🍀 Episode : 16 🍀
អាហារថ្ងៃត្រង់ដ៏សែនឆ្ងាញ់បានបញ្ចប់ទៅយ៉ាងរលូនដោយមានបង្អែមតាមបិទបញ្ចប់ពីក្រោយ ។
" នេះគឺផ្ទះបាយ...សម្ភារះផ្សេងដែលចាំបាច់គឺមានក្នុងទូរទាំងថតលើនឹងក្រោម របស់ញ៉ាំ នំ ភេសជ្ជះផ្សេងៗគឺបានរៀបចំទុកក្នុងទូរទឹកកកអស់ហើយ !! "
Jimin បាននាំអ្នកទាំង 6 មកមើលផ្ទះបាយមុននឹងមើលកន្លែងផ្សេងៗ តែមិនធ្វើឲ្យខកចិត្តទេទោះបីមានឈ្មោះត្រឹមផ្ទះបាយតែពិតជាស្អាតខ្លាំងណាស់ មានសណ្ដាប់ធ្នាប់ល្អ" តើអាចធ្វើអាហារញ៉ាំដោយខ្លួនឯងបានទេ? " JK
" ពិតជាអាច.....ខ្ញុំក៏តាំងចិត្តចង់សូមឲ្យអ្នកទាំងអស់គ្នាធ្វើអាហារញ៉ាំដោយខ្លួនឯងដែរ " Jimin
" ចឹងល្ងាចនេះចាំធ្វើទាំងអស់គ្នាទៅ " Hyunjin
" ប្រាកដជាបាន~~ " Taehyung
" បន្ទាប់ខ្ញុំនាំទៅមើលបន្ទប់ដាក់សៀវភៅ "
Jimin ដើរនាំមុខគេគ្រប់គ្នាទៅកាន់បន្ទប់មួយទៀតដែលនៅមិនឆ្ងាយពីផ្ទះបាយនឹងបន្ទប់ទទួលភ្ញៀវប៉ុន្មានឡើយ" អូ៎~~ នេះបណ្ណាល័យចំតួ "
បើកទ្វារចូលដក់ខាងក្នុង ធ្វើឲ្យគ្រប់គ្នាលាន់មាត់បាត់ទៅហើយ ជាការពិតណាស់អាចហៅថាបណ្ណាល័យបានព្រោះក្នុងនេះមានសៀវភៅជាច្រើនពាន់ក្បាលដែលរៀបចំក្នុងទូរបានយ៉ាងរៀបរយ តម្រង់ជួរគ្នាបន្តបន្ទាប់ទៅខាងក្រោយយ៉ាងជ្រៅគួរសមហើយច្រើនជួរទៀតផង" មានសៀវភៅអ្វីខ្លះ? " Bangchan
" រឿងប្រលោមលោកប្រមាណ 10 សាសន៍ សៀវភៅអក្សសាស្រ្តចំនួន 6 ភាសា នឹងចំណេះដឹងទូទៅជាច្រើនទៀត " Jimin
" ច្រើនយ៉ាងនេះបើសរុបជាត្រួតៗ ប៉ុន្មានក្បាល? " JK
" ក៏ប្រហែលជាជិត មួយម៉ឺនក្បាល " Jimin
" សាហាវ!!! នេះខ្ញុំពិតជាចូលចិត្តការអានសៀវភៅខ្លាំងណាស់ " Beòmgyu
" អាចអានបាន...រយះពេល 5 ថ្ងៃនេះខ្ញុំមិនចាក់សោនោះទេ " Jimin
" ល្អណាស់~~ មានផាសុខភាពទៀតផង " Yeonjun
ចង់ប្រាប់ថាបន្ទប់នេះបើកម៉ាស៊ីនត្រជាក់រក្សាសីតុណ្ហភាព 19 អង់សា តាមចន្លោះជួរឃ្លាតពីគ្នា 10 ម៉ែត្រនឹងមានតុកៅអីសម្រាប់អង្គុយ !!
YOU ARE READING
Present Continuous | Taekookmin
Non-Fictionជួនកាលអតីតកាលខ្លះយើងមិនចាំបាច់ត្រូវខ្វល់ខ្វាយនឹងកប់ខ្លួនឯងឲ្យដិតជាប់នឹងវាពេកទេ ព្រោះអ្វីដែលយើងត្រូវខ្វល់ខ្វាយគឺពេលបច្ចុប្បន្នកាលមួយនេះ...ត្រូវចាំថាបច្ចុប្បន្នកាលកំពុងបន្ត ។ រស់នៅក្នុងភពមួយនេះខ្ញុំទ្រាំដកដង្ហើមព្រោះថាវាគ្មានជម្រើស មនុស្សដែលខ្ញុំស្...