EP80 : សុំទោសដែលរំខាន

4.5K 398 14
                                    

    Daehyun អោនមុខរុលទៅកាន់តែកៀកនិង Tae ពេលដែលទទួលដឹងអារម្មណ៍ថាច្រមុះរបស់គេកំពុងជិតមកប៉ះថ្ពាល់ខ្លួនភ្លាម ហើយគេកំពុងតែបិទភ្នែកបណ្តែតបណ្តោយអារម្មណ៍ស្រាប់ Tae ក៏ឆ្លៀតឱកាសនេះរុញគេចេញមួយទំហឹង ស្ទុះរត់តែបើជើងគេឈឺបែបនេះរត់មិចនិងទាន់ Daehyun ទៅ?? គេចាប់.កដៃបានជាប់ទាញទៅវិញហើយក៏ប្រើដៃដែលនៅទំនេរខ្ទប់មាត់ នាយតូច ជៀសវាងកុំឱ្យគេស្រែក ។

« អា៎!!! Taehyung!!! » Daehyun ភ្លេចខ្លួនក្រឡាស់ដៃប្រលែង នាយតូច ចេញវិញ ព្រោះតែឈឺដៃដែលគេខាំខ្លួន ព្រះអើយ!!! ឈឺណាស់ ។

« លោកគ្មានថ្ងៃបានប៉ះពាល់ខ្ញុំទេចាំទុកទៅ » មុននិងរៀបរត់ចេញទៅម្តងទៀត Tae ក៏ទាញដបទឹកអ្វីក៏មិនដឹងយកទៅបាញ់ពេញមុខ Daehyun ធ្វើឱ្យគេក្រហាយភ្នែកជាខ្លាំងដោយសារតែដបនេះ Jungkook គឺជាអ្នកឱ្យមកគេ ហើយវាមានលាយម្ទេសនិងខ្ទឹម ។

    គ្រាន់តែបាញ់គេហើយរួចរាល់ Tae ក៏ប្រញាប់ក្តាប់កាន់នោះរត់ចេញ តែក៏ជ្រុលទៅបុកនិងដើមទ្រូងហាប់ណែនពោរពេញទៅដោយសាច់ដុំយ៉ាងណែនណាប់របស់សង្សារមួយទំហឹងវិសនិងផ្ងារក្រោយ ដោយសារតែមុននេះរត់លឿនពេក ។

« អ៊ុះ!! » នាយតូច ខំស្រវេស្រវាចាប់នេះចាប់នោះដើម្បីទប់លំនិងខ្លួនកុំឱ្យដួលម្តងទៀត មុននេះដួលនៅកន្លែងលេងបាល់គេនៅមិនទាន់បាត់ឈឺត្រកៀកស្រួលបួលផង ។ Jungkook សម្លឹងមើលសង្សារទាំងជ្រួញចញ្ចើមហើយក៏សកដៃទៅទាញចង្កេះគេមកផ្អឹបនិងខ្លួនវិញ ហួសចិត្តដែលគេជាអ្នករត់បុកខ្លួនតែគេបែរជាដួលទៅវិញ ។

« នេះឬជាមូលហេតុដែលអូនបាត់យូរ?? » គេបន្តឹងដៃអោបចង្កេះតូចកាន់តែណែន ធ្វើឱ្យអ្នកដែលមានកម្ពស់ទាបជាងត្រូវទើតជើងឡើងដោយសារតែគេទាញទៅមិនឈប់ ។

« Jung មិនមែនដូចបងឃើញឡើយ... » នាយតូច ប្រញាប់ប្រញលបកស្រាយប្រាប់គេញាប់មាត់ឆ្មេរ ខ្លាចថាគេនិងយល់ច្រឡំលើខ្លួន ប៉ុន្តែគេដូចជាមិនបានចាប់អារម្មណ៍ខ្វល់ខ្វាយពីការបកស្រាយរបស់ខ្លួនសោះ ។

« វាធ្វើអ្វីអូន? » Jungkook ប្រលែង នាយតូច ចេញពីរង្វង់ដៃវិញ ចង្អុលទៅ Daehyun ដែលកំពុងឈរខ្ទប់ភ្នែកព្រោះស្នាដៃរបស់ Tae អម្បាញ់មិញនិងឯង បាញ់ទឹកម្ទេសនិងខ្ទឹមដាក់ភ្នែកគេសឹងតែអស់មួយដប ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now