Ch 32

483 54 0
                                    

🍀 Episode : 32 🍀

វាខ្វះតែ 4 ថ្ងៃទៀតទេ Jimin ត្រូវទៅបង្ហាញខ្លួនជាសាធារណៈក្នុងនាមជា ទាយាទតែម្នាក់ដែលនៅសល់របស់ អាវេស រ៉ាហ្គោ ហើយ កាលពីព្រឹកគេបានទៅជួបនឹងបិតានិយាយពិភាក្សាគ្នានូវរឿងខ្លះៗទាក់ទងនឹងគម្រោងដែលនឹងកើតឡើងនៅ 4 ថ្ងៃខាងមុខ ។

" តាំងពីម្សិលមួយថ្ងៃរហូតមកដល់ឥឡូវនេះបងដូចជាស្ងៀមស្ងាត់ខុសធម្មតា មានរឿងអ្វីមែនទេ? "
Hyunjin ដើរចូលមកអង្គុយក្បែរបងប្រុសដែលនៅតែម្នាក់ឯងក្នុងបន្ទប់ងងឹត មានតែពន្លឺព្រះច័នប៉ុណ្ណោះដែរបញ្ចាំងឲ្យមើលឃើញវត្ថុខ្លះៗក្រៅពីនឹងគឺងងឹតស្លុប

" មានរឿងពិបាកចិត្ត " Jimin

" និយាយឲ្យខ្ញុំស្ដាប់ក៏បាន ទុកម្នាក់ឯងបែបនេះវាមិនល្អទេ " Hyunjin

" ឯងក៏ដឹងថាវាជិតដល់ពេលហើយ..." Jimin

" ជិតដល់ពេលដែលបងត្រូវប្រើជីវិតជាទាយាទតែម្នាក់របស់ អាវេស រ៉ាហ្គោ បង្ហាញមុខជាម្ចាស់ក្រុមហ៊ុនធំៗប្រាក់ចំណូលវាល់លានបែបនឹងវាមិនល្អឬ? " Hyunjin

" វាល្អណាស់~~ តែអ្វីៗវានឹងផ្លាស់ប្ដូរ តើ JK គេអាចស្អប់បងទេ? ដែលបងលាក់បាំង ? " Jimin

" យើងក៏មានហេតុផលដូចគ្នា...គាត់ក៏ប្រហែលជាអាចយល់ " Hyunjin

" ខ្លាចថាមិនដូចនឹងអ្វីដែលឯងគិត " Jimin

" ធ្វើខ្លួនឲ្យសប្បាយៗសិនទៅបង " Hyunjin

" ចុះរឿងរបស់ឯងនឹង bangchan? " Jimin

" ពួកខ្ញុំក៏ត្រូវគ្នាយូរហើយតើស៎បង ទំនាក់ទំនងវាក៏រលូនល្អណាស់ " Hyunjin

" មិនខ្លាចទេថាបើគេដឹងគេនឹងខឹង " Jimin

" ពេលខ្លះយើងមិនអាចហាមឃាត់អ្នកណាម្នាក់ឲ្យតម្រូងតាមយើងបានទេ វាត្រូវការពេលវេលាខ្លះណា៎បង ដូចខ្ញុំចឹង Bangchan គេតាមខ្ញុំយូរណាស់ទម្រាំមានថ្ងៃនេះដូច្នេះបើដឹងហើយគេខឹង ខ្ញុំក៏តាមអង្វរគេវិញ "
Hyunjin និយាយចេញមកដូចជាងាយស្រួល
សប្បាយៗមិនមានអ្វីគួរឲ្យបារម្ភ

" ហឹស៎....បងឃើញថាពេលឯងមានរឿងគេក៏តាមទៅជួយរហូតណា៎ ម្នាក់នេះពិតប្រាកដឬអត់? " Jimin

Present Continuous  |  TaekookminWhere stories live. Discover now