« មើល៎!! លែងទៅ » នាយតូច ចាប់ទាញដៃគេចេញពីចង្កេះចង់ក្រោកទៅអង្គុយឱ្យស្រួលវិញប៉ុន្តែគេមានបានទៅងាយលែងដូចយើងគិតឯណា អោបជាប់មិនឱ្យរើទៅណាបានផង ។ មិនត្រឹមតែប៉ុន្នឹងឡើយមើលទៅគេសំងំញញឹមអង្អែលសក់ខ្លួនទៅវិញទៅមកយ៉ាងទន់ភ្លន់មិនដឹងគិតដល់ណាដល់ណីហើយទេ ។
« នៅបែបនេះសិនហើយ » Jungkook បន្តឹងដៃអោប នាយតូច កាន់តែណែនសម្លឹងទៅមើលម្ចាស់ចិត្ត ម្ចាស់ថ្លើមដោយពោរពេញទៅដោយក្តីស្រឡាញ់ដកចិត្តមិនរួច ក្រសែភ្នែកដែលបង្កប់ទៅដោយអារម្មណ៍ជាច្រើនហួសនិងថ្លែងកំពុងតែធ្វើឱ្យ នាយតូច មុខក្រហមដោយសារតែអៀននិងគេ ។
« មិនធ្ងន់ទេឬក៏យ៉ាងមិច?? »
« ធ្ងន់តិចតួចបំផុត »
« Tae ត្រូវគ្នាវិញណា » កម្លោះសង្ហារ បន្តប្រយោគទាំងនៅរក្សាស្នាមញញឹមជាប់នៅលើផ្ទៃមុខ ក្រសោបកាន់រង្វង់មុខតូចស្រទន់ឱ្យបែរមករកខ្លួនវិញហើយក៏អើតមុខផ្អៀង.កទៅផ្អឹបបបូរមាត់ជាប់ជាមួយនិងសាច់បបូរមាត់ទន់ល្មើយកម្រើកបបូរមាត់ជញ្ជក់បឺតថ្នមៗ ខណៈដែលដៃក៏រវាមអង្អែលចង្កេះតូចទៅវិញទៅមកស្រាលៗ ។
« ហ្ហឹម!!! » សម្លេងប្រហើរៗស្រាលៗដែលប្រាប់ពីអារម្មណ៍ដ៏ស្រៀវស្រាលកំពុងតែឆេះឆួលឡើងដូចជារងើកភ្លើងដែលមានមនុស្សបក់ ។ រាងកាយមនុស្សពីរនាក់ខំប្រឹងរមួលចូលគ្នាយ៉ាងស្និតស្នាល បបូរមាត់ក៏ជញ្ជក់ច្បូតក្លែបបបូរមាត់ទន់ល្មើយរបស់គ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែមទឹកឃ្មុំឯណាក៏ប្រៀបមិនបានដែរ ។
មិនប៉ុន្នានផង កម្លោះសង្ហារ ក៏រមៀលខ្លួនក្រោកចេញពីខាងក្រោមបង្វែរកាយតូចច្រឡឹងទៅក្រោមទ្រូងរបស់ខ្លួនវិញ អោនទៅជញ្ជក់បបូរមាត់គេម្តងទៀតកុំឱ្យគេដាច់អារម្មណ៍ទាន់ ឥឡូវពិបាកលួងសុំណាស់ មិនមែនងាយៗឯណាទម្រាំប៉ះគេបាន ។
« អា៎!! » Tae ងើយ.កឡើងទៅលើបង្ហើរសម្លេងថ្ងូរចេញមកតិចៗ ពើតពើងខ្លួនឡើងផ្តល់ជាចំណីដល់អ្នកម្ខាងទៀតធ្វើឱ្យគេបានចិត្តជាខ្លាំង ។ Jungkook ចាប់ទាញកន្សែងរបស់គេចេញវិញដោយមិនស្រណោះស្រណោក អោនទៅជ្រុបមុខនិងចន្លោះ.កក្រអូបឈ្ងុបឈ្ងប់ផ្អឹបបូរមាត់ថើបលាន់ឡើង ជុប៎ៗៗ ខណៈដែលស្នាមជាំតូចៗក៏លេចត្រដាងឡើងមកកាន់តែច្បាស់ម្តងទៀត ។
YOU ARE READING
💗 ជំពប់ស្នេហ៍ 🔐
Romanceយើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft Kim Taehyung Author : AERA ROSAA (សៀម លីហ័ង) Date : 15/11/2020 📝 Cover by : Somavotey ♡︎