🍀 Episode : 36 🍀
ស្ដាប់ Hyunjin និយាយទាំងទឹកភ្នែករួចហើយ Bangchan ហាក់ដូចជាមានអារម្មណ៍ថាគេពិតជាឈឺទ្រូងខាងឆ្វដងត្រង់ចំណុចសាច់មួយដុំ ពិតជាអស្ចារ្យណាស់ត្រឹមពាក្យសម្ដីតែប៉ុន្មានជួរសោះអាចឲ្យគេឈឺស្ទើរស្លាប់ស្ទើររស់បាន ។
" Jinnie~~ ឈប់យំទៅ "
Bangchan រត់បកក្រោយមកចាប់ Hyunjin អោប គេពិតជាមិនអាចទ្រាំបានទេពេលឃើញ មនុស្សសម្លាញ់ចិត្តយំខ្លាំងដល់ថ្នាក់នឹង" បេះដូងរបស់ខ្ញុំវានៅជាមួយនឹងបងហើយ បងមិនអាចចេះតែប្រគល់វាមកឲ្យខ្ញុំងាយៗចឹងទេ " Hyunjin
" បងស្រឡាញ់អូនណាស់បងបានទៅសូមម្ចាស់អ៊ុំឲ្យពយកយើងបានរៀបការជាមួយគ្នា តែពេលដែលបងលឺគាត់ឲ្យអូនរៀបការជាមួយនឹង Yeonjun បងក៏មានអារម្មណ៍ថា មិនសាកសម ឡើងមក " Bangchan
" ម្ចាស់អ៊ុំគាត់គ្រាន់តែចង់សាកចិត្តរបស់អូន " Hyunjin
" okay...okay បងយល់ហើយ អូនឈប់យំទៅបានទេ អារម្មណ៍បងវាមិនស្រូលទេពេលដែលឃើញយំបែបនេះសូមអង្វរចុះ " Bangchan
" បង~ អាមនុស្សឆ្កួត ចូលចិត្តគិតតែម្នាក់ឯងរួចធ្វើឲ្យខ្ញុំយំថ្នាក់នេះ "
Hyunjin លើកដៃក្ដាប់ទាំងសងខាងនឹងវ៉ៃទ្រូង Bangchan មិនសំចៃ នឹងមិនខ្លាចថាម្ចាស់ខ្លួនគេនោះឈឺឡើយសំខាន់ខឹងប៉ុណ្ណាគឺវ៉ៃខ្លាំងប៉ុន្នឹងដែរ" អូយ៎~ បងឈឺ ក្រែងពួកយើងត្រូវគ្នាវិញហើយតើស៎អូននៅវ៉ៃបងទៀត? " Bangchan
" អ្នកណាត្រូវគ្នាជាមួយ? អត់ទេ អូនស្អប់បងឯងហើយមិនបាច់មកនិយាយល្អជាមួយទេ គេខឹង "
Hyunjin ច្រត់ដៃនឹងចង្កេះពេបមាត់ រួចក៏បែរខ្នងដាក់ bangchan តាមពិតគ្មានខឹងគ្មានស្អីទេគ្រាន់តែចង់លេងខ្លួនបន្តិចឲ្យគេលួងប៉ុន្នឹង !!
* ហឹសនាង ញ៉ិកញក់ ដាក់ប្ដី 😒" អុអូ~~ បងសូមទោសណា៎ លើកក្រោយលែងហ៊ានបែបនេះហើយ "
Bangchan នេះវិញទោះដឹងថា Hyunjin លេងខ្លួនតែគេក៏នៅតែពេញចិត្តលួងដដែល មិនថាយ៉ាងមិចក៏ដោយស្រឡាញ់ហើយត្រូវតាមទ្រ ព្រោះប្រពន្ធស្អាតគេ
ញ៉ិកញក់តិចៗចឹងក៏គួរឲ្យស្លាញ់ណ៎" ហឹក...នាំទៅញ៉ាំការ៉េម " Hyunjin
" ញ៉ាំស្អីក៏នាំទៅដែរ ឈប់ញ៉ិកញក់ដាក់បងបែបនេះទៅគួរឲ្យចង់ញ៉ាំ "
Bangchan ប្រើក្រខ្សែភ្នែកព្រាន នឹងខាំបបូរមាត់តិចៗដែលធ្វើឲ្យ Hyunjin វាយមួយដៃផូង
![](https://img.wattpad.com/cover/239652135-288-k636734.jpg)
VOUS LISEZ
Present Continuous | Taekookmin
Non-Fictionជួនកាលអតីតកាលខ្លះយើងមិនចាំបាច់ត្រូវខ្វល់ខ្វាយនឹងកប់ខ្លួនឯងឲ្យដិតជាប់នឹងវាពេកទេ ព្រោះអ្វីដែលយើងត្រូវខ្វល់ខ្វាយគឺពេលបច្ចុប្បន្នកាលមួយនេះ...ត្រូវចាំថាបច្ចុប្បន្នកាលកំពុងបន្ត ។ រស់នៅក្នុងភពមួយនេះខ្ញុំទ្រាំដកដង្ហើមព្រោះថាវាគ្មានជម្រើស មនុស្សដែលខ្ញុំស្...