EP57 : គ្រប់យ៉ាងបានសម្រេច

4.7K 354 11
                                    

( សង្ឃឹមថាគ្មានរឿងអ្វីកើតឡើងទៅចុះ ) គេតែងតែក្រើនរំលឹកខ្លួនឯងនៅក្នុងចិត្តម្តងហើយម្តងទៀតមិនឈប់ឈរ ថានឹងគ្មានរឿងអ្វីកើតឡើងនោះទេ ប៉ុន្តែគេនៅតែនឹកភ័យមិនបាត់ ទោះជាគេបានទទួលនូវពាក្យលួងលោមពីសង្សារជាទីស្រឡាញ់រួចហើយក៏ពិតមែន តែគេនៅតែកង្វល់មិនឈប់ ។ ពេលនេះពួកគេកំពុងតែនៅលើដងផ្លូវធ្វើដំណើរទៅកម្មវិធីជប់លៀងនោះ Tae ក្រវីក្បាលបណ្តេញការគិតដែលគ្មានបានការចោល ព្រោះកាន់តែគិតគេកាន់តែភ័យ ដៃតូចស្រឡូនទាំងគូក៏លូកទៅអោបចង្កេះអ្នកកម្លោះពីក្រោយផ្តេកក្បាលទៅផ្អឹបនិងខ្នងគេបើកភ្នែកសម្លឹងមើលឆ្វេងស្តាំដើម្បីឱ្យធូរស្បើយក្នុងចិត្តខ្លះ ។

« អូនកើតអីឬអត់?? ឬក៏មិនចង់ទៅ?? » កម្លោះសង្ហារដែលមាននាមជាសង្សារក៏ប្រញាប់បើកកញ្ចក់មួកសុវត្ថិភាពចេញ សកដៃទៅក្តោបកាប់ដៃតូចៗពីលើដោយមិនភ្លេចអង្អែលថ្នមៗថើរៗ ។

« អត់ទេៗ អូនចង់ទៅណាស់ »

« ឈប់គិតពីរឿងនោះទៅ វាគ្មានអ្វីកើតឡើងទេជឿបងណា » គេដឹងថា Tae របស់គេច្បាស់ជានៅគិតខ្វល់ខ្វាយពីរឿងបែកស៊ុមរូបថតរបស់ពួកគេមិនទាន់បាត់នោះទេ គេនៅតែនឹកបារម្ភ ភ័យព្រួយមិនបាត់សោះ ឃើញបែបនេះ Jungkook ក៏មិនស្រណុលចិត្តជាមួយដែរ ។

« អឹម!! » Tae ងក់ក្បាលក្រហឹមដើម.កតបទៅវិញតិចៗ វិនាទីបន្ទាប់ពួកគេក៏ស្ងាត់មាត់រៀងខ្លួន ប៉ុន្តែដៃ Jungkook គឺនៅតែក្រសោបដៃ Tae ជាប់រហូត ហាក់ដូចជាកំពុងតែផ្តល់ភាពកក់ក្តៅទៅកាន់ម្ចាស់ចិត្ត បំណងថានាំគេមកឱ្យបានសប្បាយនឹងគេនឹងឯង ប៉ុន្តែបើគេបែបនេះដដែល សុខចិត្តនៅ Condo ជាមួយគ្នាតែពីរនាក់វិញក៏ល្អ ។

                      ៚ ង៉ឺត ៚

    មិនយូរប៉ុន្នានពួកគេទាំងពីរក៏ធ្វើដំណើរមកដល់គោលដៅ មិនទាន់និងបានចុះពីលើម៉ូតូស្រួលបួល កំពូលមិត្តទាំងពីរក៏ស្រែកហៅពួកគេពីចម្ងាយតែម្តង មិនប្រាប់ក៏ដឹងថាពួកគេនឹករលឹកខ្លាំងប៉ុណ្ណា បើគ្រាន់តែឮដំណឹងថាមិត្តមកវិញ ពួកគេចង់តែទៅលេងទេ ប៉ុន្តែ Jungkook បានហាមប្រាមមិនឱ្យទៅទេ និយាយអញ្ចឹងចេះភ្លេចខឹងទៅកើត ។

💗 ជំពប់ស្នេហ៍ 🔐Où les histoires vivent. Découvrez maintenant