Ch 34

526 53 0
                                    

🍀 Episode : 34 🍀

កម្មវិធីបានមកដល់ទីបញ្ចប់ក្រោយពីភ្ញៀវទាំងបានពិសារភោជនីយអាហារ រួចរាល់.....ពេលនេះនៅសល់តែមនុស្សប៉ុន្មានអ្នកទេដែលមិនទាន់ទៅផ្ទះ ។

" នាង...យ៉ាងមិច? ហើយថីបានអង្គុយឈ្កឹងស្ងៀមដូចថ្មចឹង?? "
Beomgyu ដើរមកលើកដៃកេះស្មា Ran តិចៗ ព្រោះមើលទៅនាងនោះដូចជាប្រលឹងហោះចេញពីខ្លួន គឺថានៅស្ងៀមគ្មានកម្រើកអ្វីទេ សូម្បីដង្ហើមក៏មិនចង់ដកដែរ

" យកទៅពេទ្យល្អទេ? "
Yeonjun លេបមាត់ញញើតនឹងសភាពរបស់ Ran

" អេ៎ៗ ពួកឯងធ្វើស្អីប្អូនខ្ញុំ? "
Rin ដែលទើបនឹងមកដល់ រត់ចូលមកអង្គុយក្បែរប្អូនស្រី រួចក៏លើកដៃទះមុខ Ran តិចៗ

" មិនដឹងទេ~ នៅសុខៗនាងក៏គាំងបែបនេះ " Yeonjun

" ហើយឯងយ៉ាងមិច? "
Rin ទះផង ស្រែកដាក់ផងតែ Ran នៅតែស្ងៀមដដែល

" តិចគាំងបេះដូងងាប់!! " Hyunjin

" អូ...អាក្មេងមាត់ឆ្កែ "
Rin ក្រោកឈរស្រែកជេរ Hyunjin ពេញៗមាត់ ឯ Ran នោះគ្រាន់តែលឺបងស្រីជេរអ្នកអង្គម្ចាស់ក៏ស្ទុះក្រោកឈរឃាត់

" យ៉ាងមិចឯងនឹង? យើងហៅមួយថ្ងៃមិនព្រមកម្រើកខ្លួនទេហើយឥឡូវមកឃាត់ស្អី? " Rin

" បងកុំអី...!! " Ran

" កុំចេះមើលយើងចង់ប្រដៅអាក្មេងនឹង " Rin

" នាងហ៊ានធ្វើស្អីប្អូនខ្ញុំ? "
Jimin ដើរចេញមកម្នាក់ទៀត ដែលបណ្ដាលឲ្យ Ran កាន់តែបុកពោះជាងមុន វាប្រៀបដូចជាឃើញនរកយ៉ាងចឹង

" ប្រយ័ត្នយើងទះទាំងបងទាំងប្អូន " Rin

"អូយ៎~~ ខ្លាំង !! " Beomgyu

" បងឈប់ទៅ ប្រយ័ត្នអត់ការងារធ្វើ "
Ran នៅព្រឺរសម្បុរ បើសិនជា Rin នៅតែបន្តឈ្លើយៗដាក់ Jimin ទៀត សម្បត្តិត្រឹមប្រធានផ្នែកទំនាក់ទំនងច្បាស់ជាត្រូវដកចេញដេញក្បាលចោលមិនខានទេ

" ហើយទៅខ្លាចស្អីអា Jimin នឹង? វាមានសិទ្ធិមានអំណាចស្អី? " Rin

" នេះនាង...សារព័ត៌មានគេចុះពេញទាំងប្រទេសហើយនាងមិនបើកមើលទេហី? "
Beomgyu ហួសចិត្តត្រង់នឹងហ្មង ទូរស័ព្ទក៏មាន Social media ទូរស័ព្ទក៏មានដូចគ្នាគេយកព័ត៌មានថ្មីៗក្ដៅៗទៅចុះឲ្យឡើងព្រោងព្រៀតតែនាង Rin បែរជាមិនដឹងមកធ្វើខ្លួនឈ្លើយៗដាក់ Jimin

Present Continuous  |  TaekookminWhere stories live. Discover now