ព្រឹកព្រលឹមស្រាងៗព្រះអាទិត្យដែលបានឈប់សម្រាកក៏បានរះឡើងដាស់មនុស្សទាំងពួងឱ្យភ្ញាក់ក្រោកពីដំណេកឱ្យទាន់ពេលវេលាកំណត់ ។ ជំហានជើងរបស់មនុស្សប្រុសរូបសង្ហារមិនចាញ់តារាដែលកំពុងតែស្ថិតនៅក្នុងសម្លៀកបំពាក់អ្នកជំងឺកំពុងតែបោះដើរសម្តៅទៅមុខយ៉ាងលឿន ហើយគោលដៅដែលគេកំពុងតែឆ្ពោះទៅនោះគឺបន្ទប់ VIP ដែលមានតែមួយគត់នៅក្នុងមន្ទីរពេទ្យនេះ អ្នកជំងឺដែលនៅខាងក្នុងប្រហែលជាវិសេសវិសាលណាស់ហើយតាមមើល ។
៚ ក្រាក ៚
ស្នាមញញឹមបានលេចឡើងនៅលើរង្វង់មុខសង្ហារប៉ុន្តែទាស់ត្រង់ថ្ងៃនេះមុខគេមិនសូវជាស្រស់បស់ ដោយសារតែកាលពីយប់មិញគេចំណាយទន់បរិចាកឈាមឱ្យទៅមនុស្សដែលគេស្រឡាញ់មិនចេះតិច គឺច្រើនដល់ថ្នាក់គេសន្លប់ឯណោះ ។ នៅពេលដែលគេឃើញ Tae គេងនៅលើគ្រែយ៉ាងស្កប់ស្កល់ គេផុតគ្រោះថ្នាក់ហើយ គេអស់អីហើយ ។
« Tae » Fega បន្លឺឡើងតិចៗសឹងតែស្តាប់មិនឮ សំនៀងពិរោះរណ្តំដូចជាតន្ត្រីក៏បង្ហើរបង្ហើបហៅឈ្មោះនាយតូចយ៉ាងទន់ភ្លន់ ។ ខណៈនិងជំហានជើងក៏កំពុងតែឈានដើរចូលទៅជិតអ្នកដែលកំពុងសន្លប់យឺតៗ ហើយក៏ដាក់ខ្លួនអង្គុយនៅលើកៅអី លូកដៃទៅក្រសោបកាន់ដៃតូចស្រឡូនថ្នមៗ ដោយមិនហ៊ានធ្វើអ្វីផ្តេសផ្តាសលើសនេះនោះទេ សូម្បីតែថើបដៃក៏គេមិនហ៊ានដែរ បើម្ចាស់សាមីខ្លួនគេមិនទាន់អនុញ្ញាតិ ។
« Tae អស់អីហើយ » នាយលើកដៃដែលនៅទំនេរទៅអង្អែលសក់ទន់រលោងរបស់ Tae ស្រាលៗក្នុងបំណងមិនចង់បង្ករការរំខានដល់ដំណេករបស់គេ ។ ពេលនេះគេអស់អីហើយក៏ពិតមែន តែគេនៅតែមិនអាចដកដង្ហើមបានដោយខ្លួនឯងនៅឡើយ គឺនៅត្រូវការជំនួយចងភ្ជាប់ច្រមុះនិងមាត់របស់គេទេ ។
មួុយសន្ទុះក្រោយមក Fega នៅតែអង្គុយកាន់ដៃ Tae ជាប់រហូត មិនទាន់ក្រោកទៅណានោះទេ ចំណែកឯមិត្តភក្តិដែលថាមកកំដរការពីយប់មិញគឺនៅគេងលើគ្រែនៅជ្រុងម្ខាងនៃបន្ទប់មិនទាន់ក្រោកទេ ប្រហែលយប់មិញពួកគេនៅស្រវឹងមិនទាន់ស្វាងហើយមើលទៅ ។
៚ ក្រាក ៚
សម្លេងទ្វាររបើកក៏បានបន្លឺឡើងជាលើកទី 2 សម្លេងមួុយនេះបានទាក់ទាញចំណាប់អារម្មណ៍ Fega ឱ្យងាកទៅមើល ដោយការចង់ដឹងចង់ឮជាខ្លាំងថាអ្នកណាជាអ្នកបើកទ្វារចូលមក ។ គេម្នាក់នោះគ្មានអ្នកណាក្រៅពី...
STAI LEGGENDO
💗 ជំពប់ស្នេហ៍ 🔐
Storie d'amoreយើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft Kim Taehyung Author : AERA ROSAA (សៀម លីហ័ង) Date : 15/11/2020 📝 Cover by : Somavotey ♡︎