស្តើងជាការប្រមានដែលហ៊ានមកពញ្ញាក់គេអញ្ចឹង។
«Surprise ទេចា៎?ហិហិ» ស្រីតូចសើចកក្អឹកមើលទៅមានចរិកលេងសើចច្រើន ជុងគុកក៏ឈរមើលមិននិយាយអីចាំឲ្យថេ៉ុងជាអ្នកណែនាំឲ្យស្តាប់
«ក្បាលខូចមិនប្តូរ ធំហើយចរិកនៅដដែល»ថេយ៉ុង សម្លក់នាងបែបលេងសើចហើយញីសក់ក្បាលនាងលេង
«ធ្វើលេងនឹងណា ហើយបងប្រុសស្អាតខាងណេះជាអ្នកណាដែរបងថេ?»នាងតូចដែលមាននាមថាកាង អុីននី ចង្អុលទៅជុងគុក
«ជាមិត្តមកលេងជាមួយបង ឈ្មោះជន ជុងគុក នេះកាង អុីននីជាប្អូនជីដូនមួយបង»ថេយ៉ុង ណែនាំឲ្យអ្នកទាំងពីរស្គាល់គ្នា
«សួរស្តី បងប្រុស»នាងអោនគោរពជាការគួរសមព្រោះថាជុងគុកជាមិត្តថេយ៉ុងក៏មានន័យថាក៏បងនាង។
«បាទ សួរស្តី»ជុងគុក ញញឹមស្រស់តបវិញចូលចិត្តចរិកលេងសើចរបស់នាង។
«ទៅក្នុងទៅម៉ាក់អ៊ំហៅទៅពិសាបាយ»
«តោះ»ថេយ៉ុង ក៏កៀកកនាងដើរទៅមុនដោយជុងគុកដើរពីក្រោយគេក៏មិនមាត់បងប្អូនបែកគ្នាយូរលេងជាមួយគ្នាមិនមានអ្វីប្លែកឡើយ គេជាមនុស្សចាស់ទុំមានកូនមួយើយមិនមែនចេះតែគិតច្រើនប្រច័ណ្ឌខុសរឿងឯណា។
«Appa»ជុន ស្រែកហៅជុងគុកពេលដែលដើរទៅដល់តុបាយ ជុនអង្គុយនៅលើភ្លៅបុរសចំណាស់ម្នាក់អាយុដំណាលម្តាយរបស់ថេយ៉ុងមិនប្រាប់ក៏ដឹងថាជាប៉ា ព្រោះសើចមកដូចជាមនុស្សតែមួយ
«កុំស្រែកទៅមើល»ជុងគុក បន្ទោសកូនហើយក៏ងាកញញឹមដាក់មនុស្សចាស់ដែលញញឹមដាក់គេដូចគ្នា
«សួរស្តីលោកអ៊ំ»ជុងគុក អោនគោរពគាត់
«អឹម នេះឬមេម៉ាយសង្ហាជាងអាកម្លោះថេកូនអ៊ំទៀត»លោកគីម សសើរធ្វើឲ្យគ្រប់គ្នាសើចអត់តែថេយ៉ុងដែលធ្វើមុខជូពេលប៉ាបង្អាប់មុខគេមុខឯង។
«មោះញុំបាយទៅ»លោកស្រីគីមលោកម្ហូបបួន ប្រាំមុខដាក់លើតុ រួចអង្គុយជិតប្តីគាត់និងជុននៅលើភ្លៅ ជុងគុកក៏អង្គុយជិតថេយ៉ុង អុីននីអង្គុយក្បែរអ្នកស្រីគីមនៅម្ខាងទៀតនៃតុទល់មុខជុងគុក
«និយាយចឹងថេហា៎ អុីននីចូលមហាវិទ្យាល័យហើយនាងចុះឈ្មោះទៅរៀននៅក្រុងដែរបើមិនយល់ទាស់ពេលទៅវិញឲ្យនាងទៅជាមួយដែរបានទេ?»អ្នកស្រីគីម ផ្តើមនិយាយឡើងខណៈកំពុងញ៊ាំបាយ
«អឺ...»ថេយ៉ុង មិនហ៊ានឆ្លើយងាកមើលជុងគុកព្រោះគេមានសិទ្ធអីទៅសម្រេចបាន ជុងគុកញញឹមគេមិននិយាយអ្វីប៉ុន្តែក៏លូកដៃចាប់ដៃរបស់ថេយ៉ុងនៅក្រោមតុចង់ប្រាប់ថាយល់ព្រម។
«ក៏បាន»ថេយ៉ុង ញញឹមមិនសូវសម។
«អរគុណហើយបង»អុីននី ញញឹមស្រស់ដាក់។
«ជុងគុកចង់មកដើរលេងមែនទេ ប៉ាលឺជុនប្រាប់»លោកគីម និយាយឡើងធ្វើឲ្យជុងគុកគាំងបន្តិចត្រង់ពាក្យប៉ាដែត ប៉ុន្តែក៏មានអារម្មណ៍សប្បាយចិត្តនិងកក់ក្តៅក្នុងពេលតែមួយ។
«ត្រូវហើយ ខ្ញុំចង់មកលេងលឺថាមានកន្លែងស្អាតៗ»
«ថេយ៉ុងស្គាល់ច្រើនណាស់ មកត្រូវហើយ»លោកគីម សើចហើយើលទៅថេយ៉ុង
«អុីននីទៅដែរទេ?»ជុងគុក ហៅយកគួរប៉ុន្តែទោះជានាងទៅកមិនទាស់ខុសអីដែរ។
«មិនអីទេ សប្បាយឲ្យហើយយចុះទាន់មានឱកាស»
«ហឹម?»ជុងគុក ជ្រួញចិញ្ចើមពេលលឺពាក្យសម្តីនាង
«ខ្ញុំចង់មានន័យថាបងដើរលេងឲ្យបានសប្បាយចុះព្រោះពេលទៅវិញបងធ្វើការមិនមានពេល ត្រូវទេ?»នាងព្យាយាមបកស្រាយយ៉ាងល្អហើយញញឹមដាក់គ្រប់គ្នា
«ត្រូវហើយ»ជុងគុកងក់ក្បាលហើយបន្តញាំបាយវិញ

To be continue

Single Appa [ចប់]Место, где живут истории. Откройте их для себя