Ch 20

556 64 0
                                    

🍀 Episode : 20 🍀

Hyunjin ដើរមកដល់បន្ទប់ Bangchan វិញហើយក៏មិនភ្លេចយកភេសជ្ជះមកផ្ញើរម្ចាស់បន្ទប់ឡើយ ។

" Hyunjin~ ទ្រង់យ៉ាងមិចទៅហើយ? "
Beomgyu ដែរបានដើរកាត់ឃើញបងប្រុស គេក៏ចូលទៅសួរនាំ ព្រោះថាបារម្ភមិនស្ទើរទេ

" បងមិនអីទេ~ " Hyunjin

" លើកក្រោយបងប្រយ័ត្នផងណា៎ កុំឲ្យវង្វេងផ្លូវទៀតដឹងទេថាខ្ញុំភ័យយ៉ាងណា៎? " Beomgyu

" បងសូមទោសណា៎ លើកក្រោយគ្មានទៀតទេ "
Hyunjin ព្យាយាមលួងលោមប្អូនដែលមានអាការះចង់យំ

" ខ្ញុំស្រឡាញ់បងណាស់ មិនចង់ឃើញបងមានគ្រោះថ្នាក់ហើយក៏មិនចង់ឲ្យបងបាត់ចេញពីខ្ញុំដែរណា៎!!! " Beomgyu

" okay....បងដឹង " Hyunjin

" ចឹងបងមកមុខបន្ទប់របស់បង Bangchan ធ្វើអ្វីទៅ?? " Beomgyu

" បងត្រូវមកគេងមើលថែគេ " Hyunjin

" អូយ៎~ គេង? "
Beomgyu បើកមាត់នឹងភ្នែកធំៗ ដូចជាភ្ញាក់ផ្អើលខ្លាំងណាស់ គ្រាន់តែគេងមើលថែសោះ

" ណែ៎~ដឹងណា៎ថាគិតអ្វី!! " Hyunjin

" haha...លលេង " Beomgyu
លលេងស្អី? គឺគិតមែនទែនប៉ុន្តែបើគេចាប់បានក៏ចាក់បណ្ដោយទៅ

" ហើយឯងទៅណា៎? " Hyunjin

" ចង់ទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅបន្តិចទើបចូលគេង " Beomgyu

" អឹម..ប្រញាប់ចូលគេងផង " Hyunjin

" ខ្ញុំដឹងហើយ..." Beomgyu

" ចឹងបងទៅហើយ " Hyunjin

" ខ្ញុំក៏ទៅដែរ~~ " Beomgyu
បើចឹងក៏ បំបែកគ្នាទៅទិសដៅរៀងៗខ្លួន....អញ្ជើញ!!!

" Jin...តើគិតចង់គេងទីណា៎? " Bangchan

" គេងលើសាឡុង " Hyunjin

" គេងលើគ្រែជាមួយនឹងខ្ញុំមក " Bangchan

" អត់ទេណា៎..." Hyunjin

" Hyunjin•~~~ "
Bangchan ប្រឹងប្រែងធ្វើមុខកំសត់ ធ្វើមុខគួរឲ្យស្រឡាញ់តែក៏គ្មានបានការ Hyunjin ឆ្លើតដាច់ខាតថាអត់គឺអត់

" មិន...គឺមិន !! " Hyunjin

" ឯងរើសអើងស្អប់ខ្ពើមខ្ញុំមែនទេ? "
Bangcha អោនមុខចុះ លើកដៃវាយភួយចុះឡើង សម្ដែងធ្វើជាអន់ចិត្តអន់ថ្លើមដើម្បីឲ្យ Hyunjin អាណិតទន់ចិត្តព្រមឡើងទៅគេងលើគ្រែជាមួយ

Present Continuous  |  TaekookminDonde viven las historias. Descúbrelo ahora