ភាគ២០

527 38 0
                                        


«បកក្បាលចេញទាំងញីទាំងឈ្មោលពីផ្ទះខ្ញុំភ្លាម»ជុងគុក ងើបឡើងចង្អុលមាត់ទ្វាទាំងឈឺចាប់តែគេមិនស្រក់ទឹកភ្នែកសូម្បីតែមួយដំណក់ មិស្រក់ឲ្យស្រីថោកទាបនិងប្រុសល្ងង់ខ្លៅនេះឡើយ។
«តោះអុីននី»ថេយ៉ុង ក៏ខ្លាំងទល់នឹងខ្លាំង ពេលនេះមោបាំងងងឹតមុខឈឹងលែងដឹងសខ្មៅអស់ហើយ ឲ្យស្រីកញ្ច្រោងបិសាចនោះបោកបានយ៉ាងងាយ។
ថេយ៉ុងអោបស្មាអុីននីដើរកាត់មុខជុងគុកនិងជុនដើរចេញពីមាត់ទ្វាដោយមិនស្តាយមិនស្រណោះ មិនសូម្បីតែងាកក្រោយអាលោះអាល័យ ជុងគុកក៏មិនទន់ជ្រាយដែរគេឈរមើលដោយស្ងៀមស្ងាត់មុននឹងមើលកូនវិញ។
«ជុនកូនសម្លាញ់យ៉ាងមិចហើយកូន ឈឺខ្លាំងទេ»ជុងគុក ទាញអាវជុនដើម្បីមើលកន្លែងមិញដែលស្រីគ្មាមនសក្កាអម្បាញ់មិញវៃ។
«ឈឺណាស់Appaតែកូនមិនអីទេ AppaឈឺទេបងថេវៃហើយរុញAppaទៀត ហិហិ»ជុន លើកដៃតូចៗមកក្តោបថ្ពាល់របស់ជុងគុទាំងសងខាងហើយយំព្រោះតែអាណិតប៉ាខ្លួន ខ្លាចថាគេឈឺ ជុងគុកមើលកូនហើយស្ទើទប់ទឹកភ្នែកមិនបាន មិនស្មានថាកូនគេចេះយ៉ាងហ្នឹងសោះ។
«Appa មិនអីទេកូន បើកូនមិនអីAppaក៏មិនអីដែរឃើញទេ កូនញញឹមAppaក៏សប្បាយចិត្ត ចឹងឈប់យំហើយញញឹមឲ្យAppaសប្បាយចិត្ត»ជុងគុក ជូតទឹកភ្នែកឲ្យកូនប្រុសដោយស្នាមញញឹមជូចត់ គេត្រូវរឹងមាំខាងមុខកូនដើម្បីឲ្យកូនយកគំរូតាមដែរ។
«ភាំងៗ កុំឈឺៗ»ជុន ផ្លុំលើថ្ពាល់ដែលមានជាប់ស្នាមបាតដៃដ៏ធំរបស់ថេយ៉ុងនោះហើយថើបខ្សឺតៗអង្អែលថ្នមៗ។
«កូនចេះយ៉ាងនេះ អ្នកណាទៅពិបាកចិត្តកើត?ហឹម»ជុងគុក ច្បិចថ្ពាល់កូនលេងហើយញញឹម ព្យាយាមលុបបំបាត់អារម្មណ៍ថប់ដើមទ្រូង លុបរូបភាពមនុស្សដែលខ្លួនស្រឡាញ់បណ្តើមនុស្សស្រីដែលមួលបង្កាច់គេដើរកាត់ខាងមុខគេ។

