🍀 Episode : 17 🍀
" ខ្ញុំក្នាញ់នឹងនាងនឹងមែនណា៎ " Hyunjin
" បងក៏ដូចគ្នា " Jimin
" ហ៊ើយ~ស្ដាយណាស់ខ្ញុំមិនអាចធ្វើឲ្យពួកនាងស្គាល់ពីសមាសធាតុពិតរបស់ខ្ញុំបានទេ " Hyunjin
" ហើយពេលណា៎? "
Jimin ចង់សួរសម្ដៅលើពេលណាទើប Hyunjin ព្រមបើកបង្ហាញពីធាតុពិតរបស់ខ្លួន" ពេលដែលបងបង្ហាញធាតុពិតរបស់បងនឹងហើយ ពួកយើងគឺធ្វើវាដំណាលគ្នា " Hyunjin
" នេះ~ ឯងមិនហត់ទេឬ? " Jimin
" តាំងពីដំបូងមកខ្ញុំក៏ស្មគ្រ៌ចិត្តថានឹងមកជាមួយបង ដូច្នេះខ្ញុំក៏អាចទ្រាំបានដើម្បីលាក់បាំងពីធាតុពិតរបស់បងហើយនឹងខ្ញុំបានដូចគ្នា " Hyunjin
" អរគុណហើយណា៎~~ " Jimin
មូលហេតុចំបងដែលត្រូវមកលាក់ឋានៈពិតរបស់ខ្លួនឯងបែបនេះ ព្រោះតែនេះគឺជាការត្រូវការរបស់ Mochi ដែលចង់ពិសោធឲ្យគេដឹងថាទោះបីជាកើតមកក្នុងឋានៈជាទាយាទខ្សែរាជវង្សមានលុយចាយមិនអស់ តែក៏អាចរស់នៅក្នុងជីវិតជាជនសាមញ្ញនឹងរកភាពជោគជ័យដោយខ្លួនឯងបាន !!! បែបនេះហើយទើប Hyunjin
ស្មគ្រចិត្តមកជួយមើលថែ Jimin ដោយការលាក់ពីប្រវត្តិពិតប្រាកដរបស់ខ្លួន ។" មិនអីទេ~~ បន្តិចទៀតបងក៏គ្រប់អាយុ 24 ឆ្នាំហើយ ពេលនោះអ្វីៗនឹងប្រសើរឡើង " Hyunjin
ដែលនិយាយបែបនេះ ព្រោះថាសព្វថ្ងៃពួកគេមិនអាចប្រើជីវិតហ៊ឺហា ស៊ីវីល័យបានឡើយព្រោះថាត្រូវរស់នៅក្រោមរបាំងមុខជាជនសាមញ្ញមានការងារត្រឹមជាបុគ្គលិកតូចតាចប៉ុណ្ណោះ~~~~~~ ថ្ងៃបន្ទាប់ ~~~~~~
មុនពេលនឹងចេញទៅដើរមើលចម្ការផ្លែឈើ អ្នកកំលោះទាំង 7 នាក់ក៏ត្រូវចាប់ដៃគូរ ប៉ុន្តែមិនមែនចាប់ស្រេចតែចិត្តទេគឺត្រូវចាប់គូរដោយការ រើសលេខ !!!
ដោយសារតែមានគ្នា 7 នាក់ ដូច្នេះហើយទើបតម្រូវឲ្យមានមួយក្រុម 3 នាក់ នឹងមួយក្រុម 2 នាក់ ។" យើងក៏បានដើរជាមួយគ្នាហើយណា៎ "
Taehyung ដកដៃម្ខាងមកអោបស្មារបស់ Jimin យ៉ាងស្និតស្នាល តែគ្មានអ្វីចម្លែកមិត្តជិតស្និតគឺបែបនេះហើយ" រីករាយណាស់ពួកយើងទាំង 2 អាចមានឱកាសនិយាយជាមួយគ្នាបានច្រើន ហើយក៏មានឱកាសស្និតស្នាលនឹងគ្នាដែរ "
JK ដើរមកចូលរួមជាមួយនឹង Tae & Jimin ប៉ុន្តែគេចាប់អារម្មណ៍នឹង Jimin ជាងទើបទីបំផុត Jimin ត្រូវឈរនៅកណ្ដាលដោយមានប្រុសមាឌធំៗ កម្ពស់ខ្ពស់ទាំង 2 ឈរនៅអមសងខាង...ឡូយម្យ៉ាង!!!
BINABASA MO ANG
Present Continuous | Taekookmin
Non-Fictionជួនកាលអតីតកាលខ្លះយើងមិនចាំបាច់ត្រូវខ្វល់ខ្វាយនឹងកប់ខ្លួនឯងឲ្យដិតជាប់នឹងវាពេកទេ ព្រោះអ្វីដែលយើងត្រូវខ្វល់ខ្វាយគឺពេលបច្ចុប្បន្នកាលមួយនេះ...ត្រូវចាំថាបច្ចុប្បន្នកាលកំពុងបន្ត ។ រស់នៅក្នុងភពមួយនេះខ្ញុំទ្រាំដកដង្ហើមព្រោះថាវាគ្មានជម្រើស មនុស្សដែលខ្ញុំស្...