បន្ទាប់ពីចំណាយពេលចរចារគ្នានៅក្នុងបន្ទប់អស់ពេលជាយូរពួកគេទាំងពីរក៏ចុះមកខាងក្រោមដើម្បីរៀបចំស្រស់ស្រូបអាហារជុំគ្នាជាមួយគ្រួសារ ។ ក្រោយពីការញាំអាហារបានបញ្ចប់ Jungkook ក៏បានសុំអនុញ្ញាតិម៉ាក់របស់នាយតូចដើម្បីនាំគេទៅដើរលេងជាមួយគ្នា ហើយគាត់ក៏មិនបានប្រកែកមានតែប្រាប់ឱ្យដើរលេងឱ្យសប្បាយ និងបានផ្តែផ្តាំប្រាប់គេឱ្យជិះឱ្យស្រួលបួលតែប៉ុន្នឹង ។ តាមដងផ្លូវដែលមានម៉ូតូជិះឆ្វែងឆ្វាត់នៅក្នុងចំណោមនោះក៏មានម៉ូតូសេរីទំនើបមួយគ្រឿងដែលកំពុងតែជិះជាមួយគេជាមួយឯងដូចគ្នា ។
នាយតូចរូបស្រស់អង្គុយអោបចង្កេះអ្នកកម្លោះពីក្រោយជាប់ ដៃគេម្ខាងត្រូវបាន Jungkook ក្រសោបកាន់ហើយក៏ឆ្លៀតអង្អែលថ្នមៗទៀតផង គេបន្តបើកបរដោយល្បឿនយឺតល្មម ព្រោះមើលទៅ Tae ចូលចិត្តបរិយាកាសបែបនេះណាស់ មើលចុះកូនខ្លាតូចញញឹមមិនឈប់ទេ ។ នៅពេលដែលប្រទះភ្នែកនិងកន្លែងមួយដែលអាចឱ្យពួកគេចតម៉ូតូនិងរកកន្លែងអង្គុយបាន Jungkook ក៏ជិះម៉ូតូអែបកៀនសិន វាយជំទល់ម៉ូតូផ្អៀងចុះបន្តិចដើម្បីឱ្យសង្សារបណ្តូលចិត្តងាយស្រួលចុះ បើមិនធ្វើបែបនេះទេមានតែបីគេចុះពីលើម៉ូតូតែប៉ុណ្ណោះ ។
« នៅទីនេះស្អាតណាស់ » Tae បន្លឺឡើងទាំងញញឹមស្រស់ដាក់ដៃទៅលើបង្គាន់ដៃហើយក៏បិទភ្នែកស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធដែលអាចធ្វើឱ្យគេភ្លេចអស់ទុក្ខកង្វល់រលីងតែម្តង ។
« នៅចាញ់អូនទេ »
« អ៊ែក!!! »
« មើលអូនធ្វើចុះ ប៉ុន្នានថ្ងៃនេះអូនក្បាលខូចណាស់ បងគួរប្រដៅអូនយ៉ាងមិចទើបល្អទៅ?? » អ្នកកម្លោះដើរមកឈរពីក្រោយនាយតូចហើយក៏ក្រសោបអោបគេជាប់ផ្អឹបនិងផែនទ្រូង អើតមុខទៅដាក់លើស្មាគេហើយក៏ឆ្លៀតថើបថ្ពាល់ក្រពុំទាក់ទាញថែមមួយខ្សឺតទៀត ។
« នៅកណ្តាលវាលបងចេះមកថើបអូនកើតដែរ លែងអូនគេមើលច្រើនណាស់ » នាយតូចក្តិចដៃគេបន្តិច ព្រោះគេច្រឡើចខូចមកអោបរិទ្ធខ្លួនកណ្តាលវាល មិនខ្មាសភ្នែកអ្នកណាអ្វីបន្តិចសោះ អស់វាចាជាមួយគេតែម្តង ។
YOU ARE READING
💗 ជំពប់ស្នេហ៍ 🔐
Romanceយើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft Kim Taehyung Author : AERA ROSAA (សៀម លីហ័ង) Date : 15/11/2020 📝 Cover by : Somavotey ♡︎