Ch 31

547 56 1
                                    

🍀 Episode : 31 🍀

ព្រឹកថ្មី ថ្ងៃនេះជាថ្ងៃដែល Jimin ត្រូវចេញទៅជួបនឹងប្រធានផ្នែកទំនាក់ទំនង របស់ក្រុមហ៊ុន អាវេស រ៉ាហ្គោ ក្នុងនាមជាបុគ្គលិកធម្មតា ដែលត្រូវពិភាក្សាគ្នារឿងការងារបន្តិចបន្តួច ។

" បង....ម៉ោងប៉ុន្មានទើបប្រធានផ្នែកនឹងមក? នេះហួសពេលណាត់ 30 នាទីហើយ "
Hyunjin ដែលត្រូវតាមមកជាមួយដើម្បីមើលថែការពារ Jimin នេះក៏ត្រូវមកអង្គុយស្ទើរស្ពឹកគូថក្លាយជាសិលាដោយសារតែរង់ចាំមនុស្សមិនគោរពពេលវេលាដូចជាប្រធានផ្នែក ទំនាក់ទំនង របស់ អាវេស រ៉ាហ្គោ

" ជួនកាលគេប្រហែលជាជាប់រវល់រឿងអ្វីមួយឬក៏ស្ទះផ្លូវក៏ថាបាន " Jimin

" បងស្ទះផ្លូវស្អីទៅ? នេះផ្លូវ 60 ម៉ែត្រជាផ្លូវដែលមិនធ្លាប់ស្ទះនឹងគ្មានប្រវត្តិស្ទះពីមុន " Hyunjin

"អឺ~ ចាំបន្តិចទៀតទៅ "
Jimin ដែលចេះតែភ្លេចភ្លាំងនេះក៏ដូចជាលែងហ៊ានតបជាមួយនឹងប្អូនទៀត បានត្រឹមសង្កត់ការអត់ធ្មត់នឹងបន្តរង់ចាំ

" សួរស្ដី....ខ្ញុំនឹងមិនសូមទោសទេណា៎ដែលមកយឺត ព្រោះខ្ញុំមានតំណែងធំ "
កញ្ញាបបូរមាត់ក្រហម តែងខ្លួនឆើតឆាយកំពូលស៊ីវីល័យចែងចាំងជាងគេជាងឯងទាំងហាង ដើរចូលមករកដោយមានកូនចៅ 2 នាក់ទៀតដើរអមសងខាង ។
តែមួយប៉ុណ្ណោះគឺ Ran និយាយពីថាអត់សុជីវធម៌មិនមែនតែចំពោះ Jimin ទេគឺគ្រប់គ្នាទាំងអស់តែម្ដង

" នេះមិននឹកស្មានទេថាមកជួបនឹងនាងនឹង " Hyunjin

" នេះនាងអត់សុជីវធម៌បែបនេះជាទម្លាប់ហ្មង? " Jimin

" ឆឹស~ បើដឹងថាជាឯងខ្ញុំក៏មិនព្រមបន្ទាបខ្លួនមកជួបដែរ ចាត់ទុកថាសំណាងហើយ " Ran

" និយាយបែបនេះគួរឲ្យចង់.....!!! "
Hyunjin មិនទាន់បាននិយាយចប់ផង Jimin ក៏បានឃាត់ ដោយហេតុផលមិនចង់ឲ្យមានរឿងធំឡើយថកងៃនេះគឺមកដើម្បីធ្វើការ

" ណែ៎~ ឯងគ្មានសមត្ថភាពទិញអាវស្អាតៗថ្លៃៗពាក់ខ្លះទេឬ? ស្លៀកពាក់ខោអាវ 10$ នឹងមកជួបខ្ញូមទៀតហើយ? " Ran

" រឿងរបស់ខ្ញុំ " Jimin
គួរយល់ ខោអាវរបស់ Jimin នឹង Hyunjin វាមើលទៅគឺសាមញ្ញខ្លាំងណាស់ទើបជាហេតុធ្វើឲ្យ Ran យល់ច្រឡំថាតម្លៃត្រឹម 10$ ប៉ុន្តែតាមការពិតសាច់តម្លៃពិតរបស់វាគឺមិនក្រោយខ្ទង់រយឡើយ !!

Present Continuous  |  TaekookminМесто, где живут истории. Откройте их для себя