Ch 19

540 62 1
                                    

🍀 Episode : 19 🍀

មកដល់ផ្ទះផ្អែមវិញ អ្នកគ្រប់គ្នាក៏ឡើងទៅសម្អាតខ្លួន នឹងទៅញ៉ាំអាហារពេលល្ងាចបន្ទាប់ក៏ទៅសម្រាក ព្រោះហត់ពេញមួយថ្ងៃហើយ ។

___ បន្ទប់របស់ Bangchan ___

Hyunjin កាន់ប្រអប់សង្រ្គោះបឋមដើរចូលទៅក្នុងបន្ទប់របស់ bangchan ~~ តែពឹលទៅដល់ក៏ឃើញថាម្ចាស់បន្ទប់កំពុងតែគេងលង់លក់ទាំងដែលមិនទាន់បានលាងសម្អាតរបួស ។

" ខ្ញុំគួរតែដាស់ទេ?? មិនអីទេ អង្គុយចាំបន្តិចសិនក៏បានមិនគួរដាស់គេនោះទេ..."
Hyunjin ទាញកៅអីមកអង្គុយជិតគ្រែគេងរបស់ bangchan នឹងរៀបចំសម្ភារះលាងរបួសឲ្យរួចរាល់ស្រួលពេលដែលអ្នកកំពុងគេងនោះភ្ញាក់នឹងបានសម្អាតបានរហ័ស

" មិនចាំបាច់ចាំក៏បាន...!! "
Bangchan មិនបានគេងលក់តាំងពីដំបូងតែពេលឃើញ Hyunjin បើកទ្វារចូលមកគេក៏ធ្វើជាគេង

" នេះមិនាបនគេងលក់ទេឬ ? បោកខ្ញុំ? " Hyunjin

" លលេងបន្តិចប៉ុណ្ណោះ " Bangchan

" ចឹងក្រោកមក...ខ្ញុំលាងរបួសឲ្យ " Hyunjin

" ថ្ងៃនេះចេះនិយាយស្រួលបួលជាមួយនឹងខ្ញុំម្ដងហើយឬ? " Bangchan

" ចង់ឲ្យដូចកាលពីមុនឬ? "
Hyunjin កំពុងតែធ្វើកច្ចការ របស់គេគឺលាងរបួសប៉ុន្តែក៏ឆ្លៀតជជែកជាមួយនឹង Chan

" អត់ទេ~~ បើបានជាបែបនេះហើយ ក៏សូមឲ្យបែបនេះរហូតទៅ " Bangchan

" ហេតុអីក៏ឯងដើរមិនប្រយ័ត្ន? " Hyunjin

" ព្រោះបារម្ភពីឯងពេកនោះអីទើបខ្ញុំមិនប្រយ័ត្ន ពេលនោះអ្វីដែលមានក្នុងខួរក្បាលគឺតាមរកឯងឲ្យឃើញនឹងបានត្រឡប់មកផ្ទះវិញជាមួយគ្នា " Bangchan

" បារម្ភពីខ្លួនឯងមុននឹងបារម្ភពីអ្នកដទៃគឺល្អជាង កុំឲ្យឈឺខ្លួនបែបនេះ " Hyunjin
ដែលគេនិយាយបែបនេះគឺមិនមែនជាការបំបាក់ទឹកចិត្តទេ គ្រាន់តែចង់ឲ្យ bangchan ព្យាយាមមើលថែខ្លួនឯងឲ្យបានច្រើនកុំឲ្យមកឈឺខ្លួនព្រោះតែគេទៀតប៉ុណ្ណោះ ។
តែយ៉ាងណា៎ក៏មានអារម្មណ៍ថាកក់ក្ដៅ តាំងពីកើតមកមានតែ Jimin ( អាវេស រ៉ាហ្គូ ) ប៉ុណ្ណោះដែលបារម្ភពីគេខ្លាំងដល់ថ្នាក់នេះ តែពេលនេះបែរជាមាន Bangchan មកបារម្ភពីគេដែរ !!!
ការដែលតាមរកមនុស្សម្នាក់ទម្រាំតែឃើញដោយប្រើរយះពេលយូរ នៅពេលរកឃើញក៏រត់ទៅអោបហើយក៏យំវាមិនមែនមានតែក្នុងរឿងភាគទេឬ?

Present Continuous  |  TaekookminDonde viven las historias. Descúbrelo ahora