🍀 Episode : 11 🍀
ម៉ោង 8 :30 យប់ នៅកន្លែងប្រារព្ធពិធីប្រគល់ពានរង្វាន់សម្រាប់បុគ្គលឆ្នើមក្នុងវិស័យ អាជីវកម្ម មានភ្ញៀវ
កេតិ្តយសចូលរួមជាច្រើនមិនថាជាមនុស្សប្រុសឬស្រី នឹងមានទាំងជា CEO នឹងបុគ្គលិកធម្មតាផងដែរ ។ក្រុមបក្សពួករបស់ Jimin បានចូលរួមក្នុងវិធីទាំងអស់គ្នាហើយម្នាក់ៗទោះបីជាត្រូវពាក់អៀមរបស់ហាងនំ តែខោអាវខាងក្នុងក៏ស្អាតៗមិនធម្មតាដែរ !!!
" ខ្ញុំសង្ឃឹមថានឹងមិនជួបពួកនាងត្រកៀកវៀច បបូរមាត់ឆេះ 2 នាក់នោះទៅចុះ " Hyunjin
" និយាយពីពួកនាងនោះធ្វើអី? ឃើញទេ ទាន់ហន់តែម្ដងហើយ លោកព្រះ " Jimin
Ran & Rin អ្នកទាំង 2 នាក់បងប្អូនដើរបន្តើរគ្នាមកកាន់កន្លែងគ្នីគ្នារបស់ Jimin ដោយមានកែវ Wine កាន់ជាប់នឹងដៃ" នេះមកចូលរួមពិធីថ្លែថ្នូរនឹងគេដែរណ៎? "
Ran បើកក្បាលសន្ទនាមក គឺលក្ខណៈរករឿងឈ្លោះទាស់ទែងគ្នាទាំងស្រុង" ហើយចុះពួកនាង? ត្រឹមជាកូនអ្នកមានល្មមៗក្រុមហ៊ុនតូចៗសោះ មកចូលរួមសុទ្ធតែកម្មវិធីឆ្នើមបែបនេះបានដែរហី?? "
Hyunjin តែមួយប្រយោគសោះ តែស្ដាប់ទៅគិតថាចុកគ្រាន់បើណា៎ ឡិកឡក់គឺឡិកឡក់ប៉ុន្តែបើរឿងនិយាយដៀលវិញក៏មនឲ្យចាញ់អ្នកណាដែរ" ឈប់ៗពួកនាង នេះក្រដាសទុជូតឈាមដែរចង់ក្អួត...កុំឲ្យហៀរប្រឡាក់ឥដ្ឋ "
Jimin ដែលមានសមត្ថភាពឌឺដងអាចយកជាការបាន នោះក៏ហុចក្រដាសជូតមាត់ 5 សន្លឹកទៅឲ្យពួកនាងបបូរមាត់ឆេះទាំង 2" ពួកអាឆ្កួត!! យ៉ាងណា៎ក៏ល្អជាងអ្នករត់តុ ត្រុកៗឲ្យគេដូចជាពួកឯងដែរ " Rin
" អូ៎~~ ហើយចុះអ្នកនាងគ្មានការងារត្រុកៗធ្វើដូចពួកខ្ញុំទេឬបានជាដើរមករំខានគេដែលកំពុងបំពេញការងារបែបនេះ?? " Jimin
" អា៎....អា៎....."
Ran តាំងចិត្តថានឹងស្រែកបញ្ចេញកំហឹងដែលវាកំពុងក្ដៅគគុកស្ទើរផ្ទុះនោះតែក៏ត្រូវាបាន Hyunjin ឃាត់ទាន់ទៀតហើយ" កុំស្រែកខ្មាស់គេណាស់...!! " Hyunjin
" ត្រូវហើយទប់ទៅកុំស្រែក តោះយើងឆាប់ទៅវិញល្អជាងនៅទីនេះមិនសឮវជាមានក្លិនល្អទេ "
Rin លើកដៃបិទមាត់ប្អូនស្រីនឹងអូសប្អូនដើរចេញពីកន្លែងនោះ
YOU ARE READING
Present Continuous | Taekookmin
Non-Fictionជួនកាលអតីតកាលខ្លះយើងមិនចាំបាច់ត្រូវខ្វល់ខ្វាយនឹងកប់ខ្លួនឯងឲ្យដិតជាប់នឹងវាពេកទេ ព្រោះអ្វីដែលយើងត្រូវខ្វល់ខ្វាយគឺពេលបច្ចុប្បន្នកាលមួយនេះ...ត្រូវចាំថាបច្ចុប្បន្នកាលកំពុងបន្ត ។ រស់នៅក្នុងភពមួយនេះខ្ញុំទ្រាំដកដង្ហើមព្រោះថាវាគ្មានជម្រើស មនុស្សដែលខ្ញុំស្...