Ch 39

505 50 0
                                    

🍀 Episode : 39 🍀

ដឹងហើយថាត្រូវដោះស្រាយជាមួយអ្នកណាមុន...!!!

សួនផ្កា...ក្នុងពេលយប់បែបនេះវាមិនស្អាតដូចជាពេលព្រឹកឡើយ គឺគ្រប់យ៉ាងពោរពេញដោយភាពងងឹតហើយក៏ស្ងប់ស្ងាត់ណាស់ មនុស្សប្រុសម្នាក់កំពុងតែអង្គុយលើកៅអីឈើធំមួយ រង់ចាំឲ្យ Jimin ដើរទៅរកគេទាំងទឹកមុខញញឹមស្រាល ។

" បងចង់ខឹងអូនឬក៏ស្អប់អូនក៏បាន " Jimin

" អូននិយាយពីអី...ហេតុអីបងត្រូវខឹងនឹងអូនហើយក៏ស្អប់អូន? "
ក្នុងពេលវេលាមួយនេះ JK ធ្វើឲ្យ Jimin គិតថាតើអ្នកណាឲ្យប្រាកដដែរជាត្រូវស្ដាប់ការអធិប្បាយ?

" បងមានន័យថាមិច? " Jimin

" ក៏បានន័យថា គ្មានអ្វីដែលធ្វើឲ្យបងខឹងឬមួយក៏ស្អប់អូននោះទេ " JK

" ចឹងហេតុអីក៏ដើរចេញ? " Jimin

" បងដើរចេញព្រោះបងចង់និយាយជាមួយនឹងអូនតែ 2 នាក់ " JK

" ចុះរឿងដែលបងបានលឺមុននេះ បានន័យថាបងមិនខឹងអូនទេឬ? " Jimin

" វាជារឿងមួយដែលអស្ចារ្យខ្លាំងណាស់...អូនដឹងទេវាជាលើកទីមួយដែលបងបានឃើញបងប្អូនភ្លោះ 2 នាក់កំពុងនិយាយជាមួយគ្នា ទាំងដែលម្នាក់ជាមនុស្សនឹងម្នាក់ជាខ្មោច " JK

" បង....បងឃើញគាត់ដែរឬ? "
Jimin កាន់តែមានចម្ងល់ជាងមុន នេះហេតុអីក៏អាមើលឃើញ Mochi បាន? ទាំងដែលការពីមុនមិនដែរមានអ្នកណាអាចមើលឃើញឡើយក្រៅពីគេម្នាក់តែប៉ុណ្ណោះ

" មិនត្រឹមតែឃើញទេ បងក៏អាចលឺសម្លេងរបស់គេបានដែរ " JK

" នេះបងមិនខឹងអូនមែនឬ? កុំបោកប្រាស់ឲ្យអូនជឿណា៎ " Jimin

" សម្រាប់បងរឿងបែបនេះវាមិនមែនជាបញ្ហាអ្វីធ្ងន់ធ្ងរទេ...មិនថាអូនជាអ្នកណាមក ពីណាឡើយសំខាន់អូនគឺជាមនុស្សម្នាក់ដែលមានចិត្តល្អ ចេះស្រឡាញ់បងប្អូនមិត្តភក្តិមានភាពអំណត់អត់ធន់!! ហើយក៏ជាមនុស្សដែលបងស្រឡាញ់ បានជួបអូនវាក៏ជាសំណាងរបស់បងហើយ " JK

" JK~~ អូនអរគុណណាស់ដែលបងមិនខឹងអូន ហើយយល់ចិត្តរបស់អូនទៀត !! អូនក៏មានសំណាងដែលជួបមនុស្សប្រុសល្អដូចជាបង " Jimin

Present Continuous  |  TaekookminWo Geschichten leben. Entdecke jetzt