ដំណើរបោះជំហានរបស់សិស្សដល់ទៅបីថ្នាក់ដែលប៉ះម៉ោងហាត់កីឡាជាមួយគ្នា ក្នុងចំណោមបីថ្នាក់ក៏មានពីរថ្នាក់ដែលជាថ្នាក់របស់ Jungkook Tae ហើយក៏មានមួយទៀតជាថ្នាក់ Jimin និង Jay ។ តាមផ្លូវដើរទៅ Tae មិនបានរវីរវល់ជាមួយសង្សារទេ គេទៅខ្វាត់ខ្វែងដើរអោបដៃ Jimin ព្រោះតែគេមិនសូវជាបាននិយាយជាមួយ Jimin ឡើយប៉ុន្នានថ្ងៃនេះ ចំម៉ោងជាមួយគ្នាបែបនេះ និយាយសឹងបែកពពុះមាត់ហើយមួយៗ ។
« ផ្លាស់រួចយើងចាំនៅទីនេះ » ពេលចូលមកដល់ខាងក្នុងពួកគេត្រូវបំបែកគ្នាទៅផ្លាស់ខោអាវរៀងខ្លួន អញ្ចឹងត្រូវប្រាប់កន្លែងចាំគ្នាដើម្បីកុំឱ្យវង្វេងពិបាករក ។
« Okay » នាយតូច លើកដៃធ្វើជាសញ្ញា Okay ហើយក៏ងក់ក្បាលឆ្ងក់ៗបន្តិច កាន់សម្លៀកបំពាក់ដើរចូលទៅកន្លែងផ្លាស់ដែលនៅខាងចុងគេរួចគេទាញវាំងននបើកចូលទៅតែម្តង ។ គ្រាន់តែប្រលេះលាវអាវបានមួយគ្រាប់ Jungkook ក៏ដើរបុកវាំងននចូលមកទាំងធ្វើមុខងាប់ មិនបាច់និយាយទេកំពុងតែចង់មករករឿងដែលបាន Jimin ហើយទាត់គេចូលកន្លៀតជញ្ជាំង ។
« បងកើតអីនាក៎?? ចូលមកក៏មិនប្រាប់ទៀត » Tae ភ្ញាក់ឡើងព្រើតទប់អារម្មណ៍សឹងមិនទាន់បើគេលេងដើរទម្លុះចូលមកបែបនេះ ខ្លួនភ័យឡើងប្រហោងពោះខ្លាចថាជាអ្នកផ្សេងខំអោបខ្លួនឡើងជាប់ ពេលដែលងាកមើលក៏ឃើញថាជាសង្សារមហាកំហូចនេះសោះ ។
« អូនទុកបងចោល » គេអោបដៃចូលគ្នាជ្រឹមភ្នែកអោនទៅផ្ចុងភ្នែកដាក់អ្នកដែលកំពុងតែភាំង បើកភ្នែកម៉ក់ៗមើលមកខ្លួនហាក់ដូចជាកំពុងតែមិនយល់ពីអ្វីដែលខ្លួននិយាយ ។
« អៅ?? ពីពេលណា? អូននៅជិតបងរហូតតើ » ពិតឬ?? ខ្លួនទុកគេចោលតាំងពីពេលណា?? បើនៅជាមួយគ្នារហូតតើ អ៎!! ឬក៏ពេលដែលខ្លួនដើរជាមួយ Jimin?? ប្រុសម្នាក់នេះចិត្តច្រើនផង ជាមួយមិត្តភក្តិក៏មិនលើកលែងដែរ ។
« ជុប៎!! ឈប់ខឹងទៅមុខអាក្រក់ណាស់ » នាយតូច ទើតជើងឡើងទៅថើបថ្ពាល់សង្សារមួយខ្សឺត ទាញថ្ពាល់គេចុះឡើងៗប្រាប់ឱ្យគេឈប់ខឹង រួចទើបបែរខ្នងទៅប្រលេះលាវអាវបន្ត ខ្លាចថាយូរទៅដល់និងត្រូវមាត់ ។
YOU ARE READING
💗 ជំពប់ស្នេហ៍ 🔐
Romanceយើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft Kim Taehyung Author : AERA ROSAA (សៀម លីហ័ង) Date : 15/11/2020 📝 Cover by : Somavotey ♡︎