« អា Daehyun » កម្លោះសង្ហារ គំហកឡើងមួយទំហឹង ដាក់ នាយតូច ចុះពីលើដៃវិញដោយមិនភ្លេចញាក់ភ្នែកហៅ Jimin ឱ្យមកយកគេថយឱ្យឆ្ងាយពីទីនេះ Tae ខំតោងដៃគេជាប់ក្រវីក្បាលរហូតបំណងចង់ប្រាប់គេកុំឱ្យធ្វើអ្វីតែមើលទៅដូចជាមិនបានផលទេ ។ គេបោះជំហានដើរមកឈរទល់ចំពីមុខ Daehyun ម្តងទៀត មនុស្សចិត្តក្តៅដូចភ្លើងដូចជាគេមិនដែលចេះទុកគុំឱ្យយូរឡើយ គេខឹងពេលនេះគេនិងចាត់ការពេលនេះតែម្តង ។
« ឯងគិតថាឯងនិងវាយយើងបានមែនទេ?? » Daehyun លើកចញ្ចើមម្ខាងឌឺដងគេបន្ត និយាយជាមួយគេខ្សឹបៗល្មមអាចស្តាប់ឮបានតែពីរនាក់ ខណៈដែលអ្នកផ្សេងកំពុងតែឈរមើលពួកគេគ្រប់គ្នា ។
« យើងមិនគិតទេ តែយើងនិងធ្វើ ដឹប* » បញ្ចប់ប្រយោគកណ្តាប់ដៃរបស់គេក៏ហោះទៅបុកចំគុម្ពថ្ពាល់របស់អ្នកម្ខាងទៀតភ្លាម មួយដៃកម្លាំងមិនចេះតិចរបសគេក៏ធ្វើឱ្យភាគីម្ខាងទៀតទ្រេតខ្លួនតាមដែរ ។
« ហ៉ឹស!! » Daehyun យកម្រាមដៃទៅជូតឈាមនៅគែមមាត់ចេញបន្តិច ងាកមុខទៅមើលគេវិញហើយក៏ស្ទុះយាដៃទៅដាល់គេវិញ ប៉ុន្តែលើកនេះខកបន្តិចហើយគេគេចបានលឿនជាង ។
« បែកយូរហើយឯងនៅតែអន់ដដែល » Jungkook បន្លឺឡើងទាំងញញឹមចុងមាត់ចម្អកគេ លើកដៃទៅក្រវាសអាវឌឺទៅគេវិញមិនឱ្យចាញ់គ្នាឡើយ ចង់បានបែបណាម៉ូដណាក៏ខ្លួនអាចកំដរបានដែរ ។
« ឯង!!! » គ្រាន់តែដៃស្រវាចាប់បានបាល់នៅជិតខ្លួនភ្លាម Daehyun ក៏គប់វាទៅ Jungkook ឆ្លៀតពេលដែលគេលើកដៃរង ខ្លួនក៏លើកជើងធាក់ចំគែមចង្កេះគេធ្វើឱ្យគេភ្លាត់ជំហរច្រត់ជង្គង់ម្ខាងចុះភ្លាមតែម្តង ។
« អាអន់ »
« អន់ហ្ហេស?? »
« ឈប់ទៅ!!! Jung បងយ៉ាងមិចហើយ? អូនប្រាប់បងថាមិនឱ្យបង្ករឿងហេតុអ្វីបងមិនស្តាប់អូន?? » គ្រាន់តែឃើញថា Daehyun រកចូលទៅថែម Tae ក៏ស្រែកកាត់ឡើងភ្លាម ប្រញាប់រត់ទៅមើលសង្សារទាំងជើងនៅឈឺ តែបើគេបែបនេះហើយខ្លួនមិនបានទៅមើលឱ្យប្រាកដចិត្តគឺមិនបានទេ ។
« បងមិនបានកើតអ្វីទេ » អ្នកកម្លោះ ក្រវីក្បាលប្រកែក ហើយក៏ទប់ខ្លួនក្រោកឈរ មួយជើងរបស់គេមានទៅស្រាលអីប៉ុន្តែខ្លួនក៏ថយទាន់ពេលបន្តិចដែរ ទើបត្រូវមិនសូវខ្លាំងហើយចំគែមចង្កេះតិចតួច ។
ESTÁS LEYENDO
💗 ជំពប់ស្នេហ៍ 🔐
Romanceយើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft Kim Taehyung Author : AERA ROSAA (សៀម លីហ័ង) Date : 15/11/2020 📝 Cover by : Somavotey ♡︎