EP17 : ចាំមើលគេយកមុខទៅទុកនៅឯណា

8.6K 454 22
                                    

ជំហានជើងបោះទៅមុខរបស់នាយតូចរូបស្រស់ដែលកំពុងតែដើរសម្តៅទៅបន្ទប់ទឹក ព្រោះគេចង់លុបលាងមុខទើបដេញ Jungkook ឱ្យឡើងទៅលើថ្នាក់មុន មិនព្រមឱ្យគេមកជាមួយនោះទេ ។ Tae ដោះវែនតាដាក់ចុះទៅក្បែរដៃបន្តិចដើម្បីឱ្យស្រួលរក ក្បង់ទឹកយកមកលុបមុខតិចៗ គ្រាន់និងបានស្រឡះមុខស្រឡះមាត់បន្តិច ព្រោះគេដូចជាវិលមុខៗមិចមិនដឹង តែគេមិនបានប្រាប់អ្នកណានោះទេ ព្រោះគិតថាមិនអី ។

៚ ក្រឹក ៚

ត្រចៀកវាងវៃស្រាប់តែស្តាប់បានសម្លេងបិទទ្វារបន្ទប់ទឹកព្រោះតែពេលគេដើរចូលមកគឺគ្មានមនុស្សនោះទេ ដោយសារតែសិស្សចូលរៀនអស់ទៅហើយ ។ Tae សកដៃទៅចាប់វែនតាយកមកពាក់ដើម្បីមើលថាអ្នកណាកំពុងតែដើរចូលមក ។

« Yumafi?? » Tae ឧទានឡើងតិចៗ ប្រញាប់ឈានជើងថយទៅក្រោយនៅពេលដែលឃើញមនុស្សប្រុសប្លែកមុខមាឌធំៗពីរនាក់កំពុងតែដើរចូលមកតាមនាងពីក្រោយដែរ នាងចង់ធ្វើអ្វី?? នាងនាំពួកគេមកធ្វេីអី??

« ហុឹស!!! » Yumafi សើចដើម.កហុឹសៗចេញមក សម្លឹងសម្លក់នាយតូចរូបស្រស់សឹងតែជ្រុះគ្រាប់ភ្នែក មិនបាច់និយាយក៏ក្រសែភ្នែកនាងបង្ហាញច្បាស់ណាស់ថានាងស្អប់ Tae កម្រិតណា ។

« ចេញទៅខ្ញុំទៅថ្នាក់ » Tae បន្លឺឡើងទាំងធ្វើមុខមាំដាក់នាង សម្លឹងមើលពីរនាក់ទៀតបែបប្រាប់ពួកគេឱ្យបើកផ្លូវឱ្យខ្លួនតែពួកគេមិនបានថយទៅណាសូម្បីតែមួយជំហាន ។

« ចង់គេចទៅណា? ឯងត្រូវជួបមេរៀនខ្លះទើបបាន ស្មានតែយើងមិនដឹងពីគំនិតអាក្រក់របស់ឯងមែនទេ?? ប្រឹងធ្វើខ្លួនឯងទាក់ទាញចំណាប់អារម្មណ៍ពី Jung ហុឹស!!! ចង់ដណ្តើម Jung ពីយើង ឯងគិតថា Jung និងស្រឡាញ់ឯងមែនទេ?? នៅពេលដែលគេបានខ្លួនឯងគេច្បាស់ជាទាត់ក្បាលឯងចោលដូចតែស្រីមុនៗចឹង »

« នាងនិយាយពីស្អី?? ដណ្តើមស្អី?? ទាក់ទាញចំណាប់អារម្មណ៍ស្អីរបស់នាង? ចេញទៅខ្ញុំទៅថ្នាក់...អូយ!!! ឱ្យវែនតាខ្ញុំមកវិញ » Tae ចងចញ្ចើមសម្លឹងមុខនាងទាំងចម្ងល់ គេដូចជាមិនបានធ្វើអ្វីនោះទេ ហេតុអីនាងមកចោទប្រកាន់ខ្លួនស្រស់ៗបែបនេះ?? គេមិនដឹងអ្វីផងចេះមកចោទគេទៅរួច ។ នាយតូច លើកដៃរុញទ្រូងមនុស្សប្រុសមាឌធំប្លែកមុខពីរនាក់ដែលឈរពាំងផ្លូវគេចេញខ្លាំងៗ តែគេមិនព្រមចេញទាល់តែសោះ ហើយពួកគេថែមទាំងទាញវែនតាខ្លួនចេញទៀតផង ។

💗 ជំពប់ស្នេហ៍ 🔐Dove le storie prendono vita. Scoprilo ora