មេឃរាងបាក់ងងឹតចុះទៅម្តងបន្តិចៗ ត្របកភ្នែកតូចស្តើងដែលបិទសម្រាកអស់ពេលជាយូរក៏ចាប់ផ្តើមកម្រើករំកិលបើកឡើងយឺតៗ ប្រអប់ដៃតូចស្រឡូនក៏លើកឡើងមកទន្ទឹមនិងត្របកភ្នែកញីត្រដុសចុះឡើងៗហើយក៏ស្ងាបដោយសារតែនៅល្វើយមិនទាន់បាត់នៅឡើយ ។ នាយតូច បើកភ្នែកព្រឹមៗមើលអ្វីដែលនៅជុំវិញខ្លួន ហើយក៏ដឹងដល់ភ្លាមថាមានមនុស្សកំពុងគេងអោបខ្លួនពីក្រោយមិនបាច់ទាយក៏ដឹងរួចហើយថាជាអ្នកណា ។
Tae ខំរើខ្លួនចេញពីរង្វង់ដៃគេតិចៗលើកដៃគេដកចេញពីចង្កេះដើម្បីឱ្យខ្លួនស្រួលក្រោកចេញដោយមិនចាំបាច់រំខានដំណេករបស់គេ តែរើចេញមិនទាន់បានអ្វីស្រួលបួលងផង គេក៏ទាញមកវិញអោបជាប់ក្នុងដៃមិនលែងសោះ ។
« លែងទៅ ខ្ញុំទៅងូចទឹក » នាយតូច ឈប់រើហើយក៏ប្តូរជានិយាយទៅកាន់គេតិចៗដកដង្ហើមធំចេញមកហាក់ដូចជាធុញថប់ធុញទ្រាន់ខ្លាំងណាស់ ។
« កើតអ្វីទៀតហើយ?? និយាយជាមួយបងមិនពិរោះស្តាប់សោះ » អ្នកកម្លោះ អើតមុខទៅថើបថ្ពាល់ក្រពុំមួយខ្សឺតអោនមុខទៅត្រដុសញីត្រង់ស្មាក្រអូបស.ខ្ចីទៅវិញទៅមកស្រាលៗ ។
« ខ្ញុំទៅងូចទឹក »
« មិនទាន់បាត់ខឹងបងទៀតឬ?? » Jungkook ច្រត់កែងដៃឡើងដើម្បីស្រួលនិយាយគ្នាជាមួយអ្នកម្ខាងទៀត សកដៃទៅបង្វែរគេឱ្យបែរមកនិយាយគ្នាចំៗ ។
« លែងទៅបានទេ? »
« និយាយជាមួយបងឱ្យដឹងរឿងសិន » អ្នកម្លោះ លូកដៃទៅទៅដាក់ឃាំងគេជាប់ក្រោមទ្រូង ចងចញ្ចើមចូលគ្នាឈ្ងោកមុខចុះទៅសម្លឹងមុខគេកុំឱ្យគេគេចងាកទៅខាងណាខាងណីទៀត ។
« ខ្ញុំគ្មានកម្លាំងឈ្លោះជាមួយទេ »
« បងមិនបានឈ្លោះ ហើយក៏មិនចង់ឈ្លោះបងគ្រាន់តែចង់និយាយជាមួយអូនឱ្យដឹងរឿង »
« និយាយអ្វីទៀត?? បើពួកយើងក៏ដាច់គ្នារួចហើយមិនអញ្ចឹង? លោកទេដែលជាអ្នកនិយាយមកខ្លួនឯងមានចាំឬអត់?? »
« តែពេលនោះអូនមិនបានព្រម »
« ឥឡូវក៏ព្រមហើយ »
« អូនមិនបានឈប់ស្រឡាញ់បង អូនគ្រាន់តែនៅខឹងបង » អ្នកកម្លោះ នៅតែប្រកែកតវ៉ាទោះជាម្ចាស់សាមីខ្លួនគេម្ខាងទៀតខំនិយាយយ៉ាងមិចក៏គេនៅតែប្រកាន់ផ្នត់គំនិតថា នាយតូច គ្រាន់តែខឹងមិនបានឈប់ស្រឡាញ់គេឡើយ ។
YOU ARE READING
💗 ជំពប់ស្នេហ៍ 🔐
Romanceយើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft Kim Taehyung Author : AERA ROSAA (សៀម លីហ័ង) Date : 15/11/2020 📝 Cover by : Somavotey ♡︎