🍀 Episode : 42 🍀
មួយខែក្រោយមក......អ្វីៗវាក៏ល្អប្រសើរគ្រួសារបានជួបជុំគ្នារីករាយសើចសប្បាយជាមួយគ្នាយ៉ាងមានសុភមង្គល ។
ចំណែករឿងការងារវិញ វាក៏កាន់តែល្អហើយព្រោះ Jimin បានធ្វើឲ្យបំណងប្រាថ្នារបស់បងប្រុសក្លាយជាការពិតគឺ ការពង្រីកសាខារបស់ The night cake ចូលទៅក្នុងទីផ្សារខាងប៉ែក អ៊ឺរ៉ុប ដោយទទួលបានជោគជ័យ ចំណូលក៏បានហូរចូលទៅក្រុមហ៊ុនឡើង 30% ក្នុងមួយខែដំបូង វាអស្ចារ្យណាស់។វិធីជប់លាងសម្រាប់ការវាយលុកទីផ្សារចូលទៅក្នុង ប៉ែកអ៊ឺរ៉ុប បានជោគជ័យ...ក៏អញ្ជើញតែគ្នាឯងប៉ុន្មាននាក់នឹងមកចូលរួមប៉ុណ្ណោះ ញ៉ាំសាច់អាំង ផឹក Wine នៅក្នុងដំណាក់ថ្មី ។
" មិនគិតទេណា៎ថាដំណាក់ថ្មីស្អាតយ៉ាងនេះ វាកាន់តែទំនើបជាង ដំណាក់ អេវេស រ៉ាហ្គោ ទៀត "
Taeyong កាន់នំញ៉ាំផងងើយក្បាលមើលបរិវេណជុំវិញវិមានស្កឹមស្កៃយ៉ាងត្រជាក់ភ្នែក ទោះសម្លឹងយូរហើយតែវាមិនបានចិនណាយសោះកាន់តែសម្លឹងកាន់តែចង់មើលបន្ត" មិនឲ្យស្អាតយ៉ាងមិចបាន នេះកូនចៅជំនាន់ទី 22 របស់ត្រកូលរាជវង្សមហាអំណាចទាំង 5 ណា៎... " Minhee និយាយដោយមានមោទនភាពពេញខ្លួនតែម្ដង ទោះខ្លួនឯងមិនបានរស់នៅតែក៏សប្បាយចិត្ត !!
ដំណាក់ថ្មីនេះគឺធ្វើឡើងដើម្បីឲ្យ អ្នកអង្គម្ចាស់ ទាំង 7 រស់នៅជុំគ្នា វិមាននេះគឺថាមានការរចនាបទយ៉ាងស្រស់ស្អាតទំនើបស៊ីវីល័យ មានសួនផ្ការ ន្លែងចិញ្ចឹមសត្វ មានអាងទឹក នឹងអ្វីផ្សេងៗទៀតមួយចប់ ។" មានបន្ទប់ប៉ុន្មាន? " Taeyong
" បន្ទប់គេងគឺសរុប 10 បន្ទប់ " Jimin
" ច្រើនម៉្លេះ? " Minhee
" ទុកសម្រាប់ទទួលភ្ញៀវ " JK
" ណែ៎...នេះគេហៅមកជប់លាងញ៉ាំអាហារ មិនមែនហៅមកឲ្យសម្ភាសន៍ព័ត៌មានទាក់ទងនឹងដំណាក់ បន្ទប់ស្អីនោះទេ " Taehyung
" កាច...ណាស់ណ៎ អ្នកអង្គម្ចាស់? " Minhee
" ហាហា...និយាយលេង "
Taehyung តាំងតែពីត្រូវគ្នាជាមួយនឹង Jimin វិញដូចជាមានចរឹកលេងសើចច្រើនជាងមុន មុខរីកជាងពេលមុនដែរចូលចិត្តធ្វើចរឹកចាស់ទុំរហូត
DU LIEST GERADE
Present Continuous | Taekookmin
Sachbücherជួនកាលអតីតកាលខ្លះយើងមិនចាំបាច់ត្រូវខ្វល់ខ្វាយនឹងកប់ខ្លួនឯងឲ្យដិតជាប់នឹងវាពេកទេ ព្រោះអ្វីដែលយើងត្រូវខ្វល់ខ្វាយគឺពេលបច្ចុប្បន្នកាលមួយនេះ...ត្រូវចាំថាបច្ចុប្បន្នកាលកំពុងបន្ត ។ រស់នៅក្នុងភពមួយនេះខ្ញុំទ្រាំដកដង្ហើមព្រោះថាវាគ្មានជម្រើស មនុស្សដែលខ្ញុំស្...