« ដកដៃ » កាន់តែឃើញគេខ្លាច អ្នកកម្លោះ ក៏បានតែបានដៃញ៉ោះញង់ធ្វើបាប ឃាត់ឃាំងគេជាប់មិនឱ្យគេចេញទៅណារួចហើយនៅតាមទារចង់ប៉ះពាល់គេដូចដែលគេបានធ្វើមកលើខ្លួន ចាប់ទាញដៃគេចេញបានបន្តិចគេក៏ទាញកន្ទ្រាក់យកមកអោបខ្លួនជាប់វិញដដែល ។
« អេ៎!! » នាយតូច ស្រែកវ៉ាសថាឱ្យគេពេលឃើញគេនៅតែខំទាញដៃខ្លួនចេញរហូត ខ្វិតខ្វែងខ្លួនប្រាណជាពិសេសកន្លែងទ្រូងមិនឱ្យគេប៉ះបានតែម្តង ។
« អេ៎មិនបានទេ អូនជាអ្នកក្តិចបងមុន » គេប្រកែកតវ៉ាទៅវិញឱ្យញាប់បបូរមាត់ស្អេក លើកដៃមកចង្អុលកន្លែងដែល នាយតូច ក្តិចមុននេះបង្ហាញឱ្យគេឃើញថាគេជាអ្នកក្តិចមុនហើយក្តិចត្រង់និងនាក៎ ។
« ប៉ុន្តែពីមុនលោកក៏...ក៏ធ្វើបែបនេះដាក់ខ្ញុំដែរ » Tae ខាំខ្ជាប់បបូរមាត់បិទវិញយ៉ាងលឿន ដោយសារតែវិសធ្លោះធ្លោយនិយាយអ្វីដែលមិនសមគួរ ប៉ុន្តែមនុស្សដូចជាគេដឹងតែកាត់ន័យយល់បានហើយ កុំឱ្យតែគេធ្វើឫកដូចមិនដឹង ។
« បងមិនដែលក្តិចទេ » Jungkook ចងចញ្ចើមក្រវីក្បាលតិចៗ លើកដៃខ្លួនឡើងហើយក៏ក្រវីតាមក្បាលធ្វើដូចជាមិនដឹងរឿង មិនយល់អ្វីពីន័យដែល Tae កំពុងខំបញ្ឆិតបញ្ឆៀងតវ៉ា ។
« តែលោកក៏ធ្វើបែបៗនិងដូចគ្នា »
« ធ្វើបែបណា?? » ស្របនិងប្រយោគគេក៏លោរមុខទៅរក នាយតូច ដោយមិនញញឹមពង្រាយមន្តស្នេហ៍ដាក់បន្ថែមពីលើ ភ្នែកក៏រវីសរវាមក្រវាសអោនចុះទៅមើលត្រង់បរិវេណទ្រូង នាយតូច ឆ្លាស់ចុះឆ្លាស់ឡើងនិងមុខគេ ពេលដែលគេដកដង្ហើមញាប់ៗបែបនេះទ្រូងគេក៏ពើកឡើងតាមដូចគ្នា ។
« កំ..កុំមកធ្វើមិនដឹង » Tae ប្រញាប់លើកដៃមកខ្ទប់ទ្រូងរបស់ខ្លួនវិញ ងើយមុខទៅប្រឈម.តតាំងជាមួយគេទាំងថ្ពាល់ក្រហមព្រឿងៗក្តៅមុខភាយៗដោយសារតែគេធ្វើបាបនិងឯង ។
« បើអូនដឹងក៏ប្រាប់មក » អ្នកកម្លោះ ញាក់ស្មាបន្តិច លោរមុខទៅកាន់តែកៀកដល់ថ្នាក់ចុងច្រមុះប៉ះទង្គិចនិងគ្នា បបូរមាត់ក៏ខ្វះតែបន្តិចទៀតគឺផ្អឹបប៉ះគ្នាហើយ ។
« ខ្ញុំមិនទាន់បានញ៉ំាអ្វីទេ ខ្ញុំឃ្លានហើយ » គ្រាន់តែឃើញគេផ្អៀងមុខប្រុងនិងប៉ះពាល់បបូរមាត់ខ្លួនភ្លាម នាយតូច ក៏ប្រញាប់លើកដៃទៅច្រានគេចេញ ទម្លាក់ខ្លួនចុះពីលើបង្គាន់ដៃនោះមកឈរឱ្យស្រួលបួលវិញ ។
YOU ARE READING
💗 ជំពប់ស្នេហ៍ 🔐
Romanceយើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft Kim Taehyung Author : AERA ROSAA (សៀម លីហ័ង) Date : 15/11/2020 📝 Cover by : Somavotey ♡︎