«ម្នាក់ម្តងទេ ពេលនេះវេណយើងម្តងហើយ»ជុងគុក ឈរមើលថេយ៉ុងស្នាមញញឹមលាក់ល្បិចនៅលើផ្ទៃមុខស្រទន់ពេលនេះមើលទៅគួរឲ្យញញឺត។
ជុងគុកឈានជំហ៊ានមួយៗទៅជិតថេយ៉ុងហើយចាប់ផ្តើមប្រឡេះឡេវអាវគេម្តងមួយៗរហូតដល់អស់ ហើយញញឹមចុងមាត់យ៉ាងសមចិត្តមុននឹងដោះអាវរបស់ខ្លួនឯងចេញដែរទុកនៅតែខោខ្លីកំបុិតៗមួយតែប៉ុណ្ណោះ ឯខ្លួនថេយ៉ុងក៏សល់តែខោវែងមួយដូចគ្នា។
ជុងគុកឡើងទៅលើគ្រែហើយយកទូរស័ព្ទបើកកាមេរ៉ាមុននឹងដេកកើយទ្រូងរបស់ថេយ៉ុងហើយលើកកាមេរ៉ាឲ្យចំផ្លង់ល្អហើយញញឹមយ៉ាងស្រស់មុននឹងចុចថតក្រិប។
មួយប៉ុស្តិ៍មិនទាន់អស់ចិត្តជុងគុកក៏ដេកបែរខ្នងដាក់ថេយ៉ុងព្រមទាំងទាញដៃថេយ៉ុងមកស្រាក់ជាប់នឹងខ្លួនហើយដាក់លើចង្កេះខ្លួនថតមួយប៉ុស្តិ៍ទៀត។មួយទៀតជុងគុកក៏ទាញក្បាលថេយ៉ុងឲ្យឈ្ងប់នឹងកញ្ចឹងកគេធ្វើដូចជាកំពុងថើបហើយខ្លួនក៏ធ្វើជាខាំមាត់ខាំកដូចជាអារម្មណ៍ស្រាបស្រៀវហើយថតមួយប៉ស្តិ៍ទៀត។(ថតទៅកូន ថតឲ្យគ្រប់ម៉លានកៅសិបប៉ុស្តិ៍😢)
បន្ទាប់ពីធ្វើអ្វីដែលខ្លួនចង់ធ្វើអស់ចិត្តអស់ចង់ហើយជុងគុកក៏ពាក់អាវឲ្យថេយ៉ុងនិងខ្លួនឯងវិញហើទញភួយដណ្តប់ឲ្យថេយ៉ុង។
ក្រឺង ក្រឺង
សម្លេងទូរស័ព្ទរបស់ថេយ៉ុងរោទិ៍ធ្វើឲ្យជុងគុករហ័សទាញមើលហើយក៏ញញឹមឡើងមក វាជាលេរបស់អុីននីតេមក គេចង់លើកណាស់ប៉ុន្តែបើលើកវានឹងខូចផែនការមិនខាន រួចក៏សុខចិត្តបិតចោលវិញ ហើយងាកទៅមើលថេយ៉ុងដែលដេកដូចស្លាប់នោះវិញ។
«មុខគួរឲ្យស្អប់ណាស់ប្រុសល្ងង់»ជុងគុក ថើបថ្ងាសថេយ៉ុងមួយខ្សឺតមុននឹងលួចជេគេ ភ្នែករលីងរលោងរកតែយំ ហើយក៏ដើរចេញពីបន្ទប់វិញ។
«Appa យ៉ាងមិចហើយ»ជុន ដែលមកឈរចាំនៅខាងក្រៅគ្រាន់តែឃើញជុងគុកចេញមកភ្លាមក៏ប្រញាប់សួរ។
«បានសម្រេចហើកូន នៅចាំតែផែនការចុងក្រោយទេចាំព្រឹកស្អែកចាំសម្រេច»ជុងគុក លើកពជ្នឡើងហើយនិយាយប្រាប់ដោយស្នាមញញឹមអ្នកឈ្នះ។
«យេ ល្អណាស់ ហឹម»ជុន លើកដៃឡើងហើយស្រែកហ៊ោប៉ុន្តែក៏ស្ងាបព្រោះតែដល់ម៉ោងគេងហើយ។
«តោះទៅគេងទៅកូន»ជុងគុក និងជុនក៏ទៅដេកនៅបន្ទប់ផ្សេងមួយទៀតទុកបន្ទប់នោះឲ្យថេយ៉ុងនៅដេកសោយសុខតែម្នាក់ឯងតាមជាតិថ្នាំងងុយដេក។