ថេយ៉ុងនិងអុីននីដើរចូលក្នុងអាផាតមិនដោយគ្មានអ្នកណានិយាយអ្វីមួយម៉ាត់ អុីននីទោះជាងនាងជាអ្នកឈ្នះប៉ុន្តែក៏មិនទាន់ហ៊ានសប្បាយចិត្តព្រោះថេយ៉ុងនៅមានទឹកមុខយ៉ាប់មើល គួរឲ្យញញឺតដែរ។
«បងប្រុស បងអូខេទេ?»អុីននី ប្រើទឹកមុខស្លូតបូតដូចបារម្ភហើយដាក់ខ្លួនអង្គុយក្បែរថេយ៉ុងដាក់ដៃលើស្មាគេ។
«បងមិនអីទេ តែអូនទៅវិញទេ ដៃអម្បាញ់មិញមិនអីទេឬ?»ថេយ៉ុង ងាកមកញញឹមស្ងួតដាក់នាង គេគិតថាអាណិតនាងដែលជាក្មេងស្រីស្លូតបូតត្រូវជុងគិកធ្វើបាប។
«អូនមិនអីទេ តែអូនអាណិតបង»អុីននី ចាប់ផ្តើមចូលតួទម្លាក់ទឹកមុខធ្វើជាខូចចិត្តខូចថ្លើម។
«បងមិនបានកើតអី ហេតុអីអាណិតបង?»ថេយ៉ុង ព្យាយាមគេចមុខមិនមើលនាងគេដឹងថានាងចង់និយាយពីអីច្បាស់ណាស់ទេគេមិនចង់ស្តាប់ឡើយ មិនចង់គិតពីជុងគុកឡើយព្រោះវាអាចធ្វើឲ្យគេមានអារម្មណ៍ខុសឆ្គង។
«គឺបងខំស្រឡាញ់បងជុងគុកដោយស្មោះ ប៉ុន្តែ...មើលចុះបងជុងគុកធ្វើទៅមើល»អុីននី និយាយប៉ុណ្ណេះហើយងើបមើលទឹកមុខថេយ៉ុងពេលដែលគេមិនតបនាងបានចិត្តក៏និយាយដើម្បីបញ្ឆេះគេបន្ត។
«បងជុងគុកមើលទៅដូចជាមិនគិតពីអារម្មណ៍បងសោះ គាត់អាងថាគាត់ជាអ្នកមានដេញបងចេញដូចឆ្កែឆ្មា ព្រោះតែបងគ្មានកន្លែងទៅ ធ្វើបែបនេះមើលងាយបងណាស់»អុីននី ញញឹមពេលឃើញថេយ៉ុងក្តាប់ដៃសឹងបាក់ក្រញ៉កំពុងតែទប់កំហឹង នាងញោះញ៉ុងបានសម្រេចហើយ។
«បានហើយឈប់និយាយទៅ»ថេយ៉ុង ស្រែកគំហ៊កឲ្យនាង អុីននីក៏ធ្វើជាភ្ញាក់ខ្លួនហើយភ័យ។
«ខ្ញុំសុំទោសបើខ្ញុំនិយាយច្រើន»អុីននី ធ្វើអោនមុខចុះដៃខ្ញាំសំពត់នាងពេលនេះដូចជាស្រីតួឯកដែលកំពុងតែលួងលោមតួប្រុសយ៉ាងអញ្ចឹង សុំសរសើរថានាងបុិនសម្តែង។
«សុំទោសបងអារម្មណ៍មិនល្អ»ថេយ៉ុង និយាយដោយមិនងាកមើលមុខនាងើយដើរទៅបនទប់បាត់បិតទ្វារមួយទំហឹងលឺសូរ គ្រាំង។
«ហឹម ស្រួលៗបើធ្វើចឹងតាំងពីយូរមិនបាច់ហត់រុំអាបងឆ្កួតនេះ»អុីននី ញញឹមលេងចុងសក់និងចង្អុលដៃ ហើយបត់ដៃដែលរុំបងនោះចុះឡើងទៅមកដូចជាធ្វើសសៃ ហើយមិនស្រែករំអួយថាឈឺដូចនៅខាងមុខថេយ៉ុងសោះ។ការពិតនាងជាយូរណាស់ទៅហើយ គ្រាន់តែនាងប្រឹងធ្វើល្បិចនៅឈឺឲ្យបានយូរទុកឲ្យថេយ៉ុងនៅមើលនាងឲ្យបានយូរ យកលេះឲ្យថេយ៉ុងនៅជាមួយនាងបានយូរ។


To be continue

Single Appa [ចប់]Место, где живут истории. Откройте их для себя