EP41 : អូនស្រឡាញ់បង Jeon Jungkook

5.8K 422 19
                                    

    នៅពេលដែលអ្នកកម្លោះបានធូរស្រាកស្រាន្តពីថ្នាំសម្រើបខ្លះ គេក៏ចាប់ផ្តើមស្វាងចែសដូចគេជះទឹកកណ្តាលមុខតែម្តង ។ ព្រះអើយ!!!! នេះគេមិនបាននៅជាមួយ Tae ទេហ្ហេស?? ហេតុអីក៏ជានាងទៅវិញ?? គេចាំច្បាស់ណាស់ថាមនុស្សដែលគេបំបោសអង្អែលថ្នាក់ថ្នមជា Tae ហើយនេះជាស្អីទៅ??

« ហេតុអីក៏ជាងនាងហ្ហាស?? ឯណា Tae?? » Jungkook សកដៃទៅចាប់ច្របាច់.កដៃនាងទាំងលាយឡំជាមួយនិងកំហឹងក្រេវក្រោធជាខ្លាំង បើតាមចិត្តខឹងគេចង់តែយកកាំភ្លើងមកបាញ់បំបែកក្បាលនាងចោលឱ្យបាត់ៗទេ តែគេលើកដៃមិនរួច គេមិនទម្លាប់ធ្វើបានមនុស្សស្រីនោះទេ ។

« បងបានធ្វើវាជាមួយខ្ញុំ បងសួររកអាខ្ទើយនោះធ្វើអី?? »

« Jessie!!!! » អ្នកកម្លោះឧទានហៅឈ្មោះឈ្មោះនាងមួយទំហឹង បាតដៃមាំធំក៏យាលើកឡើងវិសនិងវាត់នាងចំថ្ពាល់មួយដៃទៅហើយ តែគេក៏បញ្ឆឹតទម្លាក់ដៃទៅដំតុមួយដៃយ៉ាងខ្លាំង ។

« កុំហៅ Tae បែបនោះទៀត ខ្ញុំប្រាប់នាងថាកុំ កុំឱ្យខ្ញុំឮវាម្តងទៀតឱ្យសោះ » Jessie លេបទឹកមាត់ក្អឹកៗសម្លឹងមុខសង្ហាររបស់គេទាំងលាយឡំជាមួយនិងភាពភ័យខ្លាចតិចតួច ។ ព្រោះតែការគម្រាមយ៉ាងកំណាច គេមិនដូច Jungkook ដែលនៅជាមួយ Tae ទាល់តែសោះ នេះដូចជាមនុស្សផ្សេង ផ្សេងដាច់ស្រឡះតែម្តង ។

« ខ្ញុំដឹងថានេះជាលើកដំបូងរបស់នាងតែនាងទេដែលជាអ្នកដាក់ថ្នាំឱ្យខ្ញុំ ដូច្នេះនាងត្រូវលេបថ្នាំការពារ បើនាងមិនលេបថ្នាំការពារហើយក៏ធ្លោយមានកូន ខ្ញុំមិនទទួលខុសត្រូវលើកូននាងទេ គឺមិនជាដាច់ខាត »

« Jung... »

« កុំហៅខ្ញុំដោយសព្វនាមបែបនេះ នាងគ្មានសិទ្ធទេត្រូវចាំ » Jungkook រើសយកសម្លៀកបំពាក់មកស្លៀកពាក់វិញដោយកាយវិការប្រញាប់ប្រញាល ព្រោះតែគេមិនចង់នៅជិតនាងយូរជាងនេះទៀតនោះទេ គេត្រូវប្រញាប់ទៅរក Tae ។

« ប៉ុន្តែលោកក៏បានធ្វើរឿងនោះជាមួយខ្ញុំរួចហើយ »

« ដោយសារតែអ្វី?? បើនាងមិនដាក់ថ្នាំខ្ញុំ ហើយកុំតែខ្ញុំច្រឡំថានាងជា Tae ទេ បើខ្ញុំដឹងថាជានាងខ្ញុំមិនប៉ះទេ »

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now