EP8 : កុំមករញ៉េរញ៉ៃជាមួយយើង

8.2K 505 6
                                    

« ហាយឈីស » សម្លេងកណ្តាស់របស់នាយតូចរូបស្រស់ដែលកំពុងតែក្តៅខ្លួនព្រោះតែត្រូវទឹកសំណើមកាលពីយប់មិញ ប៉ុន្នឹងល្មមគេឈឺហើយ ដោយសារតែពេញមួយយប់គេគេងហាលខ្យល់ហាលភ្លៀងទៅហើយ ។

    Tae ចងចញ្ចើមធ្វើមុខម៉ីងម៉ំាងៗបន្តិចនៅពេលដែលសិស្សគ្រប់គ្នាដែលកំពុងតែនៅក្នុងថ្នាក់ស្រាប់តែងាកមកមើលគេគ្រប់គ្នាហើយក្នុងនោះក៏មាន Jungkook ម្នាក់ដែរ ។

    ដោយសារតែខ្ជិលចាប់អារម្មណ៍ច្រើននាយតូចក៏ឈានជើងដើរចូលបម្រុងនិងទៅអង្គុយក្នុងតុ តែ Jungkook ក៏ទម្លាក់កាតាបមកមួយទំហឹងបែបមិនចង់ឱ្យគេអង្គុយជាមួយនោះទេ ។

« ចេញ » ពាក្យនិងទៀតហើយ កាលពីយប់មិញគេដេញខ្លួនចេញពីក្នុងបន្ទប់ម្តងហើយ ឥឡូវគេចង់ដេញមិនឱ្យអង្គុយជាមួយទៀត ។ Tae ព្រិចភ្នែកតិចៗដើម្បីទប់ទឹកភ្នែកមិនឱ្យហូរចុះមករួចទើបក្រឡេកមុខឆ្វេងស្តាំដើម្បីរកមើលកន្លែងអង្គុយវិញ ។

« Tae អាចអង្គុយនៅទីនេះបាន » នាយតូចងាកមុខមកមើលប្រភពសម្លេងដែលអង្គុយតុនៅពីមុខរបស់ Jungkook ទើបគេភ្ញាក់ព្រើតភ្លាមៗតែម្តង ប្រុសម្នាក់នេះរៀននៅទីនេះដែរ?? មុននេះគេមិនបានចាប់អារម្មណ៍ទេថាប្រុសដែលនិយាយជាមួយខ្លួននៅខាងក្រោមអម្បាញ់មិញ ឥឡូវកំពុងតែនៅទីនេះ ។

« លោក?? រៀននៅថ្នាក់នេះដែលមែនទេ?? » Tae ញញឹមដាក់គេបន្តិចបែបគួរសម មិនទាន់ហ៊ានដាក់ខ្លួនអង្គុយក្បែរគេនោះទេ ព្រោរាងខ្លាចចិត្តគេ ហើយម្យ៉ាងពួកគេមិនទាន់ស្គាល់គ្នាបានច្បាស់នោះទេ ។

« អឹម!! ខ្ញុំទើបតែផ្ទេរមកព្រឹកនេះទេ បើមិនស្អប់ខ្ពើមខ្ញុំពួកយើងអាចធ្វើជាមិត្តនិងគ្នាបានទេ?? » Fega សកដៃហុចទៅនាយតូចព្រមជាមួយនិងស្នាមញញឹមជាប់ ដំបូង Tae ក៏រាងអេះអុញមិនហ៊ានចាប់ដៃជាមួយគេនោះទេ តែដោយសារខ្លាចចិត្ត ទើបគេហ៊ានតបវិញ...

« បា...បាទ..រីករាយណាស់ដែលបានស្គាល់ » Tae សកដៃទៅចាប់ដៃជាមួយគេបន្តិចរួចក៏ប្រញាប់ដកចេញវិញយ៉ាងលឿន របៀបមនុស្សខ្លាចៗអីបែបនិង ។

« អង្គុយទីនេះហើយ » Tae ដាក់កាតាបចុះទៅលើតុនោះយឺតៗ តែមិនទាន់ហ៊ានដាក់ខ្លួនអង្គុយនោះទេ ។

💗 ជំពប់ស្នេហ៍ 🔐Où les histoires vivent. Découvrez maintenant