Ch 10

885 73 1
                                        

🍀 Episode : 10 🍀

" Chan ឯងទៅចាំបងនៅឡានមុនចុះ " Taehyung

" បាទ~~ Hyunjin ឆាប់ចេញមក!! " Bangchan

" ហេតុអី?? " Hyunjin

" មិនឃើញទេឬថាពួកគាត់មានរឿងនិយាយជាមួយគ្នា ឯងនៅទើសទែងធ្វើអី? " Bangchan

" អឹមម.....!!! "
Hyunjin ក៏ដើរចេញទៅជាមួយនឹង chan

" ឯងមានរឿងអ្វី? "
Taehyung បែរក្រោយសួរបានតែមួយប្រយោគមិនទាន់បានការឆ្លើយតបផង Jimin ក៏ស្ទុះអោបគេយ៉ាងណែនដៃហើយក៏យំទៀតផង~~ ប៉ុន្តែគេស្រាប់បានដឹងភ្លាមថាការអោបមួយនេះ ក៏ជាផ្នែកមួយនៃចម្លើយរបស់សំណួរដែរ ។

" ខ្ញុំ...នឹកឯងណាស់ " Jimin

" ហឹស? ខ្ញុំឆ្ងាយពីឯងមិនដល់ 3 ថ្ងៃទេណា៎ ច្រើនលើកដែរខ្ញុំបាត់រាប់ខែមិនឃើញឯងនឹកស្អីផងនឹង!! បានហើយឈប់យំទៅ កុំធ្វើខ្លួនដូចក្មេង "
Taehyung ដកខ្លួនចេញពីការអោប ដោយយកការអង្អែលក្បាលប្រើជំនួញវិញ

" .....មកពីនឹកនោះអី ទើបយំ " Jimin

" អឹម ដឹងហើយ~~នេះរឿងចង់និយាយគ្រាន់តែប្រាប់ថានឹកទេឬ? " Taehyung
* ចង់ហួសចិត្តទេ? 😏 *

" តែប៉ុន្នឹងទេ !! "
Jimin ប្រញាប់ងក់ក្បាលញាប់ៗ ខ្មាស់ណាស់ដែលធ្វើឲ្យគេខាតពេលវេលា ព្រោះអារម្មណ៍របស់ខ្លួនឯងមួយឆាវបែបនេះ

" ទៅផ្ទះទៅណា៎...."
Taehyung ដាក់ដៃខាងស្ដាំទៅអោបចង្កេះរបស់ Jimin រួចក៏បន្ដើរគ្នាដើរចេញទៅខាងក្រៅដោយរៀបចំបិទទ្វារ រួចរាល់

~~~~ JM's ( អាវេស រ៉ាហ្គូ ) Home ~~~~

" Hyunjin~~ ឡើងទៅគេងមុនបងចុះ " Jimin

" បងនៅធ្វើអីបន្ត? " Hyunjin

" ចង់នៅមើល TV បន្តិច " Jimin

" បងឡើងទៅមើលក្នុងបន្ទប់ក៏បាន " Hyunjin

" មិនអីទេ~ បងមិនចង់រំខានការគេងរបស់ឯង " Jimin

" ចឹងបាន...ឆាប់ចូលគេងផងណា៎ រាត្រីសួរស្ដី "
Hyunjin រត់មកថើបថ្ពាល់ Jimin មួយខ្សឺតនឹងអោបយ៉ាងយូរបន្តិច មុននឹងដើរឡើងទៅបន្ទប់គេង

" អាវេស រ៉ាហ្គូ?? "
Jimin អង្គុយចុះទៅលើសាឡុងនឹងបែរចុះបែរឡើងតាមរក Mochi

" ហឹស៎? ចង់ជួបខ្ញុំណ៎? " Mochi

" មានរឿងចង់និយាយជាមួយ " Jimin

Present Continuous  |  TaekookminDonde viven las historias. Descúbrelo ahora