Ch 38

509 49 0
                                    

🍀 Episode : 38 🍀

___ JEON JUNGKOOK PART ___

ប៉ុន្មានខែចុងក្រោយមកនេះ JK បានធ្វើការស៊ើបពី Jimin បានព័ត៌មានមិនសូវជាច្រើនប៉ុន្មានទេប៉ុន្តែចុងក្រោយគេក៏បានដឹងចម្លើយថា Jimin ទៅឯណា

" សូមទោស....បើបានជួបអូនម្ដងទៀតបងចង់សងនូវ
អ្វីៗគ្រប់យ៉ាងទាំងអស់ " JK

" ចូលតួណាស់ហែង " Bambam

" និយាយចេញពីចិត្តពិត " JK

" ហក៎...យកទៅ "
Bam bam ហុចសំបុត្រមួយច្បាប់ទៅឲ្យ JK

" សំបុត្រអ្នកណា? "
Jk បង្វិលស្រោមសំបុត្រមើលតែវាគ្មានអ្វីទេគឺទទេរស្អាតមិនបានឃើញមានសរសេរដាក់ថាជារបស់អ្នកណាហើយផ្ញើរឲ្យអ្នកណាឡើយ

" របស់ Jimin ទេដឹង? បើរើសបានក្នុងបន្ទប់គេង បើហែងមិនស្គាល់មានតែរបស់ Jimin នឹងហើយ " Bam

" អឺ.....!!! "
JK បើកសំបុត្រមើល

* ខ្ញុំមិនបានចង់ឲ្យឯងដឹងទេថាពេលនេះខ្ញុំយ៉ាងមិច រស់នៅមានក្ដីសុខឬអត់!! ប៉ុន្តែខ្ញុំគ្រាន់ចង់ប្រាប់ឯងថាអរគុណសម្រាប់មេរៀនជីវិតដែលផ្ដល់ឲ្យខ្ញុំ ជាង 10 ឆ្នាំមកនេះឯងបានធ្វើឲ្យខ្ញុំស្គាល់រស់ជាតិជីវិតជាច្រើនដែលខ្ញុំគិតថាវាគឺពិបាកនឹងឆ្លងណាស់តែចុងក្រោយអ្វីៗគ្រប់យ៉ាងក៏បានបញ្ចប់ ជីវិតរបស់ខ្ញុំពេលនេះល្អជាងមុនឆ្ងាយណាស់ខ្ញុំបានជួបមនុស្សប្រុស 2 នាក់ដែលគេមើលថែខ្ញូមបានយ៉ាងល្អ...អរគុណបើសិនជាមិនបានឯងធ្វើឲ្យខ្ញុំឈឺចាប់ ខ្ញុំក៏មិនបានរត់ចេញពីផ្ទះហើយក៏មិនបានជួបពួកគេដែរ ។ ខ្ញុំមិនដឹងទេថាពេលនេះឯងដឹងកំហុសឬអត់ប៉ុន្តែចង់ប្រាប់ថាបើឯងដឹងកំហុសហើយ ក៏មិនបាច់បន្ទោសខ្លួនឯងទៀតដែរ រស់នៅឲ្យមានក្ដីសុខរកមនុស្សពិតប្រាកដម្នាក់សម្រាប់ជីវិតខ្លួនឯង ហើយស្រឡាញ់គេឲ្យស្មោះត្រង់នឹងរស់នៅឲ្យមានក្ដីសុខ *

" អត្តន័យចាក់ដោតណាស់មិត្តអើយ "
Bam bam ដែលបានលួចអើតក្បាលអានសំបុត្តជាមួយនឹង Jk គឺថាឈឺចាប់ជំនួស ទោះក្នុងនោះ Jimin បានប្រាប់ឲ្យឈប់បន្ទោសខ្លួនឯងនឹងណែនាំឲ្យប្រើជីវិត្យបានល្អ តែអាក្បាលដំបូងនឹងក៏និយាយបញ្ឈឺមិនតិចដែរ

Present Continuous  |  TaekookminМесто, где живут истории. Откройте их для себя