🍀 Episode : 01 🍀សំណួរមួយបានចោទសួរមកថា បើសិនជាអ្នកឃើញសង្សារ របស់ខ្លួនមានអ្នកថ្មី បោកប្រាស់អ្នកថាទៅធ្វើការ តែតាមពិតបែរជាទៅលួចដេកអោបថើបគ្នាជាមួនឹងអ្នកថ្មីនោះ តើអ្នកនឹងធ្វើយ៉ាងមិច?
ភាគច្រើនច្បាស់ជាចូលទៅរករឿង នឹងប្រើអំពើហិង្សាលើសង្សារ របស់ខ្លួនឬមួយក៏មនុស្សទីបី បន្ទាប់មកក៏បែកគ្នាជាមួយនឹងសង្សារ !!!ប៉ុន្តែ~ ចំពោះមនុស្សម្នាក់នេះវិញគឺ
" ខ្ញុំរៀបចំអាហារពេលល្ងាចឲ្យឯងរួចហើយ វាប្រហែលជាត្រជាក់អស់ព្រោះតែឯងរវល់ធ្វើស្អីៗជាមួយនឹង ប្រុសម្នាក់នោះយូរពេក !! " Jimin
មិនបានឈ្លោះ មិនបានរករឿង មិនបានខឹង ហើយក៏មិនបានសូមបែក តែបែរជាធ្វើធម្មតាដូចគ្មានរឿងអ្វីកើតឡើង ។
តើអ្នកចង់គាំងដែរទេ??" យកទៅកម្ដៅរឲ្យផង "
JK ដោះក្រវ៉ាត់.ក នឹងអាវធំចេញបោះក្រវាត់ទៅលើសាឡុង រួចគេក៏ដើរចូលក្នុងបន្ទប់ដើម្បីងូតទឹកប្ដូសម្លៀកបំពាក់~~" ងូតទឹកឲ្យលឿនណា៎ ខ្ញុំក៏មានបង្អែមឲ្យដែរ "
Jimin ក៏តកអាហារទៅកម្ដៅ នឹងរៀបចំបង្អែមដាក់លើតុ អង្គុយរង់ចាំ JK នឹងបានញ៉ាំអាហារពេលល្ងាចជាមួយគ្នា( 20 នាទី បន្ទាប់ )
JK រៀបចំផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់ ក៏ចេញពីបន្ទប់មកខាងក្រៅ ~~ ប៉ុន្តែគេមិនបានពាក់ខោអាវសម្រាប់គេងឡើយ គេផ្លាស់ខោអាវសម្រាប់ពាក់ពេលចេញទៅខាងក្រៅ ។
" ញ៉ាំទៅ~ ខ្ញុំមានណាត់ជាមួយមិត្តភក្តិនៅក្លិប លាហើយ "
JK ប្រាប់តែប៉ុន្នឹងក៏ចេញទៅបាត់" ខ្ញុំញ៉ាំម្នាក់ឯងក៏បាន ~ " Jimin
គ្មានអ្វីត្រូវឲ្យអន់ចិត្តទេ ព្រោះនេះជាទម្លាប់ការធ្លាប់ដែល JK តែងតែធ្វើជាញឹកញាប់បំផុត ទុក Jimin ចោលម្នាក់ឯង ។តើនេះជាស្នេហាអ្វី? រង់ចាំសង្សារញ៉ាំបាយជាមួយគ្នាគ្រប់ពេលតែ JK បែរជាគេចស្ទើររាល់ថ្ងៃ , JK មានអ្នកផ្សេងជាច្រើនអ្នក ប៉ុន្តែ Jimin បែរជាមិនខឹងសូម្បីប៉ន្តិចតែបែរជាបណ្ដោយមិនខ្ចីឃាត់ , JK ប្រងើយកន្ដើយ
មិនយកចិត្តទុកដាក់ មិនចេះផ្អែមល្ហែម ប៉ុន្តែ Jimin ក៏នៅតែបន្តទ្រាំ !!!
អូហូ....កំពូលមនុស្ស គ្រាប់រុក្ខជាតិ ។
VOCÊ ESTÁ LENDO
Present Continuous | Taekookmin
Não Ficçãoជួនកាលអតីតកាលខ្លះយើងមិនចាំបាច់ត្រូវខ្វល់ខ្វាយនឹងកប់ខ្លួនឯងឲ្យដិតជាប់នឹងវាពេកទេ ព្រោះអ្វីដែលយើងត្រូវខ្វល់ខ្វាយគឺពេលបច្ចុប្បន្នកាលមួយនេះ...ត្រូវចាំថាបច្ចុប្បន្នកាលកំពុងបន្ត ។ រស់នៅក្នុងភពមួយនេះខ្ញុំទ្រាំដកដង្ហើមព្រោះថាវាគ្មានជម្រើស មនុស្សដែលខ្ញុំស្...