Ch 30

524 55 1
                                    

🍀 Episode : 30 🍀

អ្នកនាង Ran គាំងស្ញេញនឹងកាយវិការដែល Hyunjin បានធ្វើមិញនេះ !!!

" សម្រាប់ស្រីផ្សេងខ្ញុំមិនធ្វើបាបព្រោះខ្ញុំគោរពស្រ្តីភេទ តែសម្រាប់នាងគឺខ្ញុំខ្ពើមឬអើម!! "
Hyunjin សង្កត់ពាក្យធ្ងន់ៗ និយាយដោយគ្មានការកោតក្រែងដាក់ចំៗធ្វើឲ្យស្ពឹកមុខអ្នកនាង Ran ខ្មាស់គេឡើងពេញនឹង

" .................. "
Ran ហារមាត់មិនចេញ ព្រោះថាបើត្រូវទះកំភ្លៀងនៅឈឺតិចជាងដែល Hyunjin ដៀលផង ។

" និយាយមិនចេញ? សួរតាមត្រង់ក្នុងរយះពេលមួយ
ថ្ងៃៗនាងចេះធ្វើស្អីជាប្រយោជន៍សម្រាប់ខ្លួនឯងនឹងសង្គមខ្លះ?? " Hyunjin

" រឿងរបស់យើង~~ " Ran

" ត្រូវហើយរឿងរបស់នាង....រឿងដែលមួយថ្ងៃៗចេះតែដើរទាក់ប្រុសអ្នកមានៗនឹងមែនទេ? " Hyunjin

" ឯង~ និយាយស្អី? "
Ran ខឹងដាច់ក្បាលដាច់កន្ទុយ ទោះវាជាការពិតក៏ Hyunjin មកនគួរនិយាយចេញមកចំពោះមុខមនុស្សរាប់សិបអ្នកដែលកំពុងឈរមើលពួកគេឈ្លោះគ្នាដែរ

" និយាយការពិត ទទួលយកមិនបាន? " Hyunjin

" ការពិតស្អីរបស់ឯង? ខ្ញុំប្ដឹងឯងពីបទមើលងាយអ្នកដទៃបាន " Ran

" ចុះដែរនាងបើកឡានដេញបុកបងប្រុសខ្ញុំនោះ? នេះមិនគិតខ្លះទេឬបែរជាមកចង់ប្ដឹងខ្ញុំ? " Hyunjin

" Hyunjin~~ បានហើយៗ បងមិនកើតអ្វីទេ កុំមានរឿងនឹងគ្នាអី "
Jimin ដើរចូលមកអូស Hyunjin ចេញពីកន្លែងនេះ ដោយហេតុមិនចង់ឲ្យមានការឈ្លោះប្រកែកគ្នាច្រើនណា៎មួយមានមនុស្សមើលកុះករទៀត

" ហឹស....ដើរតួជាមនុស្សល្អ? " Ran

" អេស៎~ នេះនាងនិយាយបែបនេះយ៉ាងមិច? "
Hyunjin ដែលតាំងចិត្តថានឹងទៅតាមបងប្រុសទៅហើយតែក៏ត្រូវដើរថយក្រោយវិញព្រោះតែនាងនោះវានិយាយមកគួរឲ្យចង់ទះ

" តោះៗចាំប្ដឹងតាមក្រោយ "
Taehyung ទើសមុខទើសមាត់ពេកក៏ចូលទៅជួយទាញ Hyunjin ចេញមក!!!

" ខ្ញុំមិនយល់ទេណា៎...នាងនឹងមិនមែនជាកីឡាករទេ ថែមទាំងមិនទាន់ដល់ពេលវេលាទៀតមិចបានជាទៅយកឡានមកបាន? " Hyunjin

" ក៏ស្រេចតែគេទៅ យើងរៀបចំតែដាក់ពាក្យបណ្ដឹងទៅបានហើយ " Jimin

" ខ្ញុំខ្នាញ់ណា៎បង~ នាងនឹងនិយាយចេញមកទាក់ទាញតែចង់ទះកំភ្លៀង " Hyunjin

Present Continuous  |  TaekookminHikayelerin yaşadığı yer. Şimdi keşfedin