EP12 : មកនាំឯងទៅវិញ

9.5K 516 5
                                    

បន្ទាប់ពីចាកចេញពីក្នុងបន្ទប់ទឹក នាយតូចក៏ភាំងៗ ភ្លឹកៗដូចមនុស្សគ្មានព្រលឹងព្រលះនៅនិងខ្លួន ព្រោះតែគេនៅឆ្ងល់និងទង្វើដែល Jungkook ធ្វើដាក់គេមិនទាន់បាត់នោះទេ ។ គេចង់បានអ្វីឱ្យប្រកដទៅ?? ហេតុអីក៏ចាំបាច់ហាមប្រាមខ្លួនមិនឱ្យទៅស្និតស្នាលនិងអ្នកដទៃ?? ប៉ុន្តែគេវិញបែរជាទៅអង្គុយសាសងជាមួយមនុស្សស្រីធ្វើមិនដឹង ។ Tae បិទភ្នែកក្រវីក្បាលបន្តិច ធ្វើដូចជាមិនឃើញរឿងដែលគេមិនចង់ឃើញ ។ រួចទើបដើរចូលទៅក្នុងបន្ទប់ដើម្បីទៅនិយាយជាមួយនាយកសាលារឿងដូរបន្ទប់ស្នាក់

ក្រោយពេលដែលបានសុំអនុញ្ញាតិគាត់បានហើយរួចរាល់ Tae ក៏បានដើរឡើងទៅខាងលើថ្នាក់រួចនិយាយប្រាប់ Fega ពីរឿងនេះ គេក៏មិនបានប្រកែកមានតែស្វាគមន៍គ្រប់ពេលនេះឯង ។

« អញ្ចឹងនៅពេលចេញទៅផ្ទះចាំខ្ញុំយកឥវ៉ាន់ទៅណា » Tae និយាយជាមួយគេទាំងញញឹមជាប់ មិននឹកស្មានទាល់តែសោះថាគេជាមនុស្សចិត្តល្អថ្នាក់នេះ ទើបតែស្គាល់គ្នាប៉ុន្នានថ្ងៃគេក៏អនុញ្ញាតិឱ្យខ្លួនសម្រាកជាមួយទៅហើយ ។

« ឱ្យខ្ញុំជួយយកឬអត់?? » Fega លើកចញ្ចើមម្ខាងនិយាយជាមួយគេ ទោះជាខ្លួនចង់ជួយ តែក៏មិនសូវហ៊ានព្រោះខ្លាចថាទើបនិងស្គាល់គ្នាតែស្និតស្នាលអីបែបនិង មាត់មនុស្សសម័យនេះចេះតែនិយាយឱ្យបានរួចពីមាត់ មិនចេះគិតគូរមុខក្រោយ ឬក៏ចាំដឹងអ្វីច្បាស់នោះទេ ។

« មិនអីទេ!! ឥវ៉ាន់ខ្ញុំមានតែបន្តិចតែប៉ុណ្ណោះ មិនបាច់រំខាន Fe ពេកទេ គ្រាន់តែរឿងបន្ទប់ខ្ញុំក្រែងចិត្តសឹងស្លាប់ទៅហើយ » នាយតូច ក្រវីក្បាលប្រកែកតិចៗ និយាយត្រង់ខ្លួនក្រែងចិត្ត Fega ណាស់ រកអ្វីមកអរគុណគេមិនត្រូវទេ ។

« ក្រែងយើងជាមិត្តនិងគ្នាមិនអញ្ចឹង?? ប៉ុន្នឹងមិនហៅថារំខានទេក្មេងល្ងឺ » Fega លើកដៃទៅញីសក់គេលេងបន្តិច ដោយសារតែភ្លេចខ្លួន ក្រឺតខ្នាញ់និងទឹកមុខគួរឱ្យក្រឺតខ្នាញ់របស់ក្មេងម្នាក់នេះពេក ។

« អូយយយ!! » Tae ឧទានឡើងទាំងចងចញ្ចើមចូលគ្នា ធ្វើមុខស្មូញៗបែបមនុស្សឈឺ តែគេមិនបានឈឺនោះទេ គឺគេធ្វើពុតច្រើនជាង ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now