EP36 : ប្រដៅលើកនេះសង្ឃឹមថាអូននិងចាំ 🔥

9.8K 449 12
                                    

« ហ្ហឹម!!! » សម្លេងថ្ងួចថ្ងូរបង្ហាញបញ្ជាក់ពីការពេញចិត្តពេញថ្លើមជាខ្លាំងរាល់ពេលដែលគេបានកៀកកើយ ក្រេបជញ្ជក់ ស្រង់ស្រូបរាល់អ្វីៗដែលស្ថិតនៅលើរាងកាយតូចច្រឡឹងគយគន់យ៉ាងមិចក៏មិនជិនមិនណាយ ទោះជាពេលនេះគេមានសម្លៀកបំពាក់នៅឡើយ ក៏គេនៅតែលាក់មិនជិត ។ រាងកាយដ៏ល្អស្អាតកាន់តែមើលក្រសែភ្នែកបង្វែរទៅណាមិនរួចចង់តែមើលឱ្យចាំ ឱ្យដក់ជាប់នៅក្នុងខួរក្បាល អត់និងសរសើរមិនបានថាសង្សារគេស្អាតណាស់ គិតទៅពួកគេទើបតែជាសង្សារនិងគ្នាតែបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែ Jungkook អូស Tae ឡើងគ្រែជាប់ៗគ្នារកតែគេគេងឱ្យស្កប់ស្កល់មិនបានទាល់តែសោះ ។

« Ju..Jung » អ្នកកម្លោះ ញោចញញឹមចុងមាត់បន្តិចសម្លេងស្អកៗរបស់អ្នកដែលកំពុងតែគេងរមីលរមួលពេញពូកហៅឈ្មោះខ្លួនមិនឱ្យដាច់ពីមាត់ បបូរមាត់ហើបតិចៗបញ្ចេញសម្លេងហៅលាយឡំជាមួយនិងសម្លេងថ្ងូរ នេះហើយជាក្តីសុខ ។

« ក្មេងក្បាលរឹង » នឹកឃើញពេលណាចង់តែទះគូទនិងឱ្យហើមស្ពីងទេ ប្រាប់ហើយប្រាប់ទៀតថាគេមិនបានធ្វើអ្វី តែបែរជាមកស្រែកដាក់គេផាំងៗថាមានស្រី ទុកខ្លួនចោលទៅដេកអោបស្រីផ្សេង ទាល់តែបានពីរដៃចំគូទបានស្ងៀម ថ្នមមិនចូលចិត្តទេ បើហិង្សាៗបានផលលឿននោះលឿន ។

    អ្នកកម្លោះ សកដៃទៅប្រលេះលាវអាវនាយតូចម្តងមួយគ្រាប់ៗរ ស៉ីញ៉ូភ្នែកឱ្យគេក្រោកសិនដើម្បីដោះអាវចេញ ខណៈដែលគេអេះអុញៗមិនព្រមធ្វើតាមនោះទេ គេខ្លាច Jungkook មិនឱ្យគេគេង ពេលនេះគេងងុយបើកភ្នែកមិនចង់រួចទេ បើពេល Jungkook មិននៅជាមួយភ្នែកបើកឡើងចង់ប៉ិនពងមាន់ មិនព្រមគេងសោះ ។

« វៃទៀតឥឡូវហើយ » មិនចាំឱ្យគេយាដៃឡើងទាន់ Tae ក៏ក្រោកវឹងស្វាងគេងចែស ប្រញាប់ប្រញាលដោះអាវចេញទម្លាក់ចុះទៅខាងក្រោមយ៉ាងលឿន ផ្តេកខ្លួនទៅលើពូកចាំអ្នកកម្លោះជាស្រាច់ ជៀសវាងត្រូវធ្ងន់ គេខ្លាចឈឺសាច់ទៀត ។

    អត់ទេ!!! ព្រះជាម្ចាស់!! ស្អាតណាស់ ស្អាតពេកហើយ គេចង់តែខាំឱ្យដាច់សាច់ទាំងដ៉ំៗទេ រាល់ថ្ងៃគេញ៉ំាបាយឬក៏ញ៉ំាស្អាតទៅបានពីមួយថ្ងៃទៅមួយថ្ងៃ គេស្អាតឡើងៗ ចង់ពង្វក់ខ្លួនឱ្យងើបក្បាលលែងរួចមែនទេ??

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now