Ch 04

1.2K 91 0
                                    

🍀 Episode : 04 🍀

" ឯងគឺ....... !!!! "
Jimin គាំងនឹងមុខមាត់ រូបរាង របស់មនុស្សដែលដើរចេញពីកញ្ចក់មិញនេះ តើនេះជាសុបិន្តមែនទេ?ត្រូវហើយច្បាស់ជា សុបិន្ត !!!

" ខ្ញុំគឺជាឯង "
Mochi ញញឹមស្រស់នឹងដើរចូលមកឈរទល់មុខ Jimin រួចក៏ទាញ Jimin អោប
* ខ្ញុំសូមដាក់ថា Mochi នៅពេលដែលពួកគេទាំង 2 និយាយាជាមួយគ្នាព្រោះបើដាក់ថា Jimin គឺច្បាស់ជាវិលមុខមើលមិនយល់ដោយសារ Jimin មាន 2 ចឹងក៏សម្រេចចិត្តដាក់ថា Mochi *

" ឆ្កួតទេឬ?? នេះខ្ញុំមិនដែលមានបងប្អូនភ្លោះទេ ហើយឯងហេតុអីក៏ដូចជា ខ្ញុំម៉្លេះ? " Jimin

" ដូចដែរបានប្រាប់ ខ្ញុំគឺជាឯង ឯងគឺជាខ្ញុំ " Mochi

" ណ្ហើយណា៎...ឃើញថាឯងស្លូតបូត ខ្ញុំក៏ឈប់ខ្លាចឯងសិនក៏បាន "
Jimin ព្យាយាមសម្របឈប់ខ្លាច Mochi ខ្លួនបន្តិចមុននឹងអង្គុយចុះទៅលើពូកជាមួយនឹងខ្លួនឯងម្នាក់ទៀត

" ឯងជាខ្ញុំ ខ្ញុំមិនធ្វើបាបឯងទេ កុំខ្លាចខ្ញុំអី " Mochi

" តើមានរឿងអ្វីកើតឡើង? ហេតុអីក៏ឯងខ្ញុំ? "
Jimin ពិបាកនឹងរកសំណួរសួរ ព្រោះថារឿងនេះវាក៏វេទនានឹងការយល់

" ពួកយើងជាគ្នា ប៉ុន្តែគ្រាន់តែរស់នៅភពផ្សេងគ្នាប៉ុណ្ណោះ...ដែលខ្ញុំឆ្លងមកបានក៏ព្រោះតែឯងបានធ្វើឲ្យឈាមរបស់ឯងប្រឡាក់លើកញ្ចក់ធំមួយនោះ '
Mochi អង្អុលទៅកញ្ចក់ធំមួយដែលនៅទល់មុខពួកគេទាំង 2 ធ្វើឲ្យ Jimin នឹកឃើញដល់ការដែលគេរបួសក្បាលហូរឈាមប្រឡាក់នឹងកញ្ចក់ នឹងលើកទី 2 ពេលដែលគេបានវាយកញ្ចក់មុននេះ

" ហើយឯង? ឯងមករកខ្ញុំធ្វើអី? ទៅភពរបស់ឯងវិញទៅឬក៏ឯងទៅមិនបានចង់សូមមកនៅជាមួយខ្ញុំ? " Jimin

" ខ្ញុំស្លាប់ហើយ....!! "
Mochi ឆ្លើយបីម៉ាត់យ៉ាងខ្លីដែលបណ្ដាលឲ្យ Jimin រមួលខ្លួន បែកញើសហូរស្រក់តក់ៗទាំងនៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់បើក

" អត់ទេៗ កំខ្លាចខ្ញុំអី " Mochi

" ឯងចង់ឲ្យខ្ញុំជួយអ្វីមែនទេ? "Jimin

" នេះឯងដឹងចិត្តរបស់ខ្ញុំបានឬ? " Mochi

" អត់ទេ~ ឈុតចឹងៗមានក្នុង Drama " Jimin
Mochi គ្រាន់តែលឺហើយក៏ហួសចិត្ត ឃើញទេសូម្បីខ្មោចក៏នៅតែហួសចិត្តបានដោយសារ Jimin ដែរ

Present Continuous  |  TaekookminTempat cerita menjadi hidup. Temukan sekarang